The all-new Audi Q5L ជំនាន់ថ្មី ដែលផលិតក្រោមកិច្ចសហការរវាង FAW–Audi បានបើកឱ្យកក់នៅប្រទេសចិន ដោយមាន 4 ម៉ូដែល តម្លៃចាប់ពី 44,500 ដល់ 54,700 ដុល្លារ។ រថយន្តនេះត្រូវបានបង្កើតឡើងលើ PPC (Premium Platform Combustion) ជំនាន់ថ្មីរបស់ Audi ហើយម៉ូដែលកម្រិតខ្ពស់ត្រូវបានបំពាក់បច្ចេកវិទ្យាជំនួយបើកបររបស់ Huawei Qiankun ADS។ ការបើកលក់ជាផ្លូវការគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ 2026។
គួរជម្រាបផងដែរថា Audi Q5 ត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ 2008 ហើយបានចាប់ផ្តើមផលិតនៅប្រទេសចិនក្នុងឆ្នាំ 2010 នឹងបានចូលទីផ្សារចិននៅឆ្នាំ 2018 ក្នុងទម្រង់ជាប្រភេទតួរវែង (Long Wheelbase) ដែលមានឈ្មោះថា Q5L។ Audi Q5L ជំនាន់ថ្មីមានទំហំបណ្តោយ 4,842 × ទទឹង 1,900 × កម្ពស់1,660 មម និងមានចម្ងាយអ័ក្សពីកង់មុខទៅក្រោយ 2,945 មម។ បើប្រៀបធៀបនឹងជំនាន់មុន បណ្ដោយបានបន្ថែម 72 មម ទទឹងបន្ថែម 7 មម កម្ពស់បានបន្ថយ 7 មម ខណៈចម្ងាយអ័ក្សកង់បានបន្ថែម 38 មម។

ជាលើកដំបូង Q5L ជំនាន់ថ្មីត្រូវបានបំពាក់ៃដទ្វារបែបលាក់ពាក់កណ្ដាល ហើយក៏មានភ្លើងហ្វ្រាំងខាងលើបែបបញ្ចាំង (Projection-type) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារចិន។

នៅផ្នែកបច្ចេកវិទ្យាជំនួយបើកបរ Audi Q5L ជំនាន់ថ្មី ត្រូវបានបញ្ចូលបច្ចេកវិទ្យា Huawei Qiankun ដែលប្រើ LiDAR ចំនួន 2 ដើម្បីអនុវត្តសមត្ថភាពជំនួយបើកបរ កម្រិត L2 ដោយមិនចាំបាច់ពឹងផ្អែកលើផែនទី។ ការរចនាផ្នែកខាងក្នុងយកតាមម៉ូដែលទីផ្សារបរទេស ដោយមានអេក្រង់បង្ហាញព័ត៌មានអ្នកបើកបរ LCD ទំហំ 11.9 អ៊ីញ អេក្រង់កណ្ដាលប៉ះទំហំ 14.5 អ៊ីញ អេក្រង់កម្សាន្តទំហំ 10.9 អ៊ីញសម្រាប់អ្នកអង្គុយខាងមុខ និងប្រព័ន្ធ HUD ទំហំ 13.1 អ៊ីញ ជាជម្រើសបន្ថែម។ វាក៏គាំទ្រ Apple CarPlay និងការសាកទូរស័ព្ទដោយឥតខ្សែផងដែរ។
ផ្នែកថាមពល ប្រើម៉ាស៊ីន Evo5 2.0 TFSI ដូចគ្នានឹង Audi A5L ដែលមានកម្លាំងអតិបរមា 200 គីឡូវ៉ាត់ (កំណែថាមពលខ្ពស់) ឬ 150 គីឡូវ៉ាត់ (កំណែថាមពលទាប)។ ប្រព័ន្ធបញ្ជូនកម្លាំងជាប្រអប់លេខ DCT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធបើកបរ AWD quattro។ រថយន្តនេះប្រើប្រព័ន្ធជើងក្រោម independent five-link ទាំងខាងមុខ និងខាងក្រោយ។

All-new Audi Q5L ជំនាន់ថ្មីប្រើប្រព័ន្ធ ADAS របស់ Huawei និង LiDAR ពីរបើកការកក់នៅចិន តម្លៃចាប់ពី 44,500 ដុល្លារ
1 Min Read




