Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ
    ព័ត៌មានថ្មីៗ

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ LiDAR, ប្រព័ន្ធ Momenta 5.0 ADAS និងថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ។ នៅថ្ងៃទី 31 ខែធ្នូ ក្រុមហ៊ុនរួមហ៊ុន FAW-Toyota បានចេញលក់រថយន្តអគ្គិសនីសុទ្ធម៉ូដែល bZ3 Smart Home Edition នៅប្រទេសចិន ដោយមាន 2 ជម្រើស Joy៖ តម្លៃ 109,800 យ័ន (ប្រហែល 15,700 ដុល្លារ) សាកពេញបើកបរបាន 517 គីឡូម៉ែត្រ, និង Pro៖ តម្លៃ 129,800 យ័ន (ប្រហែល 18,600 ដុល្លារ) សាកពេញបើកបរបាន 616 គីឡូម៉ែត្រ។
    រថយន្តថ្មីនេះអាចចាត់ទុកថា ជាការកែសម្រួលថ្មីលើ FAW-Toyota bZ3 ដែលបានដាក់លក់នៅឆ្នាំ 2024 ដោយបន្ថែមប្រព័ន្ធជំនួយបើកបរ Momenta 5.0, បំពាក់ LiDAR និងមានការកែប្រែបន្តិចបន្តួចលើរចនាបថខាងក្រៅ និងខាងក្នុង។ FAW-Toyota bZ3 ត្រូវបានដាក់លក់ជាលើកដំបូងនៅឆ្នាំ 2023 ហើយបានធ្វើបច្ចុប្បន្នភាពម្តងទៀតនៅឆ្នាំ 2024 ដោយបំពាក់ប្រព័ន្ធជំនួយបើកបរ L2 ប៉ុន្តែមិនទាន់មាន LiDAR នោះទេ។
    ម៉ូដែល Smart Home Edition រក្សារចនាបថខាងក្រៅស្រដៀងនឹងម៉ូដែលឆ្នាំ 2024 ដោយប្រើរចនាបថមុខ “hammerhead shark” ជំនាន់ថ្មីរបស់ Toyota និងអំពូលមុខភ្ជាប់ជាបន្ទាត់តែមួយ LiDAR ត្រូវបានដំឡើងនៅលើដំបូលរថយន្ត។ ខាងក្រោយនៅតែប្រើអំពូលក្រោយបែបភ្ជាប់ជាបន្ទាត់តែមួយ ប៉ុន្តែរចនាបថអក្សរ “Y” នៅចុងទាំងពីរត្រូវបានកែទៅជាបែបផ្ដេក និងដៃទ្វារលាក់នៅតែមានដដែល។
    ផ្នែកខាងក្នុង បំពាក់អេក្រង់កណ្ដាលទំហំ 15.6 អ៊ីញ ផ្ដេក (ពីមុនជាអេក្រង់បញ្ឈរ 12.8 អ៊ីញ) អេក្រង់បង្ហាញព័ត៌មានអ្នកបើកបរ រាងបែបចតុកោណតូច រថយន្តក៏មានភ្លើង ABL និងជំនួយការសំឡេង AI ផងដែរ។
    ចំណុចលេចធ្លោសំខាន់ គឺការបំពាក់ប្រព័ន្ធជំនួយបើកបរ Momenta 5.0 ADAS ជាស្តង់ដារ ដែលអាចអនុវត្តមុខងារជាង 30 ប្រភេទ រួមមាន Urban NOA, Highway NOA និងជំនួយចូលចតរថយន្តពីចម្ងាយ ប្រព័ន្ធនេះគាំទ្រដោយឧបករណ៍ចាប់សញ្ញាចំនួន 32 គ្រឿង រួមមាន LiDAR 1 គ្រឿង រ៉ាដារមីលីម៉ែត្រ 5 គ្រឿង រ៉ាដារអុលត្រាសោនិច 12 គ្រឿង និងកាមេរ៉ា 11 គ្រឿង ប្រើជាមួយឈីបដែលមានសមត្ថភាពគណនា 544 TOPS។
    ផ្នែកថាមពលនៅតែប្រើម៉ូទ័រតែមួយ នៅខាងមុខ (FWD)។ សម្រាប់ជម្រើស Joy បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 135 kW (181 សេះ) និងថ្ម BYD Blade (LFP) ទំហំ 49.9 kWh អាចបើកបាន 517 គីឡូម៉ែត្រ (CLTC), និងកម្រិត Pro បំពាក់ម៉ូទ័រកម្លាំង 180 kW (241 សេះ) និងថ្ម Blade ទំហំ 65.3 kWh អាចបើកបាន 616 គីឡូម៉ែត្រ (CLTC) ក្រោមការសាកលឿន DC អាចសាកថ្មពី 30% ទៅ 80% ក្នុងរយៈពេលប្រហែល 27 នាទីប៉ុណ្ណោះ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleតួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!
    Next Article Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.