Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ស្ថាបនិករូបនេះផ្អាកពីការសិក្សា មកចាប់ផ្តើម របរជាអ្នកដឹកជញ្ជូន រហូតបង្កើតបានក្រុមហ៊ុនមួយ
    ប្រវត្តិអាជីវកម្ម

    ស្ថាបនិករូបនេះផ្អាកពីការសិក្សា មកចាប់ផ្តើម របរជាអ្នកដឹកជញ្ជូន រហូតបង្កើតបានក្រុមហ៊ុនមួយ

    October 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    DoorDash គឺជាក្រុមហ៊ុនដឹកជញ្ជូនអាហារមួយរបស់សហរដ្ឋអាមេរិកដែលបង្កើតឡើងដោយលោក Tony Xu នៅក្នុងឆ្នាំ ២០១៣។ លោកជាជនជាតិចិនមានស្រុកកំណើតនៅទីក្រុង ណានជីង ប៉ុន្តែបានផ្លាស់មករស់នៅអាមេរិកតាំងពីអាយុ ៤ ឆ្នាំ។ Tony Xu បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ កាលីហ្វរញ៉ា និងរៀនបន្តនៅសាលា Stanford Graduate School of Business។ 

    ពាណិជ្ជកម្ម

    លោកមិនមានគម្រោងក្នុងការបង្កើតក្រុមហ៊ុនដឹកជញ្ជូននោះទេ ប៉ុន្តែបន្ទាប់ពីលោកចុះសម្ភាសស្ថានភាពអាជីវកម្មមួយកន្លែងនៅទីក្រុង Palo Alto។ អាជីវករនៅទីនោះ មានការត្អូញត្អែរជាមួយនឹងកង្វះខាតអ្នកដឹកជញ្ជូន ពីព្រោះក្រុមហ៊ុនដឹកជញ្ជូនតែងតែសហការជាមួយហាងធំៗ មើលរំលងអាជីវកម្មខ្នាតតូច និងមធ្យម ធ្វើឲ្យប៉ះពាល់ខ្លាំងដល់អាជីវកម្មពួកគេ។ ទើបលោកចាប់ផ្តើមគំនិតបង្កើតក្រុមហ៊ុន DoorDash ឡើង ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ 

    លោករៀននៅពេលថ្ងៃ និងទទួលការដឹកជញ្ជូននៅពេលយប់ដោយប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួន។ ក្រោយមកទើបលោកសម្រេចចិត្តផ្អាកការសិក្សា បកមកផ្តោតលើអាជីវកម្មលោកពេញលេញវិញ។ DoorDash ខុសពីក្រុមហ៊ុនដទៃ ពីព្រោះលោក Tony ស្វែងរកអាជីវកម្មខ្នាតតូច និងមធ្យមដែលមិនធ្លាប់ផ្តល់សេវាកម្មដឹកជញ្ជូនពីមុន ចំណែកលោកវិញគឺជាអ្នកដឹកជញ្ជូនដោយផ្ទាល់។ 

    នៅឆ្នាំ ២០១៣ ក្រុមហ៊ុន DoorDash ក៏ទទួលបានកញ្ចប់ថវិការដំបូងគេ $១២០,០០០ ពី Y Combinator ដើម្បីធ្វើជាដើមទុនសម្រាប់ដំណើរការក្រុមហ៊ុន និងពង្រឹងសេវាកម្មឲ្យបានល្អជាងមុន។ ពេលនោះ អេប DoorDash ក៏ត្រូវបានបង្កើតឡើង សម្រាប់ដាក់ប្រើប្រាស់ឲ្យបានទូលំទូលាយជាងមុន។

    នៅឆ្នាំ ២០១៧ DoorDash ក្លាយជាសេវាកម្មដឹកជញ្ជូនពេញនិយមមួយ ដែលមានចំនួនអ្នកប្រើប្រាស់កើនឡើងគួរឲ្យកត់សម្គាល់។ រីឯនៅឆ្នាំ ២០២០​ ​​DoorDash Drive និង Dashmart ត្រូវបានបញ្ចូលក្នុងកម្មវិធី DoorDash ប្រែក្លាយជាកម្មវិធីដែលមានសេវាកម្មច្រើនសម្បូរបែប។

    បច្ចុប្បន្ន DoorDash​ ត្រូវបានគេស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក រួមទាំងអាចពង្រីកទៅ ៣០ ប្រទេសទៀត។ ថ្មីៗនេះ ត្រូវបានដឹងថាចំណូលដែលពួកគេរកបានអាចនឹង ១១ ពាន់លានដុល្លារ ជាមួយនឹងអ្នកប្រើប្រាស់កម្មវិធីនេះមានដល់ទៅចំនួន ៣២​ លាននាក់។

    BizNews Delivery DoorDash tonyxu
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei! ពីភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំប្រចាំប្រទេស
    Next Article Honor បញ្ចេញស្មាតហ្វូនចម្លែករបស់ខ្លួន មានបំពាក់កាមេរ៉ាដូច DJI Osmo Pocket 3 អញ្ចឹង!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.