ក្នុងនោះ សម្រាប់ប្រព័ន្ធស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ថ្មីរបស់ប្រទេសអ៊ីស្រាអែលដែលគេហៅថាសំណាញ់មេឃចាប់បក្សី DefendAir នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន ParaZero Technologies ។ វាប្រើប្រាស់នូវសំណាញ់បាញ់ ដើម្បីស្ទាក់ចាប់ដ្រូននៅលើអាកាស ពោលគឺមិនប្រើប្រាស់នូវមីសុីល ឬអាវុធបាញ់បំផ្ទុះ ដែលបង្កឲមានគ្រោះថ្នាក់ និងមានតម្លៃថ្លៃនោះឡើយ ហើយវាគឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង និងតំបន់ដែលមានមនុស្សរស់នៅច្រើន។ ចំពោះការរចនារបស់សំណាញ់មេឃចាប់បក្សី…
