Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!
    ព័ត៌មានថ្មីៗ

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    បន្ទាប់ពីមានគម្រោងពង្រឹងសមត្ថភាពផ្នែក Software ក៏ដូចជាធនធានមនុស្សរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃទីផ្សារធំជាងគេបំផុតនៅក្នុងពិភពលោក បាន និងកំពុងពិចារណាធ្វើការទិញយកក្រុមហ៊ុន AI startup មួយ ឈ្មោះថា AI21 Labs របស់ប្រទេសអ៊ីស្រាអែលហើយ ដែលក្នុងនោះ គឺអាចនឹងមានតម្លៃចន្លោះពី 2 ទៅ 3 ពាន់លានដុល្លារឯណ្ណោះ។ នេះបើយោងតាម Calcalist ។
    ក្នុងនោះ ចំពោះចំណាប់អារម្មណ៍សំខាន់របស់ក្រុមហ៊ុន Nvidia ទៅលើក្រុមហ៊ុន AI21 Labs គឺក្រុមបុគ្គលិក AI21 ប្រហែល 200 នាក់ ដែលភាគច្រើនមានការអប់រំកម្រិតខ្ពស់ និងមានជំនាញកម្រនៅក្នុងការអភិវឌ្ឍ AI ។
    គួរបញ្ជាក់ថា ក្រុមហ៊ុន AI21 Labs គឺជាក្រុមហ៊ុន AI startup មួយរបស់ប្រទេសអ៊ីស្រាអែលដែលបង្កើតឡើងនៅឆ្នាំ 2017 ដោយ Amnon Shashua ។ ក្រុមហ៊ុននេះ គឺផ្តោតលើបញ្ញាសិប្បនិម្មិតផ្នែកភាសា (Language AI) ។
    ក្រៅពីនេះ ក្រុមហ៊ុន Nvidia ផ្ទាល់ក៏កំពុងពង្រីកវត្តមានរបស់ខ្លួននៅអ៊ីស្រាអែល ដោយគ្រោងនឹងសាងសង់នូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ធំមួយ ដែលអាចផ្តល់ការងារដល់បុគ្គលិករហូតដល់ 10,000 នាក់ផងដែរ៕
    ប្រភពៈ Reuters

    AI21 Labs Nvidia
    Share. Facebook Telegram WhatsApp
    Previous ArticleToyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    Related Posts

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.