សម្រាប់ការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ចំនួន ២ គ្រឿង របស់ប្រទេសតួកគីនេះ គឺត្រូវបានបង្ហាញចេញដោយក្រុមហ៊ុនការពារជាតិតួកគី Baykar ។ វាជាការហោះហើរដោយស្វ័យភាពទាំងស្រុង ដោយគ្មានការគ្រប់គ្រងពីមនុស្ស។

នៅក្នុងប្រតិបត្តិការនេះ យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ទាំងនេះ គឺពឹងផ្អែកទៅលើប្រព័ន្ធ AI, ឧបករណ៍ចាប់សញ្ញា និងបច្ចេកវិទ្យាពិសេសៗជាច្រើន។

គួរបញ្ជាក់ថា យន្តហោះ Kizilelma នេះ គឺត្រូវបានណែនាំជាលើកដំបូងនៅឆ្នាំ 2022 ហើយវាគឺត្រូវបានរចនាឡើងសម្រាប់ការប្រយុទ្ធតាមអាកាស ការប្រតិបត្តិការសំខាន់ៗ និងការធ្វើការជាក្រុមជាមួយយន្តហោះផ្សេងៗ។ លក្ខណៈពិសេសរបស់វា គឺអាចបំបាំងកាយពីប្រព័ន្ធរ៉ាដា និងផ្ទុកអាវុធសំខាន់ៗ។

លើសពីនេះ វាក៏អាចហោះឡើង និងចុះចតពីនាវាចម្បាំង ដូចជានាវា TCG Anadolu របស់កងទ័ពជើងទឹកតួកគី ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយផងដែរ៕




