ក្រុមការងារដែលនៅពីក្រោយ Ford Bronco RTR ឆ្នាំ 2027 ថ្មី បាននិយាយថា គោលបំណងសំខាន់របស់ពួកគេគឺ “បង្កើតអ្វីដែលមើលទៅឆ្លាត និងគួរឱ្យរំភើប”។ ពាក្យ RTR មានន័យថា Ready to Rock ដែលសមស្របនឹងទស្សនៈរបស់ពួកគេយ៉ាងពិតប្រាកដ។ ដូច Bronco ទំហំធំនេះ គឺបានបន្ថែមរចនាបថថ្មីដែលទាក់ទាញទាំង Gen Z និង Millennials រួមទាំងអ្នកដែលចូលចិត្តក្រាហ្វិកលើតួរថយន្តដ៏លេចធ្លោ និងលំអពណ៌បៃតងស្រាលផងដែរ។
Bronco RTR នេះប្រើម៉ាស៊ីន 2.3 លីត្រ turbo 4 ស៊ីឡាំង បំពាក់បច្ចេកវិទ្យា anti-lag ដែលជួយរក្សាកម្លាំងម៉ាស៊ីន 275 សេះ មិនទាន់អស់ចិត្តដើម្បីគ្រប់គ្រងកំដៅម៉ាស៊ីន Ford ក៏បានដំឡើង កង្ហារត្រជាក់ 1000 វ៉ាត់ ដែលខ្ចីមកពី Raptor ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ RTR ក៏ទទួលបានផ្នែកបច្ចេកទេសជាច្រើនពីម៉ូដែលថ្លៃៗផងដែរ។ គ្រប់ជំនាន់សុទ្ធតែមានកង់ 33 អ៊ីញ, គម្លាតកង់ពីតួររថយន្តទូលាយជាងមុន, ប្រព័ន្ធបញ្ជាចង្កូតស្តង់ដារយកមកពី Raptor និងប៊ូមលើកកម្ពស់សម្រាប់ការឆ្លងផ្លូវលំបាក។
Bronco RTR ប្រហែលមិនមានរូបរាងធំ និងទូលាយដូច Raptor ទេ ប៉ុន្តែវាមានរចនាបថខាងក្រៅលេចធ្លោក៏មិនចាញ់ Raptor ដែរ។ ចាប់ផ្តើមពីប៉ាណាពិសេសរបស់ RTR ដែលមានភ្លើងថ្មីភ្ជាប់ជាមួយ DRL ស្តង់ដាររបស់ Bronco។ ស្លាបកង់រាងជ្រុងរបស់វាត្រូវបានខ្ចីមកពី Heritage Edition, ហើយវាក៏ប្រើកង់ 17 អ៊ីញ Ev0 6 ដែលអាចដំឡើង beadlock បាន ពី RTR ផ្ទាល់។
លំអពណ៌ Hyper Lime ត្រូវបានឃើញលើស្លាកក្រាហ្វិកខាងក្រៅ, ស្លាកប៉ាណា, សញ្ញាសម្រាប់បង្ហាញទីតាំងលើស្លាបកង់ និងចិញ្ចៀនកង់ ដែលមនុស្សខ្លះអាចស្រលាញ់ ខ្លះអាចមិនសូវពេញចិត្ត។ ដំណឹងល្អគឺ Ford បញ្ជាក់ថា អ្នកអាចបញ្ជាទិញ RTR ដោយគ្មានពណ៌ lime (ស្រុកយើងអាចហៅពណ៌ស៊ីម៉ងឬកំបោរ) និងគ្មានក្រាហ្វិកក៏បាន។ ចំពោះពណ៌រថយន្តក្នុងរូប គឺជាពណ៌ថ្មីឈ្មោះ Avalanche Gray។
បច្ចុប្បន្ន Ford មិនទាន់ប្រកាសតម្លៃផ្លូវការរបស់ Bronco RTR ឆ្នាំ 2027 នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា តម្លៃចាប់ផ្តើមរបស់វា នឹងទាបជាង Badlands + Sasquatch package។ ដោយសារម៉ូដែលឆ្នាំ 2026 ដែលមានជម្រើសនោះ មានតម្លៃចាប់ផ្តើម 52,530 ដុល្លារ, គេរំពឹងថា RTR ថ្មីនេះ នឹងចាប់ផ្តើមក្រោម 52,000 ដុល្លារ។ តម្លៃច្បាស់លាស់នឹងត្រូវប្រកាសនៅពេលបើកទទួលការបញ្ជាទិញក្នុងខែតុលា ហើយការដឹកជញ្ជូនដំបូង គ្រោងនឹងចាប់ផ្តើមនៅខែមករាឆ្នាំក្រោយ។








