Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ
    ព័ត៌មានថ្មីៗ

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន SAIC-GM បានបង្ហាញរូបភាពជាផ្លូវការរបស់ Buick Electra E7 ដែលជារថយន្ត SUV 5 កៅអី ថ្មីមួយ និងគ្រោងនឹងចូលទីផ្សារនៅចុងឆ្នាំនេះ។ Electra E7 ត្រូវបានសាងសង់លើវេទិកា “Xiaoyao” fusion architecture របស់ Buick ហើយប្រើប្រាស់បច្ចេកវិទ្យាថ្មី “True Dragon Plug-in Hybrid Pro” របស់ក្រុមហ៊ុន។
    ការរចនាខាងក្រៅរបស់ Electra E7 ទទួលបានការបំផុសគំនិតពី Electra SUV Concept ជាមួយទស្សនវិជ្ជា “wing element”។ ខ្សែរចនាមុតស្រួច រួមជាមួយភ្លើងមុខបែបបែកជាពីរផ្នែក បង្កើតផ្នែកខាងមុខដែលមានស្ទាយ wind-chasing shark ខាងក្រោយមានភ្លើង “Galaxy Wing”។ Electra E7 នឹងបំពាក់ប្រព័ន្ធជំនួយបើកបរ “Xiaoyao Zhixing” (Xiaoyao Smart Travel) ដែលប្រើម៉ូដែល AI R6 reinforcement learning របស់ Momenta ដើម្បីផ្តល់សមត្ថភាពបើកបរជំនួយឆ្លាតវៃ។ ផ្នែកកាប៊ីនឆ្លាតវៃត្រូវបានដំណើរការដោយឈីប Qualcomm Snapdragon 8775P ជំនាន់ចុងក្រោយ។
    នៅក្រោមដំបូលម៉ាស៊ីន, Buick Electra E7 បំពាក់ប្រព័ន្ធ “True Dragon Plug-in Hybrid Pro” ដែលអាចបើកដោយអគ្គិសនីសុទ្ធ បានលើស 210 គីឡូម៉ែត្រ ហើយចម្ងាយបើកបរសរុបអាចលើស 1,600 គីឡូម៉ែត្រ (CLTC) ។ ប្រព័ន្ធនេះរួមបញ្ចូលម៉ាស៊ីន 1.5T Hybrid ពិសេស ដែលទទួលបានពាន “China Heart – Top Ten Engines” មានកម្លាំងស្តង់ដារ 115 kW និងកម្លាំងបង្វិល 230 N·m។ ម៉ូទ័រអគ្គិសនីផ្តល់កម្លាំងបន្ថែម 165 kW (221 សេះ)។ ថាមពលត្រូវបានរក្សាទុកក្នុងថ្ម LFP។
    Electra E7 ប្រើប្រាស់ប្រព័ន្ធជើងក្រោម RTD continuously variable damping suspension បែបព្យាករណ៍មុន ដោយប្រព័ន្ធនេះអាចស្កេនផ្ទៃផ្លូវបាន 500 ដងក្នុងមួយវិនាទី និងកែសម្រួលកម្លាំងប៊ូមក្នុងរយៈពេលមីលីវិនាទី ដល់ 200 ដងក្នុងមួយវិនាទី។ តាមការអះអាងរបស់ Buick ប្រព័ន្ធនេះអាចស្គាល់ផ្លូវខូច ទួលបន្ថយល្បឿន និងគម្របលូ មុនរហូតដល់ 20 ម៉ែត្រ ហើយកែសម្រួលជើងក្រោមជាមុន ដើម្បីបង្កើនភាពទន់ល្អ និងផាសុកភាពសម្រាប់អ្នកដំណើរ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleVolkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.