Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!
    ព័ត៌មានថ្មីៗ

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    បន្ទាប់ពីអសកម្មអស់រយៈពេលជិត ៣ ទសវត្សរ៍ ពេលនេះ នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ Admiral Nakhimov របស់កងទ័ពជើងទឹករុស្ស៊ី បានវិលត្រឡប់មកកាន់មហាសមុទ្រវិញជាផ្លូវការហើយ ដោយក្នុងនោះ ការវិលត្រឡប់មកវិញនេះ គឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើននៅជុំវិញពិភពលោក ព្រោះវាជានាវាចម្បាំងធំបំផុត និងមានសមត្ថភាពខ្លាំងបំផុតមួយរបស់រុស្ស៊ី។
    គួរបញ្ជាក់ថា នាវា Admiral Nakhimov របស់រុស្ស៊ី គឺបានបង្ហាញខ្លួនជាចុងក្រោយនៅឆ្នាំ 1997 ហើយវាគឺត្រូវបានដាក់ឲជួសជុល និងធ្វើទំនើបកម្មនៅកន្លែងផលិតកប៉ាល់មួយនៅភាគខាងជើងនៃប្រទេសរុស្ស៊ី ហៅថា Sevmash ។
    សម្រាប់ប្រវត្តិរបស់នាវានេះ គឺជាសមាជិកនៃក្រុមនាវា Kirov ដែលជាក្រុមនាវាយក្សសម័យសង្គ្រាមត្រជាក់ ដែលដើមឡើយត្រូវបានសាងសង់សម្រាប់កងទ័ពជើងទឹកសូវៀត។ សព្វថ្ងៃ នាវា Admiral Nakhimov នេះ គឺជានាវាតែមួយគត់ដែលនៅសេសសល់ក្នុងចំណោមនាវាទាំង 4 ដែលធ្លាប់មាន។
    ចំពោះសមត្ថភាពរបស់វាវិញ គឺជានាវាចម្បាំងដែលប្រើថាមពលនុយក្លេអ៊ែរ។ វាអាចប្រតិបត្តិការលើសមុទ្របានយូរដោយមិនចាំបាច់ចាក់ប្រេង។
    ជាក់ស្តែង ការធ្វើទំនើបកម្មថ្មីនេះ នាវាចម្បាំងនេះ គឺទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើន ពោលគឺមានទាំងប្រព័ន្ធបាញ់មីស៊ីលបញ្ឈរចំនួន 174 កន្លែង អាចផ្ទុកមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ Kalibr និង Oniks ជាង 80 គ្រាប់ និងមីស៊ីលការពារដែនអាកាស Fort-M និង Pantsyr-M ។ លើសពីនេះ វាក៏ទទួលបាននូវប្រព័ន្ធកាំភ្លើង AK-192M ដ៏ទំនើបផងដែរ៕
    ប្រភពៈ IDNFinancials

    admiralnakhimov nuclear powered cruiser Russia
    Share. Facebook Telegram WhatsApp
    Previous ArticleGeely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា
    Next Article ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.