Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD
    ព័ត៌មានថ្មីៗ

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Audi Q5L ថ្មីពីក្រុមហ៊ុនចូលរួម FAW–Audi ត្រូវបានដាក់លក់នៅប្រទេសចិន រថយន្តនេះវែងជាងម៉ូដែលចេញលក់ជាសកល 125 មម។ Q5L ថ្មីនេះមានប្រព័ន្ធ ADAS ដែលអភិវឌ្ឍដោយ Huawei ជាមួយ LiDAR ពីរ និងមានតម្លៃចាប់ពី 44,420 USD SUV នេះមានម៉ាស៊ីន ជំនាន់ទី 5 ដែលមានកម្លាំងរហូតដល់ 200 kW (268 hp)។
    Q5L ជំនាន់ទី 3 ស្ថិតលើស្ថាបត្យកម្ម Premium Platform Combustion (PPC) ថ្មី ទំហំ Q5L ថ្មីគឺ 4842/1900/1660 មម ជាមួយគម្លាត់កង់ពីមុខទៅក្រោយ 2,945 មម វែងជាងម៉ូដែលលក់ជាសកលដែលមិនមានអក្សរ “L” ហើយក៏វែងជាង Q5L ជំនាន់ទី 2 ចំនួន 72 មម ទោះវាមានរាងវែង SUV នេះមានកៅអីតែ 5 កៅអីប៉ុណ្ណោះ។
    Audi Q5L មានជម្រើសកង់ទំហំ 19, 20 និង 21 អ៊ីញ ហើយភ្លើងមុខមាន 16 តំបន់ភ្លើងខ្ពស់ទាប ខណៈភ្លើងក្រោយមាន LED ចំនួន 266 គ្រាប់។ រថយន្តមាន LiDAR ចំនួនពីរ ពី Huawei និងប្រព័ន្ធ ADS ជំនួយបើកបរ ដែលអាចកំណត់កន្លែងចតរថយន្ត និងបើកបរ Autopilot នៅផ្លូវទីក្រុង និងផ្លូវល្បឿនលឿន។
    ខាងក្នុងមានអេក្រង់បីនៅខាងមុខ៖ ១) អេក្រង់ LCD 11.9 អ៊ីញ, ២) អេក្រង់ OLED នៅកណ្តាល 14.5 អ៊ីញ, ៣) អេក្រង់អ្នកអង្គុយខាងមុខ 10.9 អ៊ីញ។ អាចជ្រើសរើសមាន Head-Up Display 13.1 អ៊ីញផងដែរ ដែលវាអាចបង្ហាញផែនទីផ្លូវពិត។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកទូរស័ព្ទអូតូឥតខ្សែ, ភ្លើង ABL, ប្រព័ន្ធសម្លេង Bang & Olufsen 16 គ្រាប់, និងកៅអីកំដៅ។
    Audi Q5L ប្រើម៉ាស៊ីនជំនាន់ទី 5 ម៉ាស៊ីននេះគឺ 2.0 លីត្រ Turbocharged 4 ស៊ីឡាំង មានមកជាមួយ 48V Belt Starter Generator។ ម៉ូដែលមូលដ្ធានមានកម្លាំង 150 kW (201 hp) និងកម្លាំងរមួល 340 Nm។ ម៉ូដែលខ្លាំងជាងគេមានកម្លាំង 200 kW (268 hp) និងកម្លាំងរមួល 400 Nm។ Q5L ថ្មីមានប្រអប់លេខអូតូ 7DCT និង AWD ។
    តម្លៃចាប់ផ្តើមនៃ Q5L ថ្មីមានដូចជា៖ Audi Q5L Hybrid Luxury តម្លៃ 44,420 USD, Audi Q5L Exclusive Millions Users តម្លៃ 47,720 USD, Audi Q5L Hybrid Premium តម្លៃ 52,020 USD, និង Audi Q5L Hybrid Flagship តម្លៃ 55,180 USD។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleFord Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.