Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+
    ព័ត៌មានថ្មីៗ

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Chery បានប្រកាសជាផ្លូវការនៅថ្ងៃនេះ អំពីការបើកទទួលការកក់ទិញជាមុន (blind pre-orders) សម្រាប់ Fulwin T9L ដែលជារថយន្ត SUV ខ្នាតមធ្យមថ្មីមួយ ហើយគ្រោងនឹងចេញលក់ជាផ្លូវការបន្ទាប់ពីបុណ្យចូលឆ្នាំចិន (Spring Festival) ខាងមុខ។
    Fulwin T9L  រថយន្តនេះមានប្រវែង 4,870 មម ទទឹង 1,930 មម កម្ពស់ 1,710 មម និងមានចម្ងាយពីកង់មុខទៅក្រោយ 2,920 មម ដែលធានាថាមានកន្លែងខាងក្នុងធំទូលាយ។ ផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញផ្ទាំងបង្ហាញព័ត៌មានជាឌីជីថលពេញលេញ ហើយនៅកណ្ដាលតាប្លូមានអេក្រង់ IMAX HD ទំហំ 17.3 អ៊ីញ កម្រិត 2.5K កុងសូលកណ្ដាលក៏មានកន្លែងសាកទូរស័ព្ទឥតខ្សែ។
    កៅអីខាងមុខជាកៅអី “Zero-Gravity” ពីរគូ មានការលៃតម្រូវអគ្គិសនី 16 ទិស សម្រាប់អ្នកបើកបរ និងអ្នកអង្គុយខាងមុខ ព្រមទាំងមុខងារខ្យល់ត្រជាក់ កម្ដៅ ម៉ាស្សា។ កៅអីជួរទីពីរអាចសារ៉េដោយអគ្គិសនីបានដល់ 35 ដឺក្រេ មានខ្យល់ត្រជាក់ និងកម្ដៅ ហើយមានកន្លែងដាក់ជើងរហូតដល់ 1,037 មម។  រួមជាមួយប្រព័ន្ធសំឡេង “Boyar Sound” ចំនួន 23 គ្រាប់ មានកម្លាំងអតិបរមា 1,080W។ មានទូទឹកក្តៅ/ត្រជាក់នៅក្នុងរថយន្ត ដែលអាចរក្សាសីតុណ្ហភាពពី 6℃ ដល់ 50℃។
    Fulwin T9L ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ “Eagle 700+” ដែលមាន LiDAR ដាក់លើដំបូល ឈីបជំនួយបើកបរ Horizon Journey 6P មានសមត្ថភាពគណនា 560 TOPS និងឧបករណ៍ចាប់សញ្ញាសរុប 27 គ្រឿង។ ប្រព័ន្ធនេះគាំទ្រ City NOA និង Highway NOA អនុញ្ញាតឱ្យរថយន្តធ្វើចលនាស្មុគស្មាញដូចជា ប្តូរបន្ទាត់លើផ្លូវល្បឿនលឿន ចូល-ចេញផ្លូវល្បឿនលឿន ស្គាល់សញ្ញាចរាចរណ៍ក្នុងទីក្រុង បត់តាមចំណុចប្រសព្វ ទប់ស្កាត់រថយន្តកាត់មុខ និងជៀសវាងអ្នកថ្មើរជើង។
    ផ្នែកកម្លាំង Fulwin T9L ប្រើប្រព័ន្ធ Kunpeng Super Hybrid CDM (CDM 6.0) របស់ Chery។ ម៉ាស៊ីន 1.5T កម្លាំងអតិបរមា 115 kW និងកម្លាំងបង្វិល 220 N·m។ ប្រព័ន្ធនេះភ្ជាប់ជាមួយប្រអប់លេខ DHT260 Super Hybrid Transmission ផ្តល់កម្លាំងសរុប 260 kW (349 សេះ) និងកម្លាំងបង្វិលអតិបរមា 330 N·m។ ជម្រើស AWD អាចបង្កើនល្បឿនពី 0–100 km/h ក្នុងរយៈពេលតិចជាង 5 វិនាទី និងមានល្បឿនកំពូល 240 km/h។ ការប្រើប្រាស់ប្រេងគឺ 3.9 លីត្រ/100 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌជាក់លាក់ និងមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធ (CLTC) រហូតដល់ 230 គីឡូម៉ែត្រ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.