ក្នុងនោះ សម្រាប់ផែនការថ្មីរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានស្នើឡើងដោយក្រុមហ៊ុន HGP Intelligent Energy LLC ដើម្បីយកម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលលែងប្រើពីនាវាផ្ទុកយន្តហោះ ឬនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក មកប្រើសម្រាប់ផលិតអគ្គិសនី។

យោងតាមការប៉ាន់ស្មាន គម្រោងនេះ គឺត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានប្រហែល ៤៥០ ទៅ ៥២០មេហ្គាវ៉ាត់ឯណ្ណោះ ដែលចំនួននេះគឺអាចផ្គត់ផ្គង់ដល់ផ្ទះប្រមាណ ៣៦០,០០០ខ្នង។
គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការឆ្នៃប្រឌិតថ្មីនេះ គឺត្រូវបានក្រុមហ៊ុន HGP ផ្ទាល់អះអាងថា គឺដើម្បីកាត់បន្ថយនូវការចំណាយ ហើយទទួលបាននូវលទ្ធផលខ្ពស់ជាងការសាងសង់រោងចក្រនុយក្លេអ៊ែរថ្មីដែលមានតម្លៃថ្លៃ និងប្រើពេលយូរ។ ហើយគម្រោងនេះទៀតសោត គឺកំពុងត្រូវបានពិភាក្សា និងសម្របសម្រួលជាមួយក្រសួងថាមពលរបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ បើទោះបីជាគម្រោងនេះមានផលចំណេញច្រើនក៏ដោយ ក៏ប៉ុន្តែវាក៏អាចនឹងបង្ហនូវផលប៉ះពាល់ជាច្រើនទាក់ទងនឹងបញ្ហាសុវត្ថិភាព បទប្បញ្ញត្តិ ការត្រួតពិនិត្យ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សរុបមក ប្រសិនបើគម្រោងនេះត្រូវបានអនុម័តជាផ្លូវការ វានឹងក្លាយជាផ្លូវកាត់ដ៏មានសក្តានុពល ដើម្បីផលិតថាមពលអគ្គិសនីនាពេលអនាគត៕




