Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ
    គំនិតអាជីវកម្ម

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Rae និង Vanessa​ គឺជាស្ថាបនិក Orderly ដែលជាសេវាកម្មរៀបចំលំនៅដ្ឋាន ជាមួយនឹងក្រុមអ្នកជំនាញ នៅក្នុងប្រទេសសិង្ហបុរី។ មុននឹងចាប់យកអាជីវកម្មនេះ Rae ជាបុគ្គលិកនៅមជ្ឈមណ្ឌលសុខភាពមួយកន្លែង ចំណែក Vanessa​ ជាបុគ្គលិកផ្នែកអប់រំ ដែលអ្នកទាំងពីរជាមិត្តភក្តិគ្នាតាំងពីរៀនអនុវិទ្យាល័យ។

    Rae និង Vanessa​ (រាប់ពីឆ្វេងទៅស្តាំ)

    អាជីវកម្មនេះ កើតចេញពីចិត្តស្រឡាញ់ និងទម្លាប់របស់ពួកគេទាំងពីរនាក់ ទៅលើការរៀបចំទុកដាក់ របស់របរក្នុងផ្ទះ ឲ្យមានសណ្តាប់ធ្នាប់។ ដោយមុនដំបូង ពួកគេចាប់ផ្តើមពីការជួយរៀបចំទុកដាក់ សម្រាប់មិត្តភក្តិ និងក្រុមគ្រួសារប៉ុណ្ណោះ។ ក្រោយមក បន្ទាប់ពីទទួលបានការជំរុញទឹកចិត្ត និងផ្សព្វផ្សាយបន្តគ្នា។ Rae និង Vanessa​ បានបង្កើត Orderly ជាផ្លូវការនៅឆ្នាំ ២០២១។

    ពាណិជ្ជកម្ម

    សង្កេតមើលមក អាចនឹងគិតថាជាការងារធម្មតាមួយ ដែលគ្រាន់តែរៀបឥវ៉ាន់ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ Orderly ស្ថាបនិកទាំងពីរបាន សិក្សាពីវប្បធម៌រស់នៅ ផ្នែកចិត្តវិទ្យា និងរបៀបរស់នៅជាដើម។ ពួកគេយល់ឃើញថា ការរៀបចំផ្ទះមិនមែនគ្រាន់តែជាការបោសសម្អាតនោះទេ ប៉ុន្តែវាគឺជាការរៀបចំប្រព័ន្ធរស់នៅឲ្យមានតុល្យភាព។

    តាមរយៈការប្រើប្រាស់បច្ចេកទេសរៀបចំដែលទទួលបានការបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈ រួមផ្សំជាមួយការជ្រើសរើសសម្ភារៈទុកដាក់ដែលមានសោភ័ណភាព Orderly ចាប់ផ្ដើមកសាងឈ្មោះបោះសម្លេងយ៉ាងឆាប់រហ័ស ក្នុងនាមជាអ្នកជំនាញដែលយល់ច្បាស់ពីតម្រូវការនិងវប្បធម៌នៃការរស់នៅប្រជាជនក្នុងប្រទេសខ្លួន។

    អាជីវកម្មសាមញ្ញមួយ ដែលទទួលបានការចាប់អារម្មណ័ក៏ព្រោះតែ បង្កប់នូវចំណុចលេចធ្លោជាច្រើន។ ជាក់ស្តែង Orderly មានការយកចិត្តទុកដាក់ជាមួយនឹងអតិថិជន ក្រុមការងារមិនគ្រាន់តែចុះទៅរៀបចំរបស់របរឲ្យហើយៗនោះទេ ប៉ុន្តែពួកគេចំណាយពេលស្វែងយល់ពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់អតិថិជនម្នាក់ៗ ដើម្បីបំពេញទៅតាមតម្រូវការ។ ការផ្តល់នូវដំណោះស្រាយ និងយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗ បានធ្វើឱ្យ Orderly ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន ទៅលើសេវាកម្មពួកគេ។

    បច្ចុប្បន្ន Orderly ជាម៉ាកយីហោដែលតំណាងឲ្យ សោភ័ណភាព ផាកសុកភាព និងសណ្តាប់ធ្នាប់ ជាមួយនឹងអ្នកជំនាញរៀបចំផ្នែកខុសៗគ្នា ក្នុងការផ្តល់ដំណោះស្រាយដល់ប្រជាជនសិង្ហបុរី​ ដែលភាគច្រើនកំពុងជួបប្រទះបញ្ហាសម្ភារៈលើសលប់ នៅក្នុងផ្ទះដែលមានទំហំកាន់តែតូចទៅៗ។ នេះបង្ហាញថា អាជីវកម្មកើតចេញពីបញ្ហាមិនថាអាជីវកម្មតូច ធំនោះទេ បើមានដំណោះស្រាយមួយ ដែលជាតម្រូវការ រមែងមានទីផ្សារជានិច្ច។

    BizNews Business Orderly Singapore
    Share. Facebook Telegram WhatsApp
    Previous Articleអ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    Related Posts

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.