Volkswagen បានបង្ហាញលក្ខណៈបច្ចេកទេសសំខាន់ៗរបស់ ID. Era 9X នៅប្រទេសចិន បន្ទាប់ពីដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់។ រថយន្ត crossover ខ្នាតធំ ប្រភេទ EREV នេះ មានប្រវែងដល់ 5.2 ម៉ែត្រ និងបំពាក់ថ្ម ternary NMC ទំហំ 65.2 kWh ដែលអាចបើកបានចម្ងាយអគ្គិសនីរហូតដល់ 340 គីឡូម៉ែត្រ។
ID. Era 9X ត្រូវបានអភិវឌ្ឍដោយ Volkswagen និង SAIC ហើយបានបង្ហាញជាលើកដំបូងនៅ Shanghai Auto Show 2025 ជារថយន្តគ្រួសារ មានកៅអី 3 ជួរ និងចម្ងាយបើកបរសរុបលើស 1,000 គីឡូម៉ែត្រ ដោយមានគោលដៅប្រកួតប្រជែងជាមួយ Aito M8។ ផ្នែករចនា រថយន្តនេះបំពាក់ LiDAR លើដំបូល សំដៅទៅលើប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ និងទំហំទាំង3/ 5,207 / 1,997 / 1,810 មម ជាមួយចម្ងាយកង់ 3,070 មម។ វាមានជម្រើសកង់ទំហំ 20 និង 21 អ៊ីញ និងកៅអី 6 កន្លែង។
ផ្នែកកម្លាំង ID. Era 9X មាន 3 ជម្រើស រួមមាន RWD និង AWD ប្រើម៉ាស៊ីនបន្ថែមចម្ងាយ 1.5T ផលិតដោយ SAIC Volkswagen មានកម្លាំងអតិបរមា 105 kW (141 សេះ)។ ម៉ូដែលមូលដ្ឋាន មានម៉ូទ័រអគ្គិសនីតែមួយនៅក្រោយ កម្លាំង 220 kW (295 សេះ) និងល្បឿនអតិបរមា 200 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបំពាក់ថ្ម LFP ទំហំ 51.1 kWh អាចបើកដោយអគ្គិសនីរសុទ្ធ 267 គីឡូម៉ែត្រ ហើយការប្រើប្រាស់ប្រេងនៅពេលថ្មអស់ គឺ 5.95 លីត្រ/100 គីឡូម៉ែត្រ។
ម៉ូដែលទីពីរ មានម៉ូទ័រ និងល្បឿនអតិបរមាដូចគ្នា ប៉ុន្តែប្រើថ្ម ternary NMC ទំហំ 65.2 kWh អាចបើកដោយអគ្គិសនីរសុទ្ធ 340 គីឡូម៉ែត្រ និងការប្រើប្រាស់ប្រេងនៅតែ 5.95 លីត្រ/100 គីឡូម៉ែត្រ។ ម៉ូដែលកំពូល ID. Era 9X បំពាក់ថ្ម 65.2 kWh ដូចគ្នា ប៉ុន្តែបន្ថែមម៉ូទ័រអគ្គិសនីមួយទៀតនៅក្រោយ កម្លាំង 215 សេះ កម្លាំងសរុបរបស់រថយន្តនេះឈានដល់ 380 kW (510 សេះ) អាចបើកដោយអគ្គិសនីរសុទ្ធ 321 គីឡូម៉ែត្រ និងប្រើប្រាស់ប្រេងនៅពេលថ្មអស់ 6.27 លីត្រ/100 គីឡូម៉ែត្រ។ Volkswagen ID. Era 9X ត្រូវបានរំពឹងថានឹងចូលទីផ្សារចិននៅឆ្នាំ 2026 នៅ Beijing Auto Show។
Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ
1 Min Read


