CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងចក្ខុវិស័យ និងបេសកម្មក្នុងការជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទូលំទូលាយជាងមុន។ ផលិតផលជាច្រើនពាន់មុខ នៅក្នុងគេហទំព័រ CambodiaTrade.com សុទ្ធសឹងតែផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ។ នេះជាបេសកម្មដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងសម័យឌីជីថល ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរ…
Browsing: អាជីវកម្មក្នុងស្រុក
ផលិតផលខ្មែរមិនតិចនោះទេកំពុងមានលក់នៅលើទីផ្សារ មានទាំងគុណភាព ដែលអាចប្រើប្រាស់ជំនួសទំនិញបរទេស កាត់បន្ថយការចំណាយលុយទៅលើផលិតផលគេទៀត ដោយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក នាំចំណូលដល់ពាណិជ្ជករខ្មែរ និងជំរុញសេដ្ឋកិច្ចជាតិ។ ខាងក្រោមនេះ ជាផលិតផលខ្មែរមួយចំនួន កំពុងមានវត្តមានលើទីផ្សារ៖ ១) ប្រេងកូឡា ណាហ្គាបាម ជាម៉ាកយីហោរបស់ខ្មែរ ចាប់ផ្តើមបង្កើតតាំងពីឆ្នាំ ២០១៣ ជាមួយនឹងផលិតផល ១១មុខ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិមិនមានការបន្ថែមក្លិន ឬប្រើសំណល់ប្រេងមកផលិតនោះទេ។…
ល្មមដល់ពេល ដែលបងប្អូនចេះឈឺចាប់នូវទង្វើ ចេះភ្ញាក់រឮកឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសសៀមតទៅទៀត គួរតែងាកប្រើប្រាស់ និងចូលរួមគាំទ្រនូវទំនិញខ្មែរ ដែលខ្មែរយើងព្យាយាមខំបង្កើតវិញ។ ម៉ាតខ្មែរទាំង ៤ នេះបាន ជាជម្រើសល្អសម្រាប់បងប្អូន ព្រោះសម្បូរទៅដោយផលិតផលក្នុងស្រុករាប់ពាន់មុខ។ ១) Cambo Mart Cambo Mart ជាម៉ាតបង្កើតឡើងដោយកូនខ្មែរ ដែលមានលក់នូវទំនិញខ្មែររាប់ពាន់មុខគ្រប់ប្រភេទ ប្រមូលផ្តុំក្នុងម៉ាតមួយនេះ។ បងប្អូនត្រូវការផលិតផលខ្មែរអាចមករកនៅ…
បច្ចុប្បន្ននេះ ផលិតផលខ្មែរជាច្រើនកំពុងចរាចរយ៉ាងសកម្មនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រលើសលប់ពីប្រជាជនខ្មែរ។ ជាក់ស្តែង ផលិតផលខ្មែរ ទាំងការវេចខ្ចប់ គុណភាពគឺមិនធម្មតានោះទេ។ នេះជាក្រុមហ៊ុន Confirel ខនហ្វីរេល ដែលមានលោកឧកញ៉ាឱសថបណ្ឌិត ហៃលីអ៊ាង ជាស្ថាបនិក និងជាប្រធានអគ្គនាយក។ ក្រុមហ៊ុន Confirel បង្កើតឡើងអំឡុងឆ្នាំ ២០០១ ដែលចាត់ទុកជាក្រុមហ៊ុនមានជំនាញកែច្នៃកសិផលក្នុងស្រុក ឲ្យក្លាយជាផលិតផលស្តង់ដារគុណភាព។…
បច្ចុប្បន្ន ផលិតផលក្នុងស្រុកជាច្រើនបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារ។ នេះបង្ហាញឲ្យឃើញពីសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស ចំណីអាហារ ដែលអាចកាត់បន្ថយការនាំចូល និងមិនចាំបាច់ពឹងផ្អែកលើផលិតផលបរទេសទៀតនោះទេ។ ខាងក្រោមនេះ ជាសហគ្រាសផលិតនំ អាហារសម្រន់ទាំង ៥ របស់ខ្មែរយើង ដែលកំពុងទទួលបានការពេញនិយមពីពលរដ្ឋគ្រប់រូប ទៅលើគុណភាព រសជាតិ និងតម្លៃ។ ១) ក្រុមហ៊ុន Ly Ly…
