Browsing: USA

បន្ទាប់ពីមានគម្រោងបង្កើនអាយុកាលប្រើប្រាស់រហូតដល់ឆ្នាំ 2050 ពេលនេះ សហរដ្ឋអាមេរិក បានបង្ហាញចេញនូវផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានការវិនិយោគចំនួនដល់ទៅ ២ ពាន់លានដុល្លារឯណ្ណោះ ដើម្បីបង្កើតនូវម៉ាសុីនយន្តហោះថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber របស់ខ្លួន។ សម្រាប់ការវិនិយោគថ្មីនេះ សហរដ្ឋអាមេរិកផ្ទាល់ គឺមានគោលបំណងបង្កើតម៉ាសុីនយន្តហោះថ្មីហៅថា Rolls-Royce F130  សម្រាប់ជំនួសម៉ាស៊ីន…

ជាការពិតណាស់ បងប្អូនប្រាកដជានិយាយថា ការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែសហរដ្ឋអាមេរិក និងជប៉ុនជាប្រទេសមហាអំណាចមួយដែលដឹកនាំពិភពលោកដែលមានទស្សនៈបែបលទ្ធិប្រជាធិបតេយ្យ ពោលគឺពួកគេតែងតែប្រកាន់យកនូវការការពារសិទ្ធិមនុស្ស និងការរក្សាសន្តិភាពនៅជំុំវិញពិភពលោកជាធំ។ ប៉ុន្តែចំណុចមួយផ្សេងទៀតដែលស្ថិតនៅពីក្រោយការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែតៃវ៉ាន់ និងអ៊ីស្រាអែល គឺជាម៉ាសុីនផលិតឈីប និងបច្ចេកវិទ្យាសម្រាប់អាមេរិក ជប៉ុន និងពិភពលោកទាំងមូល…

ក្នុងនោះ សម្រាប់ផែនការថ្មីរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានស្នើឡើងដោយក្រុមហ៊ុន HGP Intelligent Energy LLC ដើម្បីយកម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលលែងប្រើពីនាវាផ្ទុកយន្តហោះ ឬនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក មកប្រើសម្រាប់ផលិតអគ្គិសនី។ យោងតាមការប៉ាន់ស្មាន គម្រោងនេះ គឺត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានប្រហែល ៤៥០ ទៅ ៥២០មេហ្គាវ៉ាត់ឯណ្ណោះ ដែលចំនួននេះគឺអាចផ្គត់ផ្គង់ដល់ផ្ទះប្រមាណ ៣៦០,០០០ខ្នង។ គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការឆ្នៃប្រឌិតថ្មីនេះ…

បើនិយាយពីគម្រោងសាងសង់នាវាចម្បាំងនៅលើផ្ទៃទឹកធំជាងគេបំផុតនៅលើពិភពលោករបស់សហរដ្ឋអាមេរិកដែលហៅថា Trump-class battleships នេះ គឺត្រូវបានប្រកាសចេញជាផ្លូវការដោយលោកប្រធានាធិបតី Donald Trump ហើយវាគឺជានាវាចម្បាំងដែលមានអានុភាពខ្លាំងជាងគេបំផុតនៅលើពិភពលោក។ សម្រាប់ការរចនា និងសមត្ថភាពរបស់នាវា USS Defiant នេះវិញ គឺមានទម្ងន់ប្រហែល ៣០,០០០ ទៅ ៤០,០០០តោនឯណ្ណោះ ពោលគឺជានាវាចម្បាំងលើផ្ទៃទឹកដែលមានទំហំធំបំផុតដែលសហរដ្ឋអាមេរិកបានសាងសង់នៅក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។ បើនិយាយពីអនុភាពរបស់វាវិញ…

ក្នុងនោះ សម្រាប់នាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា USS Idaho (SSN-799) នេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងរវាងក្រុមហ៊ុន General Dynamics Electric Boat និងក្រុមហ៊ុន Newport News Shipbuilding ហើយវាគឺជានាវាមុជទឹកប្រភេទ Virginia ទី 26…

