Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»Huawei! ពីភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំប្រចាំប្រទេស
    ប្រវត្តិអាជីវកម្ម

    Huawei! ពីភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំប្រចាំប្រទេស

    October 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍មួយរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ​ ១៩៨៧ ដោយអតីតអនុប្រធាន នាយកដ្ឋានកងទ័ពរំដោះប្រជាជនលោក Ren Zhengfei។ 

    ពាណិជ្ជកម្ម

    មុននឹងក្លាយជា Huawei ដូចសព្វថ្ងៃ ក្រុមហ៊ុននេះធ្លាប់ជាភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ PBX របស់ហុងកុង។ បន្ទាប់មក ទើបបោះជំហានប្រឡូកចូលវិស័យបច្ចេកវិទ្យាកាន់តែជ្រៅ ​ទាំងដែលពេលនោះពុំទាន់មានអ្នកជំនាញបច្ចេកទេសខ្លាំងក្លានោះទេ។ ភាគច្រើនគឺផ្តោតលើការស្រាវជ្រាវ និងវិភាគដោយខ្លួនឯង។ លោក Ren Zhengfei បានលើកឡើងថា គោលដៅលោកគឺប្រែក្លាយ Huawei ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅប្រទេសចិន រួមទាំងក្នុងសកលលោក ដែលជាហេតុធ្វើឲ្យលោកប្រឹងប្រែង មិនហ៊ានបន្ធូរដៃឡើយ។ 

    កន្លងមក Huawei បានវិនិយោគយ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយក្នុងមួយឆ្នាំចំណាយប្រាក់រាប់លានដុល្លារទៅលើផ្នែកមួយនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍មួយឈ្មោះថា Ox Horn Campus មានទំហំដល់ទៅ ៣០០ ហិចតា ដើម្បីជំរុញដល់កិច្ចការងាររបស់ក្រុមវិស្វករ និងអ្នកស្រាវជ្រាវ។ 

    មិនតែប៉ុណ្ណោះ ក៏មានការចូលរួមវិនិយោគទៅលើប្រព័ន្ធបណ្តាញ 5G ការបង្កើតបន្ទះឈីប Kirin និងការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន HarmonyOS ដោយជោគជ័យ។ សម្រាប់ដាក់បញ្ចូលឲ្យប្រើប្រាស់ក្នុងទូរស័ព្ទដៃ ថេបប្លេត នាឡិកាឆ្លាតវៃ និងឧបករណ៍ផ្សេងៗទៀតរបស់ខ្លួន។

    ក្រៅពីជាក្រុមហ៊ុនផលិតប្រព័ន្ធបច្ចេកវិទ្យាហើយនោះ ក៏មានភាពល្បីល្បាញលើវិស័យទូរស័ព្ទស្មាតហ្វូន ថេបប្លេត នាឡិកាឆ្លាតវៃផងដែរ។ តាមការចុះផ្សាយរបស់ CNBC International នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ ពួកគេអាចលក់បានចំនួន ១២.២ លានគ្រឿងនេះគិតត្រឹមនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ 

    ដោយឡែកសម្រាប់បច្ចុប្បន្ន Huawei មានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ១៧០ ជាមួយចំនួនបុគ្គលិកសរុបជាង ២០មុឺននាក់ ដែលបម្រើសេវាកម្មដល់ប្រជាជនជាង ៣ ពាន់លាននាក់នៅជុំវិញពិភពលោក។ ជាក្រុមហ៊ុនមួយ ដែលបង្កើតឡើងក្នុងវិស័យបច្ចេកវិទ្យាមិនទាន់សម្បូរបែបក៏ពិតមែន តែការខំប្រឹងស្រាវជ្រាវ បង្កើតអ្វីថ្មីៗរបស់ Huawei បានធ្វើឲ្យពួកគេអាចឈរជើងជាច្រើនឆ្នាំ បានក្លាយជាក្រុមហ៊ុនឈានមុខគេមួយទាំងក្នុងនិងក្រៅប្រទេស។ 

    BizNews China Huawei
    Share. Facebook Telegram WhatsApp
    Previous Articleជប៉ុន បង្ហាញម៉ាសុីនងូតទឹកថ្មីរបស់ខ្លួន អាចងូតទឹកឲមនុស្សបានដោយស្វ័យប្រវត្តិ!
    Next Article ស្ថាបនិករូបនេះផ្អាកពីការសិក្សា មកចាប់ផ្តើម របរជាអ្នកដឹកជញ្ជូន រហូតបង្កើតបានក្រុមហ៊ុនមួយ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.