Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!
    ព័ត៌មានថ្មីៗ

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    ក្នុងនោះ សម្រាប់ប្រព័ន្ធស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ថ្មីរបស់ប្រទេសអ៊ីស្រាអែលដែលគេហៅថាសំណាញ់មេឃចាប់បក្សី DefendAir នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន ParaZero Technologies ។ វាប្រើប្រាស់នូវសំណាញ់បាញ់ ដើម្បីស្ទាក់ចាប់ដ្រូននៅលើអាកាស ពោលគឺមិនប្រើប្រាស់នូវមីសុីល ឬអាវុធបាញ់បំផ្ទុះ ដែលបង្កឲមានគ្រោះថ្នាក់ និងមានតម្លៃថ្លៃនោះឡើយ ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង និងតំបន់ដែលមានមនុស្សរស់នៅច្រើន។
    ចំពោះការរចនារបស់សំណាញ់មេឃចាប់បក្សី (DefendAir) នេះ គឺចែកចេញជា ៣ ផ្នែកធំៗគឺ៖
    ១) បំពាក់នៅលើដ្រូនស្ទាក់ចាប់ ដែលអាចប្រតិបត្តិការបាន ២ គីឡូម៉ែត្រ
    ២) បំពាក់នៅលើម៉ាសុីន ដែលអាចប្រតិបត្តិការបាន ១០០ ម៉ែត្រ
    ៣) បំពាក់នៅលើកាំភ្លើងដៃ ដែលអាចប្រតិបត្តិការបានក្នុងចម្ងាយជិតៗ
    លើសពីនេះ ប្រព័ន្ធទាំងនេះ ក៏អាចភ្ជាប់ជាមួយប្រព័ន្ធរ៉ាដា ប្រព័ន្ធបញ្ជា និងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាប្រព័ន្ធវិទ្យុ ព្រមទាំងកែវយឹត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរកឃើញ និងស្ទាក់ចាប់ដ្រូនរបស់សត្រូវផងដែរ។
    សរុបមក អត្ថប្រយោជន៍ធំៗរបស់សំណាញ់មេឃចាប់បក្សី DefendAir គឺកាត់បន្ថយការចំណាយក្នុងការស្ទាក់ចាប់ដ្រូនសត្រូវ កាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ និងរក្សាទុកដ្រូនសម្រាប់ធ្វើការសិក្សា៕
    ប្រភពៈ Interesting Engineering

    DefendAir Israel
    Share. Facebook Telegram WhatsApp
    Previous Articleចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!
    Next Article ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.