Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ដំណើរការ ៣២ឆ្នាំ​; ២៥៦ កន្លែងទូទាំងប្រទេស! តើធនាគារខ្មែរមួយនេះមានប្រវត្តិបង្កើតឡើងបែបណា?
    ប្រវត្តិអាជីវកម្ម

    ដំណើរការ ៣២ឆ្នាំ​; ២៥៦ កន្លែងទូទាំងប្រទេស! តើធនាគារខ្មែរមួយនេះមានប្រវត្តិបង្កើតឡើងបែបណា?

    October 24, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ធនាគារ អេសុីលីដា ភីអិលសុី ជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣។

    យោងទៅតាមគេហទំព័ររបស់អេសុីលីដាផ្ទាល់ ការចាប់ផ្តើមដំបូងមិនមែនជាធនាគារពាណិជ្ជដូចសព្វថ្ងៃទេ។ ប៉ុន្តែក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន។ ដោយមានការជួយជ្រោមជ្រែង គាំទ្រពីអង្គការ​ពលកម្ម​អន្តរជាតិ (ILO) និងកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP)។

    ពាណិជ្ជកម្ម
    រូបភាពពីគេហទំព័រ ACLEDA Bank Plc.

    បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់ពេលជាច្រើនឆ្នាំហើយនោះ នៅឆ្នាំ ២០០០ អេសុីលីដាបានទទួលអាជ្ញាប័ណ្ណធនាគារឯកទេស ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។ រីឯនៅក្នុងឆ្នាំ ២០០៣ វិញ ក៏បានបំប្លែងខ្លួនក្លាយជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ បានធ្វើឲ្យធនាគារមួយនេះពង្រីកសេវាកម្មទូលំទូលាយជាងមុន អាចបំពេញទៅតាមតម្រូវការរបស់អតិថិជនជាមួយនឹងឈ្មោះថ្មីគឺ ធនាគារ អេសុីលីដា ភីអិលសុី។

    រូបភាពពីគេហទំព័រ ACLEDA Bank Plc.

    អេសុីលីដា​ ភីអិលសុី ជាធនាគារដំបូងគេរបស់កម្ពុជា ដែលទទួលបានការវាយតម្លៃ និងផ្តល់ជាចំណាត់ថ្នាក់ពីធនាគារអន្តរជាតិ Standard & Poor’s និង GIIRS។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានទទួលពានរង្វាន់ជាស្ថាប័នរីកចម្រើនលំដាប់ពិភពលោកក្នុងឆ្នាំ ២០១៤ នៅលើវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។

    រូបភាពពីគេហទំព័រ ACLEDA Bank Plc.

    បច្ចុប្បន្ននេះវិញ ធនាគារ អេសុីលីដា ភីអិលសុី ក្លាយជាធនាគារធំជាងគេ  និងរឹងមាំមួយប្រចាំប្រទេស។ ជាពិសេស ជាធនាគារក្នុងស្រុកមួយ ដែលមានបណ្តាញប្រតិបត្តិការទៅកាន់ប្រទេសឡាវ ៣៧ សាខា និង ១៧ សាខានៅមីយ៉ាន់ម៉ា។ ចំណែកសាខានៅកម្ពុជាវិញ មានដល់ទៅ ២៥៦ កន្លែងទូទាំងប្រទេស មានបុគ្គលិក​សរុបប្រមាណ ១២០០០នាក់ កំពុង​បម្រើ​ការងារ​។

    ACLEDA Bank Bank Cambodia អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous Articleចិន វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥ នេះ!
    Next Article ជាផ្នែកមួយដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ អឺរ៉ុបនឹងបញ្ចូលក្រុមហ៊ុនអាកាសចរណ៍  និងអវកាសធំៗទាំង ៣ របស់ខ្លួនទៅជាក្រុមហ៊ុនតែមួយ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.