CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងចក្ខុវិស័យ និងបេសកម្មក្នុងការជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទូលំទូលាយជាងមុន។ ផលិតផលជាច្រើនពាន់មុខ នៅក្នុងគេហទំព័រ CambodiaTrade.com សុទ្ធសឹងតែផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ។ នេះជាបេសកម្មដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងសម័យឌីជីថល ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរ…
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
កាលពីខែវិចិ្ឆការកន្លងទៅ កម្ពុជាឈ្នះបានពានរង្វាន់អង្ករល្អផ្ដាច់គេ (World Best Rice) ក្នុងកម្មវិធីលំដាប់ពិភពលោក ដែលរៀបចំដោយ The Rice Trader នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អង្ករម្លិះអង្គរ (ពូជស្រូវផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកឆ្នាំ ២០២៥ ក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោក ដែលនេះជាលើកទី ៧ ដែលកម្ពុជាទទួលបានសមិទ្ធផលដ៏ល្អមួយនេះ។ គួរបញ្ជាក់ផងដែរថា…
Baby Shark ជាវីដេអូចម្រៀងតុក្កតាដ៏ពេញនិយមបំផុតសម្រាប់កុមារជុំវិញពិភពលោក ដែលមានអ្នកទស្សនាដល់ទៅ ១៦ពាន់លានដង ជាចំនួនទស្សនាច្រើនជាងគេនៅលើយូធូប។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Pinkfong ដែលផលិតវីដេអូ Baby Shark បានឈានជើងចូលផ្សារភាគហ៊ុនកូរ៉េខាងត្បូងជាលើកដំបូង ដោយទទួលបាននូវកំណើនភាគហ៊ុនដល់ទៅ ៩% ដែលធ្វើឲ្យតម្លៃទីផ្សារពួកគេកើនដល់ទៅ ៤០០លានដុល្លារ។ គួរបញ្ជាក់ផងថា…
ធនាគារ អេសុីលីដា ភីអិលសុី ជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣។ យោងទៅតាមគេហទំព័ររបស់អេសុីលីដាផ្ទាល់ ការចាប់ផ្តើមដំបូងមិនមែនជាធនាគារពាណិជ្ជដូចសព្វថ្ងៃទេ។ ប៉ុន្តែក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន។ ដោយមានការជួយជ្រោមជ្រែង គាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់ពេលជាច្រើនឆ្នាំហើយនោះ នៅឆ្នាំ…
Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍មួយរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយអតីតអនុប្រធាន នាយកដ្ឋានកងទ័ពរំដោះប្រជាជនលោក Ren Zhengfei។ មុននឹងក្លាយជា Huawei ដូចសព្វថ្ងៃ ក្រុមហ៊ុននេះធ្លាប់ជាភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ PBX របស់ហុងកុង។ បន្ទាប់មក ទើបបោះជំហានប្រឡូកចូលវិស័យបច្ចេកវិទ្យាកាន់តែជ្រៅ ទាំងដែលពេលនោះពុំទាន់មានអ្នកជំនាញបច្ចេកទេសខ្លាំងក្លានោះទេ។ ភាគច្រើនគឺផ្តោតលើការស្រាវជ្រាវ និងវិភាគដោយខ្លួនឯង។…
Crocs ជាម៉ាកស្បែកជើងពេញនិយមក្នុងពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដោយមិត្តភ័ក្តិ ៣ នាក់គឺ Scott Seamans, Lyndon Hanson និង George Boedecker នៅឆ្នាំ ២០០២។ ស្បែកជើងនេះត្រូវបានផលិតឡើង ក៏ព្រោះតែអ្នកទាំងបីចាប់អារម្មណ៍ទៅលើស្បែកជើងស្នោមួយប្រភេទ អំឡុងពេលជិះទូកកំសាន្តនៅ Caribbean។ ក្រោយមក ពួកគេក៏បានសហការជាមួយក្រុមហ៊ុន…
ម្រេច ជាគ្រឿងផ្សំសំខាន់មួយសម្រាប់បង្កើនរសជាតិអាហារ។ បងប្អូនដឹងអត់ថា ម្រេចខ្មែរជាពិសេស ម្រេចកំពតមានការទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើរសជាតិ និងគុណភាពជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនផលិត និងកែច្នៃម្រេចក្នុងស្រុកមួយ Sela Pepper – សិលា ផិបភើ បង្កើតឡើងតាំងពីឆ្នាំ ២០១៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃបាននាំចេញប្រមាណជាង ១០ ប្រទេសហើយ។…
ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។…
ខាងក្រោមនេះគឺជាព្រែកជីកធំជាងគេទាំង ១០ ក្នុងពិភពលោក ៖ ១) ព្រែកជីក Beijing-Hangzhou Grand Canal មានប្រវែង ១ ៧៧៦ គីឡូម៉ែត្រ និងមានទីតាំងស្ថិតក្នុងប្រទេសចិន។ ព្រែកជីកនេះមានប្រវែងវែងបំផុតក្នុងពិភពលោក និងជាប់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ វាតភ្ជាប់អាងទន្លេធំៗចំនួន ៥ របស់ប្រទេសចិន។ ២)…
លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្ដាញសង្គម Facebook បានឡើងលេខជាបុគ្គលមានជាងគេលើលោកលំដាប់ទីបី ជាមួយទ្រព្យសម្បត្តិ ១៨៧ពាន់លានដុល្លារ។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដែលលោក Mark Zuckerberg បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំងបី ខណៈលោក Elon Musk ជានាយកប្រតិបត្តិ Tesla បានធ្លាក់តំណែងមកនៅលេខបួន ជាមួយទ្រព្យសម្បត្តិសរុប…