សម្រាប់ប្រព័ន្ធរ៉ាដាថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា PhantomStrike នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Raytheon ។ ប្រព័ន្ធរ៉ាដា PhantomStrike នេះ គឺជាប្រព័ន្ធរ៉ាដាប្រភេទ AESA ថ្មីដែលប្រើប្រាស់នូវបច្ចេកវិទ្យា Gallium Nitride (GaN) ។ ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់ប្រព័ន្ធរ៉ាដានេះ គឺប្រើប្រាស់នូវប្រព័ន្ធបញ្ចុះកម្តៅផ្អែកលើប្រព័ន្ធខ្យល់ទាំងស្រុង ពោលគឺវាមិនប្រើប្រាស់នូវប្រព័ន្ធបញ្ចុះកម្តៅដែលប្រើទឹក…

បើនិយាយពីមីស៊ីលស្ទាក់ចាប់ថ្មី​របស់សហរដ្ឋអាមេរិកដែលគេហៅថា Cyclops នេះ មិនត្រឹមតែអាចរារាំង ឬបំផ្លាញមីស៊ីលផ្លោងនៅអំឡុងពេលហោះហើរនៅលើអាកាសប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ត្រូវបានរចនាឡើងជាពិសេសដែលអាចបាញ់ពីលើដីផងដែរ ហើយវាគឺត្រូវអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Long Wall ។ ក្នុងនោះ សម្រាប់សមត្ថភាពរបស់មីស៊ីលស្ទាក់ចាប់ថ្មីនេះ គឺមិនប្រើប្រាស់នូវក្បាល់គ្រាប់ដែលមានតម្លៃថ្លៃដើម្បីបាញ់បំផ្លាញនោះឡើយ ប៉ុន្តែវាគឺប្រើប្រាស់នូវរបរគំហើញថ្មីដែលគេថា hit-to-kill ដើម្បីបុកនិងបំផ្លាញគោលដៅ។ ជាក់ស្តែង នៅពេលបាញ់បង្ហោះមីស៊ីលនេះ វានឹងស្វែងរកទីតាំងដោយស្វ័យប្រវត្តិ…

បន្ទាប់់ពីសម្លឹងឃើញនូវការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងផ្នែកបច្ចេកវិទ្យា AI ក្នុងរយៈពេលចុងក្រោយនេះ ពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រកាសបង្ហាញចេញនូវកម្មវិធីថ្មីរបស់ខ្លួនដើម្បីបង្ហាញពីកំណែទម្រង់ថ្មីរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋាភិបាលចាស់ៗហើយ  ដោយក្នុងនោះ វាគឺមានឈ្មោះថា “U.S. Tech Force” ។ ក្នុងនោះ សម្រាប់កម្មវិធីថ្មីនេះ នឹងត្រូវអនុវត្តឡើងក្នុងរយៈពេល ២ឆ្នាំ ដើម្បីស្វែងរកនូវអ្នកដែលមានទេពកោសល្យខាងផ្នែកច្ចេកវិទ្យាប្រមាណចំនួន…

បើនិយាយពីកាំជ្រួចលឿន​ជាង​សម្លេងថ្មី​របស់សហរដ្ឋអាមេរិកដែលគេហៅថា Dark Eagle នេះ មិនត្រឹមតែអាចហោះបានលឿនជាងសម្លេងប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មាននូវលក្ខណៈពិសេសៗជាច្រើនផងដែរ ហើយវាគឺត្រូវអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Lockheed Martin និងកងទ័ពរបស់សហរដ្ឋអាមេរិកផ្ទាល់។ ក្នុងនោះ សម្រាប់សមត្ថភាពរបស់កាំជ្រួចថ្មីនេះវិញ គឺអាចបាញ់បង្ហោះបានចម្ងាយ 3,500គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ពោលគឺអាចហោះបានលឿនជាងសម្លេងដល់ទៅ ៥ដងឯណ្ណោះ (Mach…

បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ដោយក្នុងនោះនៅក្នុងឆ្នាំ២០២៥នេះ គឺមានត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបនឹងឆ្នាំ 2018 ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន គឺបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ពោលគឺមានការធ្លាក់ចុះពីចំនួនជិត 300ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៨ មកត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ2025 នេះ។ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក…