ក្នុងនោះ សម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មីរបស់ប្រទេសរុស្ស៊ីនេះ គឺមានឈ្មោះថា MANPADS ។ វាគឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតស្រាល ដែលរចនាឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះអត្តឃាត Shahed ដើម្បីវាយប្រហារយន្តហោះដែលហោះទាប ឧទ្ធម្ភាគចក្រ ដ្រូន និងប្រព័ន្ធស្ទាក់ចាប់របស់សត្រូវ។

ចំពោះលក្ខណៈពិសេសរបស់ប្រព័ន្ធការពារដែនអាកាស MANPADS នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ ប្រព័ន្ធណែនាំដោយឡាស៊ែរ និងប្រព័ន្ធមីស៊ីល ដើម្បីតាមដាន និងចាប់យកគោលដៅ។
ជាក់ស្តែង បើទោះបីជា Shahed ជាយន្តហោះអត្តឃាតក៏ដោយ ក៏ប៉ុន្តែការបំពាក់ប្រព័ន្ធ MANPADS នេះ ក៏អាចជួយឲវាអាចរស់រានមានជីវិតបានយូរជាងមុនពីការវាយប្រហាររបស់សត្រូវ មុនពេលទៅដល់គោលដៅចុងក្រោយផងដែរ។

គួរឲដឹងថា យន្តហោះគ្មានមនុស្ស Shahed គឺជាយន្តហោះគ្មានមនុស្សបើក (Drone) ប្រភេទវាយប្រហារ (អត្តឃាត) ដែលដើមកំណើតមកពីប្រទេសអ៊ីរ៉ង់ ហើយត្រូវបានរុស្ស៊ីយកមកប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមអ៊ុយក្រែន។ ជាទូទៅ យន្តហោះគ្មានមនុស្ស Shahed គឺមានអត្ថប្រយោជន៍ធំៗចំនួន ៣ គឺមានតម្លៃផលិតទាប អាចផលិតបានច្រើន ហើយមានសមត្ថភាពហោះបានឆ្ងាយ៕

