Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា
    យានយន្ត

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Geely Galaxy បានប្រកាសថា V900 ដែលជារថយន្ត MPV កំពូលប្រភេទ EREV (Extended-Range Electric Vehicle)លើកដំបូងរបស់ខ្លួន នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា ខណៈដែលការបញ្ជាទិញជាមុនសម្រាប់អ្នកប្រើដំបូង ត្រូវបានបើកនៅប្រទេសចិន តាំងពីថ្ងៃទី 25 ខែធ្នូ។ ម៉ូដែលទាំងអស់បំពាក់ប្រព័ន្ធ AWD និងមានចម្ងាយបើកបរសរុបរហូតដល់ 1,200 គីឡូម៉ែត្រ។
    Geely Galaxy V900 អាចចាត់ទុកថាជា ជំនាន់ EREV របស់ MPV អគ្គិសនីពេញលេញ LEVC L380 ដែលបច្ចុប្បន្នត្រូវបានដាក់ក្រោមម៉ាក Geely Galaxy បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធម៉ាកឡើងវិញ ការផ្លាស់ប្តូរដែលច្បាស់បំផុតនៅផ្នែកខាងក្រៅ គឺ ប៉ាណា Chrome ទំហំធំខាងមុខ ខណៈដែលនៅតែរក្សារចនាបថជាស្រទាប់ៗដដែល។
    បច្ចុប្បន្ន Geely មិនទាន់ប្រកាសតម្លៃ V900 នៅឡើយទេ តែបើយោងតាម LEVC L380 មានតម្លៃចាប់ពី 299,900 ដល់ 599,900 យ័ន(ប្រហែល 42,900–85,800 ដុល្លារ)។
    V900 ត្រូវបានចាត់ទុកជា MPV ទំហំមធ្យមទៅធំ មានទំហំបណ្តោយ 5,360 មម/ ទទឹង 1,998 មម/ កម្ពស់ 1,940 មម និងគម្លាតកង់ពិមុខទៅក្រោយ 3,200 មម ដែលវាមានជម្រើសអង្គុយ 6 កៅអី, 7 កៅអី និង 8 កៅអី ដោយម៉ូដែល 8 កៅអី ប្រើប្លង់ 2+2+2+2 (៤ ជួរ)។
    ផ្នែកថាមពល V900 ប្រើ បច្ចេកវិទ្យា Super AI Range-Extender របស់ Geely បំពាក់ម៉ាស៊ីន 1.5T និងម៉ូទ័រអគ្គិសនីពីរ។ ម៉ាស៊ីនមានប្រសិទ្ធភាពកម្តៅ 47.26% ខណៈម៉ូទ័រខាងមុខ និងខាងក្រោយ ផលិតកម្លាំង 90 kW និង 250 kW តាមលំដាប់ បង្កើតកម្លាំងសរុប 340 kW (456 សេះ) ល្បឿនអតិបរមា 190 គម/ម៉។
    ថ្មជាប្រភេទ Lithium ternary មានជម្រើស 43.3 kWh (CALB) និង 50 kWh (CATL) ផ្តល់ចម្ងាយបើកបរអគ្គិសនីសុទ្ធ 200 គម និង 240 គម (CLTC) និងចម្ងាយសរុប 1,200 គម។
    សម្រាប់ប្រព័ន្ធជំនួយបើកបរឆ្លាតវៃ V900 ប្រើ G-Pilot H5 របស់ Geely ដំណើរការដោយ Nvidia Orin chip រួមមាន LiDAR 1 គ្រឿង, រ៉ាដាមីល្លីម៉ែត្រ 3, រ៉ាដាអុលត្រាសោនិក 12 និងកាមេរ៉ា 11 អាចគាំទ្រ Highway NOA, Urban NOA និង Parking Assist។
    ផ្នែកខាងក្នុង បំពាក់អេក្រង់បង្ហាញព័ត៌មាន 10.25 អ៊ីញ និងអេក្រង់កណ្តាល 15.4 អ៊ីញ ដំណើរការដោយ Flyme Auto 2.0។ វាក៏មានអេក្រង់បញ្ជាជួរទីពីរ 5.98 អ៊ីញ អាចភ្ជាប់ជាមួយអេក្រង់កម្សាន្តលើពិដាន កៅអីគាំទ្រ កំដៅ ត្រជាក់ និងម៉ាស្សា ខណៈប្រព័ន្ធសម្លេង Flyme Sound មានរហូតដល់ 27 Speaker។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleមកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!
    Next Article បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    Related Posts

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    Ram TRX ត្រឡប់មកវិញ ជាមួយនិងកម្លាំងដល់ទៅ 777 សេះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.