Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara សម្រាប់តំបន់ភ្នំ និងតំបន់ត្រជាក់ខ្លាំង ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ នៅប្រទេសចិន។ Pickup Plug-in Hybrid AWD ចំនួនពីរម៉ូដែល គឺ Riddara RD6 Mountain Edition(ដែលគេស្គាល់ថា King Kong នៅចិន) និង Riddara Horizon High-Altitude Edition នៅទីផ្សារចិន ដោយមានតម្លៃ 139,800 យ័ន (ប្រហែល 20,000 ដុល្លារ) និង 151,800 យ័ន (ប្រហែល 21,700 ដុល្លារ) តាមលំដាប់។
រថយន្តទាំងពីរប្រើប្រាស់ប្រព័ន្ធ Hybrid NordThor EM-P របស់ Geely ដែលអាចបើកបរបានចម្ងាយសរុបតាមស្តង់ដារ CLTC រហូតដល់ 1,068 គីឡូម៉ែត្រ មានអត្រាសម្រេចចម្ងាយសរុប 95% ពេលបើកឡើងផ្លូវមានជម្រាលកម្ពស់ 3,800 ម៉ែត្រ និងអាចឡើងជម្រាលមានមុំ 55% ខណៈផ្ទុកទម្ងន់ពេញទ្រុងក្រោយ។ ប្រព័ន្ធថាមពលរួមមាន ម៉ាស៊ីន 1.5T ជាមួយម៉ូទ័រអគ្គិសនីពីរ និងប្រអប់លេខ 3-speed DHT ដែលបង្កើតកម្លាំងសរុប 260 kW (349 សេះ)និងកម្លាំងបង្វិលអតិបរមា 914 Nm។ ថ្ម Lithium Iron Phosphate (LFP) ទំហំ 19.09 kWh អាចបើកបរដោយអគ្គិសនីសុទ្ធបានប្រហែល 100 គីឡូម៉ែត្រ (CLTC) អ្វីដែលពិសេសបន្ថែម Riddara RD6 Mountain Edition ត្រូវបានកែលម្អសម្រាប់លក្ខខណ្ឌភ្នំ និងផ្លូវ Off-Road ស្មុគស្មាញ ដោយមានរង្វង់បត់អប្បបរមាត្រឹម 6.5 ម៉ែត្រ, ប្រព័ន្ធស្ទក់កង់ទាំងបួនឯករាជ្យ និងសំបកកង់ All-terrain។
ក្នុងស្ថានភាពមិនផ្ទុកទម្ងន់ វាអាចបង្កើនល្បឿនពី 0–100 គម/ម៉ ក្នុង 6.3 វិនាទី ហើយនៅពេលផ្ទុកពេញ គឺ 8.6 វិនាទី។ ម៉ូដែលនេះរក្សាទុករចនាបថ និងទំហំដូចគ្នានឹង Riddara RD6 EM-P ដែលកំពុងលក់នៅទីផ្សារបច្ចុប្បន្ន។ ខណៈដែល Riddara Horizon High-Altitude Edition ត្រូវបានរចនាឡើងសម្រាប់តំបន់ត្រជាក់ខ្លាំង ដោយបំពាក់ប្រព័ន្ធអ៊ីសូឡង់ថ្ម ប្រព័ន្ធបញ្ឆេះម៉ាស៊ីននៅសីតុណ្ហភាពទាបដែលបានកែលម្អ និងប្រព័ន្ធគ្រប់គ្រងកម្តៅកម្រិតខ្ពស់ អាចចាប់ផ្តើមដំណើរការបានយ៉ាងទុកចិត្ត នៅសីតុណ្ហភាពទាបដល់ -30°C។
Riddara RD6 Mountain Edition នេះដែរពេលបើកបរនៅលើផ្លូវទឹកកក និងព្រិល ប្រព័ន្ធ AWD និងប្រើបច្ចេកវិទ្យាបែងចែកកម្លាំងបង្វិលក្នុងកម្រិតមីលីវិនាទី ដើម្បីកែសម្រួលកម្លាំងទៅកង់នីមួយៗ និងបង្ការការរអិល។ ម៉ូដែលនេះក៏មានបំពាក់ស្តង់ដារ ដូចជា កៅអីមុខមានកំដៅ និងមុខងារបញ្ឆេះរថយន្តពីចម្ងាយតាមកម្មវិធីទូរស័ព្ទ (រួមទាំងការគ្រប់គ្រងសីតុណ្ហភាពក្នុងខាងក្នុង)។ ចំពោះរូបរាងខាងក្រៅ Riddara Horizon High-Altitude Edition មានការរចនាដូចគ្នានឹង Mountain Edition ប៉ុន្តែខុសគ្នាត្រង់អក្សរ “RADAR” ត្រូវបានបញ្ចូលនៅលើបន្ទះពណ៌ខ្មៅរវាងភ្លើងមុខទាំងពីរ។
Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ
1 Min Read


