Browsing: Singapore

លោក George Quek ត្រូវបានស្គាល់ជាអ្នកបង្កើតហាងនំប័ុង BreadTalk ដែលជាហាងដ៏ពេញនិយម និងល្បីឈ្មោះមួយបង្កើតឡើងនៅក្នុងឆ្នាំ ២០០០។ មុនដំបូង លោក George មិនមានទំនោរលើការធ្វើជំនួញនោះទេ គឺលោកមានគោលបំណងចង់ក្លាយជាវិចិត្រករមួយរូប ដោយធ្លាប់ឈ្នះពានរង្វាន់ជាច្រើនពីការប្រកួតផ្សេងៗ។ គ្រួសារលោកក៏មិនមែនជាអ្នកធូរធារ ប៉ុន្តែដើម្បីបន្តក្តីស្រមៃ ឪពុកលោកបានឲ្យប្រាក់សន្សំទាំងអស់ប្រមាណ ១៥០០ដុល្លារ ដើម្បីឲ្យ George…

ជាការពិតណាស់ បងប្អូនប្រាកដជាធ្លាប់តែឮថា គេអាចបង្កើតថាមពលអគ្គិសនីបានដោយប្រើប្រាស់តែនូវសូឡា ឬស្ថានីយ៍វារីអគ្គិសនីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ​ សិង្ហបុរី បានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយទៀតហើយ ដែលបច្ចេកវិទ្យានេះគឺអាចផលិតថាមពលអគ្គិសនីបានដោយគ្រាន់តែប្រើប្រាស់នូវដំណក់ទឹកភ្លៀងតែប៉ុណ្ណោះ។ ចំពោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមួយនៅក្នុងសាកលវិទ្យាល័យជាតិសិង្ហបុរីផ្ទាល់ ដោយប្រើប្រាស់នូវវិធីសាស្ត្រថ្មីមួយដែលមានភាពស្រដៀងគ្នានឹងវិធីសាស្ត្រដែលគេផលិតថាមពលអគ្គិសនីដោយប្រើប្រាស់នូវស្ថានីយ៍វារីអគ្គិសនីដែរ ប៉ុន្តែអាចបម្លែងថាមពលបានប្រហែលតែ ១០% ប៉ុណ្ណោះ ពីដំណក់ទឹកភ្លៀងដែលបានប្រើប្រាស់។ ក្នុងនោះ ថាមពលអគ្គិសនីដែលផលិតបាននេះ គឺមានប្រសិទ្ធភាពខ្លាំងជាងថាមពលដែលផលិតដោយវិធីផ្សេងដល់ទៅ…