Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ព្រោះតែម៉ាកយីហោស្បែកជើងមួយ ធ្វើឲ្យបុរសបីរូបនេះអាចរកចំណូលបានរាប់លានដុល្លារ
    ប្រវត្តិអាជីវកម្ម

    ព្រោះតែម៉ាកយីហោស្បែកជើងមួយ ធ្វើឲ្យបុរសបីរូបនេះអាចរកចំណូលបានរាប់លានដុល្លារ

    October 14, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Crocs ជាម៉ាកស្បែកជើងពេញនិយមក្នុងពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដោយមិត្តភ័ក្តិ ៣ នាក់គឺ Scott Seamans, Lyndon Hanson និង​ George Boedecker នៅឆ្នាំ ២០០២។

    ពាណិជ្ជកម្ម

    ស្បែកជើងនេះត្រូវបានផលិតឡើង ក៏ព្រោះតែអ្នកទាំងបីចាប់អារម្មណ៍ទៅលើស្បែកជើងស្នោមួយប្រភេទ អំឡុងពេលជិះទូកកំសាន្តនៅ Caribbean។ ក្រោយមក ពួកគេក៏បានសហការជាមួយក្រុមហ៊ុន Foam Creations ដើម្បីផលិតស្បែកជើងមានរាងទូកនេះឡើង។ ចំណែកឈ្មោះ Crocs វិញគឺជាពាក្យកាត់របស់ Crocodile – សត្វក្រពើ ដែលជាសត្វអាចដើរលើគោក និងទឹកបាន ឲ្យសមនឹងគុណភាពស្បែកជើង។

    នៅឆ្នាំ ២០០២ Crocs ក៏បានចេញស្បែកជើងដំបូងគេឈ្មោះ The Beach ពិសេសសម្រាប់ដាក់លក់នៅក្នុងកម្មវិធីពិព័រណ៍ទូកមួយនៅរដ្ឋ Florida។ ស្បែកជើងនេះត្រូវបានគេរិះគន់ខ្លាំងទៅលើរូបរាងអាក្រក់ មិនសមនឹងគួរឲ្យទិញ។ ប៉ុន្តែមិនបានប៉ុន្មានផង ២០០ គូរនេះក៏បានលក់អស់គ្មានសល់។

    ម៉ាកយីហោនេះចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំង​ នៅក្នុងឆ្នាំ ២០០៤ អាចលក់បានដល់ទៅ ៦៤៩,០០០ គូរ។ កាលនោះកេរ្តិ៍ឈ្មោះ Crocs ឡើងដល់ចំណុចកំពូលតែម្តង ដោយមនុស្សចាប់ផ្តើមងាកមកចូលចិត្តស្បែកជើងប្រភេទស្នោនេះវិញ ក៏ព្រោះតែទម្ងន់ស្រាល និងងាយស្រួលក្នុងការពាក់។

    ត្រឹមរយៈពេល ៥ ឆ្នាំ នៅក្នុងឆ្នាំ ២០០៧ ស្បែកជើង Crocs ត្រូវបានចែកចាយដល់ទៅ ៩០ ប្រទេស លក់បានដល់ទៅ ១០០ លានគូរ។ ដើម្បីឆ្លើយតបនឹងតម្រូវការ ក្រុមហ៊ុនបានបង្កើនការផលិតដើម្បីស្តុកទុក ដែលចំនួនស្តុកនោះគឺឈានដល់ការប្រកាសអាសន្ន។ ប៉ុន្តែអ្វីៗមិនដូចការគិត នៅឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុត្រូវបានកើតឡើង ស្តុកទាំងនោះត្រូវបានកប់ទុកចោល លក់មិនចេញ ដែលបណ្តាលឲ្យភាគហ៊ុន Crocs ធ្លាក់ចុះជាង ៩៥% នៅចុងឆ្នាំ ២០០៨។

    បញ្ហាកើតមានជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ទើបនៅឆ្នាំ ២០១៥ ក្រុមហ៊ុនក៏បានផ្លាស់ប្តូរលក់តាមប្រព័ន្ធអនឡាញ និងសហការជាមួយភ្នាក់ងារផ្សព្វផ្សាយរួមទាំងចូលរួមកម្មវិធីនានាជាច្រើន ដើម្បីសាងកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារម្តងទៀត។ មកដល់ឥឡូវ Crocs នៅតែជាស្បែកជើងដ៏ពេញនិយមមួយសម្រាប់មនុស្សគ្រប់វ័យ មានហាងចំនួនជាង ៣៩០ កន្លែងកំពុងដំណើរការទូទាំងពិភពលោក ជាមួយប្រាក់ចំណូលប្រមាណ $១.១៤៩ លានដុល្លារ គិតត្រឹមត្រីមាសទី២នៃឆ្នាំនេះ។

    BizNews Crocs គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleNVIDIA បញ្ចេញកញ្ចប់ DGX Spark របស់ខ្លួនជាផ្លូវការ មានតម្លៃតែ ៤ពាន់ដុល្លារប៉ុណ្ណោះ
    Next Article ចិន បង្ហាញយន្តហោះអគ្គិសនីថ្មីរបស់ខ្លួន មានតម្លៃតែ ៩លានដុល្លារប៉ុណ្ណោះ អាចហោះ និង​ចុះ​ចតដោយស្វ័យប្រវត្តិ!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.