Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចិន បង្ហាញយន្តហោះអគ្គិសនីថ្មីរបស់ខ្លួន មានតម្លៃតែ ៩លានដុល្លារប៉ុណ្ណោះ អាចហោះ និង​ចុះ​ចតដោយស្វ័យប្រវត្តិ!
    ព័ត៌មានថ្មីៗ

    ចិន បង្ហាញយន្តហោះអគ្គិសនីថ្មីរបស់ខ្លួន មានតម្លៃតែ ៩លានដុល្លារប៉ុណ្ណោះ អាចហោះ និង​ចុះ​ចតដោយស្វ័យប្រវត្តិ!

    October 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ​ សម្រាប់យន្តហោះអគ្គិសនីដែលអាចហោះដោយស្វ័យប្រវត្តិថ្មីរបស់ចិននេះ មិនត្រឹមតែជាយន្តហោះអគ្គិសនីដែលអាចហោះដោយស្វ័យប្រវត្តិបានប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន EHang Holdings ផ្ទាល់ផងដែរ ហើយវាគឺមានឈ្មោះថា VT35 ។

    ពាណិជ្ជកម្ម
    បើនិយាយពីសមត្ថភាពរបស់យន្តហោះអគ្គិសនី ២កៅអីនេះវិញ មិនត្រឹមតែមានបំពាក់នូវប្រព័ន្ធឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ដែលអាចហោះដោយស្វ័យប្រវត្តិប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចហោះឡើង និង​ចុះ​ចតជាលក្ខណៈបញ្ឈរបានផងដែរ​ ពោលគឺមិនចាំបាច់ត្រូវការអាកាសយានដ្ឋាន ឬកន្លែងធំៗ ដើម្បីធ្វើការហោះហើរ ឬ​ចុះ​ចតនោះឡើយ។

    ទាក់ទងនឹងផ្នែកម៉ាសុីនវិញ វាគឺអាចបើកបរបានចម្ងាយឆ្ងាយដល់ទៅ ២០០គីឡូម៉ែត្រឯណ្ណោះ ហើយវាក៏អាចបើកបរបានល្បឿនខ្ទង់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ យន្តហោះនេះ ក៏ទទួលបាននូវអេក្រង់ Touchscreen និងប្រព័ន្ធបញ្ជារសម្លេង AI ផងដែរ ខណៈតម្លៃវិញ គឺមានតម្លៃតែ ៩លានដុល្លារប៉ុណ្ណោះ។

    គួរបញ្ជាក់ថា សម្រាប់យន្តហោះអគ្គិសនីថ្មីនេះ នឹងដាក់ឲយកទៅប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗដូចជាតំបន់ទន្លេ Yangtze, តំបន់ Pearl River Delta និងតំបន់ Beijing-Tianjin-Hebei នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្នុងនោះ នឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី ២ម៉ោង មកត្រឹម ៣០នាទីប៉ុណ្ណោះ៕

    ប្រភពៈ Interesting Engineering

    Share. Facebook Telegram WhatsApp
    Previous Articleព្រោះតែម៉ាកយីហោស្បែកជើងមួយ ធ្វើឲ្យបុរសបីរូបនេះអាចរកចំណូលបានរាប់លានដុល្លារ
    Next Article ជប៉ុន បង្ហាញម៉ាសុីនងូតទឹកថ្មីរបស់ខ្លួន អាចងូតទឹកឲមនុស្សបានដោយស្វ័យប្រវត្តិ!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.