បើនិយាយពីមីស៊ីលស្ទាក់ចាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា Cyclops នេះ មិនត្រឹមតែអាចរារាំង ឬបំផ្លាញមីស៊ីលផ្លោងនៅអំឡុងពេលហោះហើរនៅលើអាកាសប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ត្រូវបានរចនាឡើងជាពិសេសដែលអាចបាញ់ពីលើដីផងដែរ ហើយវាគឺត្រូវអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Long Wall ។

ក្នុងនោះ សម្រាប់សមត្ថភាពរបស់មីស៊ីលស្ទាក់ចាប់ថ្មីនេះ គឺមិនប្រើប្រាស់នូវក្បាល់គ្រាប់ដែលមានតម្លៃថ្លៃដើម្បីបាញ់បំផ្លាញនោះឡើយ ប៉ុន្តែវាគឺប្រើប្រាស់នូវរបរគំហើញថ្មីដែលគេថា hit-to-kill ដើម្បីបុកនិងបំផ្លាញគោលដៅ។

ជាក់ស្តែង នៅពេលបាញ់បង្ហោះមីស៊ីលនេះ វានឹងស្វែងរកទីតាំងដោយស្វ័យប្រវត្តិ ហើយបន្ទាប់មក ហោះទៅបុកមីស៊ីលគោលដៅតែម្តង ពោលគឺមិនប្រើប្រាស់នូវក្បាល់គ្រាប់ដើម្បីបាញ់បំផ្លាញនោះឡើយ ហើយវាក៏ជាវិធីសាស្រ្តថ្មីដែលអាមេរិកបានរកឃើញ ដើម្បីកាត់បន្ថយការចំណាយនៅក្នុងប្រព័ន្ធប្រតិបត្តិការយោធារបស់ខ្លួនផងដែរ៕




