កាលពីខែវិចិ្ឆការកន្លងទៅ កម្ពុជាឈ្នះបានពានរង្វាន់អង្ករល្អផ្ដាច់គេ (World Best Rice) ក្នុងកម្មវិធីលំដាប់ពិភពលោក ដែលរៀបចំដោយ The Rice Trader នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អង្ករម្លិះអង្គរ (ពូជស្រូវផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកឆ្នាំ ២០២៥ ក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោក ដែលនេះជាលើកទី ៧ ដែលកម្ពុជាទទួលបានសមិទ្ធផលដ៏ល្អមួយនេះ។ គួរបញ្ជាក់ផងដែរថា…
Browsing: Cambodia
ធនាគារ អេសុីលីដា ភីអិលសុី ជាគ្រឹះស្ថានធនាគារដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣។ យោងទៅតាមគេហទំព័ររបស់អេសុីលីដាផ្ទាល់ ការចាប់ផ្តើមដំបូងមិនមែនជាធនាគារពាណិជ្ជដូចសព្វថ្ងៃទេ។ ប៉ុន្តែក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន។ ដោយមានការជួយជ្រោមជ្រែង គាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់ពេលជាច្រើនឆ្នាំហើយនោះ នៅឆ្នាំ…
បច្ចុប្បន្ន សហគ្រិនស្រ្តីខ្មែរជាច្រើន ដែលមានសមត្ថភាពមិនធម្មតាក្នុងការដឹកនាំកែច្នៃ និងការផលិតចេញជាផលិតផលដែលមានទាំងគុណភាព ស្តង់ដារត្រឹមត្រូវ។ ជាពិសេសការចូលរួមរបស់ពួកគាត់ជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ស្រ្តីក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ទី១ អ្នកស្រី នុត សម្ជស្ស ស្ថាបនិកក្រុមហ៊ុន LSV បង្កើតឡើងក្នុងឆ្នាំ ២០១៣។ ជាស្រ្តីខ្មែរដែលមានជំនាញទៅលើការស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនឆ្នាំមកហើយ។ ម៉ាកយីហោធំៗដូចជា សាប៊ូអូកា សាប៊ូស្ពៃ…
ម្រេច ជាគ្រឿងផ្សំសំខាន់មួយសម្រាប់បង្កើនរសជាតិអាហារ។ បងប្អូនដឹងអត់ថា ម្រេចខ្មែរជាពិសេស ម្រេចកំពតមានការទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើរសជាតិ និងគុណភាពជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនផលិត និងកែច្នៃម្រេចក្នុងស្រុកមួយ Sela Pepper – សិលា ផិបភើ បង្កើតឡើងតាំងពីឆ្នាំ ២០១៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃបាននាំចេញប្រមាណជាង ១០ ប្រទេសហើយ។…
ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។…
កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កម្ពុជា) បានធ្វើការចេញសេចក្តីប្រកាសស្តីពី ការបង់ពន្ធថ្មីលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រួមទាំងរថយន្តអគ្គិសនីសុទ្ធ (EV) នៅក្នុងប្រទេសកម្ពុជា ។ សម្រាប់រថយន្តអគ្គិសនីសុទ្ធ (EV) ទាំងអស់ រួមទាំងប្រភេទទេសចរណ៍ រថយន្តប្រភេទភីកអាប់ និងរថយន្តដឹកអ្នកដំណើរ…
បើអ្នកប្រើកម្មវិធី Chrome ឬចូលទៅកាន់ google.com គ្រាន់តែបើកមក អ្នកនឹងឃើញរូបទង់ជាតិប្រទេសកម្ពុជា ហើយបើចុចប៉ះ នឹងឃើញមានការបាញ់កាំជ្រួច ដែលបញ្ជាក់ពីការអបអរសាទរ និងការចូលរួមផងដែរពី ក្រុមហ៊ុន Google ចំពោះពិធីបុណ្យ ឯករាជ្យជាតិខ្មែរ លើកទី ៧០។ យ៉ាងណានេះមិនមែនលើកទីមួយឡើយ ត្បិត Google តែងតែ…
