ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា កំពុងផ្ដល់ជូនសេវាកម្មប្ដូរអេក្រង់ឥតគិតថ្លៃសម្រាប់ស្មាតហ្វូនដែលទទួលរងបញ្ហាលេចចេញឆ្នូតពណ៌បៃតងនៅលើអេក្រង់។
ស្មាតហ្វូនដែលមានសិទ្ធិទទួលបានការប្ដូរនេះ រួមមាន Galaxy S20 Series គ្រប់ប្រភេទ, Galaxy S21 Series (លើកលែងតែ Galaxy S21 FE), Galaxy S22 Ultra, Galaxy Note 20 និង Galaxy Note 20 Ultra។
ម្ចាស់ស្មាតហ្វូនទាំងប៉ុន្មានខាងលើនេះ មានពេលរហូតដល់ថ្ងៃទី៣០ ខែមេសា ដើម្បីកក់ពេលវេលាជួបជាមួយក្រុមការងារបម្រើសេវាកម្មរបស់ Samsung នៅឥណ្ឌា ដើម្បីទទួលយកសេវាកម្មប្ដូរអេក្រង់។ Samsung ក៏នឹងផ្ដល់ជូនការប្ដូរថ្មដល់ឧបករណ៍ដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃផងដែរ ប្រសិនបើបានទិញក្នុងរយៈពេល៣ឆ្នាំ។
គួរដឹងថា ក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់នៅឡើយទេ ថាគោលការណ៍ប្ដូរអេក្រង់ឥតគិតថ្លៃនេះ នឹងមានសម្រាប់ទីផ្សារដទៃទៀតដែរឬយ៉ាងណា៕