Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!
    គំនិតអាជីវកម្ម

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក Elon Musk មានឈ្មោះពេញ Elon Reeve Musk។ លោកកើតនៅឆ្នាំ ១៩៧១ ដែលមានសញ្ជាតិកាណាដា​-អាមេរិក​ មានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង។ ជាបុគ្គលជោគជ័យ និងមានឥទ្ធិពលមួយរូបនាពេលបច្ចុប្បន្ន។ លោកត្រូវបានគេស្គាល់ថាជាសហគ្រិនដែលមានចក្ខុវិស័យវែងឆ្ងាយ និងហ៊ានធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច។

    ត្រឡប់កាលនៅក្មេង Musk ចូលចិត្តអានរឿងបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកុំព្យូទ័រ។ ដោយនៅវ័យ ១០ឆ្នាំ លោកបានទិញកុំព្យូទ័រដំបូងរបស់ខ្លួន និងចាប់ផ្តើមរៀនសរសេរកម្មវិធីដោយខ្លួនឯង។ កម្មវិធីដែលលោកបង្កើតឡើងដំបូងគឺ Blastar ដែលជាប្រភេទហ្គេម បានលក់ក្នុងតម្លៃ ៥០០ដុល្លារ ដែលជាប្រាក់ចំណូលដំបូងលោកទទួលបានក្នុងវ័យ ១២ឆ្នាំ។

    ពាណិជ្ជកម្ម

    ​ក្នុង​ឆ្នាំ​ ១៩៨៩​ វ័យ ១៧ឆ្នាំ លោកបានជាប់អាហាររូបករណ៍ រួមទាំងបានផ្លាស់ទៅប្រទេសកាណាដា​ ដើម្បីចូលរៀនមហាវិទ្យាល័យ Pennsylvania។ លោក Musk បានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រពីរ គឺកម្រិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច រួចក៏បានបន្តការសិក្សាបរិញ្ញាបត្រទីពីរ ផ្នែករូបសាស្រ្ត។

    បន្ទាប់មក លោកបានត្រឡប់មកសហរដ្ឋអាមេរិកវិញ ដើម្បីបន្តសិក្សាថ្នាក់បណ្ឌិត ផ្នែកថាមពលរូបសាស្រ្តនៅមហាវិទ្យាល័យ Stanford។ ចូលរៀនបានត្រឹម ២ថ្ងៃ លោកបានឈប់ដោយមកបើកក្រុមហ៊ុនដំបូង​របស់​ខ្លួន​មាន​ឈ្មោះ​ថា Zip2 នៅក្នុងឆ្នាំ ១៩៩៥។

    Zip2 ជា​ក្រុមហ៊ុន​មួយ​ដែល​មានដោយផ្ដោតសំខាន់លើផ្នែកព័ត៌មានវិទ្យា។ ជាក្រុមហ៊ុនមគ្គុទេសក៍ទីក្រុង លើបណ្តាញអ៊ិនធើណេត Zip2 ​ដល់​វេបសាយ New York Times និង​ Chicago Tribune។ នៅក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុននេះ ត្រូវបានទិញយកដោយ Compaq Computers ក្នុងទំហំទីកប្រាក់ ៣០៧លានដុល្លារ រួមទាំង ៣៤លានដុល្លារទៀតលើតម្លៃហ៊ុន។ ធ្វើឲ្យលោក Elon Musk ក្លាយជាមហាសេដ្ឋីក្នុងវ័យត្រឹមជាង ២០ឆ្នាំ។

    ក្រោយ​ពី​លក់​ក្រុមហ៊ុន​ដំបូង​របស់​ខ្លួន នៅឆ្នាំ ១៩៩៩ លោក​ Musk បានសហការជាមួយដៃគូ ដើម្បីចាប់ផ្តើមក្រុមហ៊ុនថ្មីមួយឈ្មោះថា X.com ដែលបានប្តូរឈ្មោះទៅជា PayPal វិញ។ ជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមអនឡាញ។ ក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន​ eBay បាន​ទិញ​យក​ PayPal ជាមួយនឹងទឹកប្រាក់ ១,៥​ពាន់​លាន​ដុល្លារ។ មុន​ពេល​លក់​ចេញ​ លោក​ Musk មាន​កាន់​កាប់​ហ៊ុន​​របស់​ PayPal ចំនួន​ ១១% នៃ​ហ៊ុន​សរុប។

    Elon Musk បាន​បន្ត​សាង​ក្រុមហ៊ុន​ទី​បី​​​នា​ឆ្នាំ​ ២០០២​ ដែល​មាន​ឈ្មោះ​ថា​ SpaceX ដោយ​លោកមានបំណងនឹងសាងសង់យានអវកាសសម្រាប់ធ្វើដំណើរក្នុងលំហអាកាស។ នៅឆ្នាំ ២០០៨ ក្រុមហ៊ុននេះទទួលបានរង្វាន់ពីភ្នាក់ងារអវកាស ណាសា ក្នុងការផលិតយានសម្រាប់បញ្ជូនទំនិញទៅកាន់ស្ថានីយអវកាស។

    នៅឆ្នាំ ២០០៤ លោក Elon Musk បានចូលរួមជាមួយក្រុមហ៊ុន Tesla Motors ដែលជាក្រុមហ៊ុនជំនាញផ្នែកផលិត និងរចនារថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រោមការណែនាំរបស់លោក Tesla បាន​បង្ហាញ​រថយន្ត​អគ្គិសនី​មាន​សមត្ថភាព​ខ្ពស់ ជាមួយនឹងម៉ូដែលល្បីៗជាច្រើន ក្នុងការរុញច្រាន Tesla ឲ្យក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃ និងល្បីឈ្មោះមួយក្នុងពិភពលោក។

    ក្រៅពីនេះ នៅឆ្នាំ ២០២២ លោកបានទិញយកបណ្តាញសង្គម Twitter ដែលប្តូរឈ្មោះមកជា  X ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ កម្មវិធីនេះមានបញ្ហាចម្រូងចម្រាស់ បន្ទាប់ពីលោក Musk  បានកែតម្រង់ប្រតិបត្តិការ និងច្បាស់ផ្សេងៗក្នុងការសម្របសម្រួលវេទិកានេះឡើងវិញ។

    យោងតាមការចុះផ្សាយចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes គិតត្រឹមដើមឆ្នាំ ២០២៦ នេះ លោក Elon Musk បានបំបែកកំណត់ត្រាពិភពលោកក្នុងនាមជាមហាសេដ្ឋីទី ១ ដែលមានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ទៅ ៧១៧,៩ ពាន់លានដុល្លារ។ នេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់លោកនោះទេ ប៉ុន្តែគឺជាសញ្ញាណនៃយុគសម័យថ្មី ដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតមានតម្លៃខ្លាំង ដែលជាតម្រូវការបំផុតនាពេលបច្ចុប្បន្ន។

    BizNews Elon Musk
    Share. Facebook Telegram WhatsApp
    Previous Articleបាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!
    Next Article រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.