ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
ក្រុមហ៊ុន Warner Music Group (WMG) ដែលមានតារាចម្រៀងល្បីៗ ដូចជា Ed Sheeran និង Bruno Mars ជាដើម បានប៉ាន់ប្រមាណថា តម្លៃខ្លួនរបស់វាអាចឡើងរហូតដល់ ១៣,២ ពាន់លានដុល្លារ ស្របពេលដែលវាត្រៀមចុះបញ្ជីភាគហ៊ុនរបស់ខ្លួន នៅលើផ្សារហ៊ុន Nasdaq ។
[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម បានប្រកាសថា IPO សម្រាប់អង្គភាពរថយន្តរបស់ក្រុមហ៊ុន VinFast អាចនឹងពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារ។ IPO បច្ចុប្បន្ននេះត្រូវបានកំណត់ត្រឹមត្រីមាសទី ៤…
តួលេខផ្លូវការបានបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងខែមិថុនា ស្របពេលដែលអាជីវកម្មចាប់ផ្តើមបើកឡើងវិញ។