បងប្អូនអាចនឹងស្គាល់ ឬធ្លាប់ឮពីឱសថគីណាល់ ជាថ្នាំបំបាត់ការឈឺចាប់ដ៏ល្បីល្បាញមួយ ដែលបានបម្រើសុខភាពប្រជាជនខ្មែរអស់រយៈពេលជាច្រើនទសវត្សរ៍ តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ឱសថនេះត្រូវបានផលិតឡើងដោយលោកឱសថបណ្ឌិត កុក សុខគីម ត្រូវជាឪពុកក្មេករបស់លោកឧកញ៉់ាឱសថបណ្ឌិត ហៃ លីអ៊ាង សព្វថ្ងៃជាអគ្គនាយកក្រុមហ៊ុន ប៉េប៉េអឹម – PPM។ ចំណែក ប៉េប៉េអឹម -…
អាយប៊ីសរ៉ាយស៍ – Ibis Rice គឺជាក្រុមហ៊ុនក្នុងស្រុក ដែលមានបេសកម្មចម្បងគឺការអភិរក្សសត្វព្រៃ និងព្រៃឈើដែលកំពុងរងការគំរាមកំហែង នៅតាមតំបន់ដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៩ ដោយអង្គការ Wildlife Conservation Society – WCS ដែលជាសមាគមអភិរក្សសត្វព្រៃជិតផុតពូជមួយ។ ចំណែកក្រុមហ៊ុន អាយប៊ីសរ៉ាយស៍…
ជាទូទៅ ឈីសចាត់ទុកជាអាហារដ៏ពេញនិយមមួយសម្រាប់ជនជាតិបរទេស ភាគច្រើនឃើញតែប្រទេសគេផលិត ប៉ុន្តែនៅពេលនេះ ខ្មែរយើងក៏មានសមត្ថភាពក្នុងការផលិតដូចគ្នា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល។ ក្នុងនោះ យើងក៏មាន La Fattoria – ឡាហ្វាតតូរៀ ជាក្រុមហ៊ុនផលិតឈីសដំបូងគេនៅកម្ពុជា។ មោទនភាពមួយ ខ្មែរយើងអាចផលិតបានឈីស ដែលមានគុណភាព និងមានការពិសោធន៍ត្រឹមត្រូវ ទើបអាចចរាចរលើទីផ្សារបាន។ ជាឈីស…
សហគ្រាសដំបូងគេក្នុងស្រុក TK&D Manufacturing បានប្រើប្រាស់ម្សៅអង្ករមកផលិតចេញជាបំពង់ប៊ឺត ជំនួសឲ្យបំពង់ប៊ឺតប្លាស្ទិក ដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ។ លក្ខណៈពិសេសនៃបំពង់បឺតនេះ គឺអាចប្រើជាមួយការញាំកាហ្វេ ឬទឹកត្រជាក់បានដូចបំពង់ប៊ឺតប្លាស្ទិក ដែលអាចរក្សាទុកបានដល់ ១ ម៉ោងហើយពេលវាទន់អាចពិសារបានមិនធ្វើឲ្យបំះពាល់សុខភាព និងបរិស្ថាន។ បំពង់ប៊ឺតប្រភេទនេះ ត្រូវបានផលិតឡើងដោយបានប្រើប្រាស់នូវម្សៅអង្ករ ១០០% លាយជាមួយ នឹងម្សៅផ្លែឈើដូចជា ចេក ស្វាយ…
ស្ករចេក គឺជាផលិតផលខ្មែរយើងមួយ ដែលបានកែច្នៃពីផ្លែចេកទុំ ទៅជាស្ករ អាចទទួលទានដូចស្ករទូទៅដែរ។ បច្ចុប្បន្នត្រូវបានផលិតឡើងដោយ សហគ្រាសមួយស្ថិតនៅស្រុកចំការលើគឺ សហគ្រាស គំនិតថ្មី។ សហគ្រាសគំនិតថ្មី ជាសហគ្រាសបង្កើតឡើងដោយកូនខ្មែរ នៅក្នុងឆ្នាំ ២០១៣។ មកដល់ឥឡូវនេះចូល ១២ឆ្នាំហើយ។ ការចាប់ផ្តើមគំនិតអាជីវកម្មមួយនេះគឺ ខណៈពេលដែលទិន្នផលផ្លែចេកនៅតំបន់មួយចំនួននៅស្រុកចំការលើ មិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ។ ដូច្នេះទើបបំផុសឲ្យមានគំនិតប្លែកក្នុងការកែច្នៃ…
