Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្មក្នុងស្រុក»គួរឲ្យកោតសរសើរ! ផលិតផលខ្មែរ ផលិតដោយកសិករខ្មែរ ផលិតដើម្បីរក្សាការពារធនធានធម្មជាតិក្នុងស្រុក!
    អាជីវកម្មក្នុងស្រុក

    គួរឲ្យកោតសរសើរ! ផលិតផលខ្មែរ ផលិតដោយកសិករខ្មែរ ផលិតដើម្បីរក្សាការពារធនធានធម្មជាតិក្នុងស្រុក!

    November 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អាយប៊ីសរ៉ាយស៍ – Ibis Rice គឺជាក្រុមហ៊ុនក្នុងស្រុក ដែលមានបេសកម្មចម្បងគឺការអភិរក្សសត្វព្រៃ និងព្រៃឈើដែលកំពុងរងការគំរាមកំហែង នៅតាមតំបន់ដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា។

    គម្រោងនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៩ ដោយអង្គការ Wildlife​ ​​Conservation Society – WCS ដែលជាសមាគមអភិរក្សសត្វព្រៃជិតផុតពូជមួយ។ ចំណែកក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ – Ibis Rice ផ្តោតសំខាន់ទៅលើការផលិតអង្ករផ្កាម្លិះ និងសរីរាង្គ ដែលមានគុណភាពខ្ពស់។ ភាគច្រើន ផលិតផលពួកគេ តែងតែមានលក់នៅតាមផ្សារទំនើប និងម៉ាតមួយចំនួនក្នុងប្រទេស។

    ពាណិជ្ជកម្ម
    រូបភាពពី IBIS Rice – Organic Wildlife Friendly Rice

    មិនត្រឹមតែប៉ុណ្ណោះ តាមរយៈគម្រោងនេះ ក៏បានជួយដល់ជីវភាពកសិករក្នុងតំបន់មួយចំនួន ពីការប្រមូលទិញកសិផលស្រូវពីពួកគាត់ផងដែរ។ កន្លងមកនេះ បានអនុវត្តនៅខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សហការជាមួយនឹងកសិករនៅទីនោះផ្ទាល់ដោយការធ្វើកសិកម្មតាមគោលការណ៍បែបសរីរាង្គ ផ្តល់ជូននូវទីផ្សារលក់ច្បាស់លាល់ ទទួលបាននូវតម្លៃខ្ពស់សមរម្យ។

    រូបភាពពី IBIS Rice – Organic Wildlife Friendly Rice

    សព្វថ្ងៃនេះ ក្រុមហ៊ុនបានផលិត និងវិចខ្ចប់ចេញជា អង្ករសរីរាង្គ អង្ករសំរូប អង្ករផ្កាម្លិះ នំអង្ករបន្ទះ និងស្រាអង្ករជាដើម។ រាល់ផលិតផលទាំងអស់ មានការទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវពីស្តង់ដារគុណភាព និងសុវត្ថិភាពក្នុងការទទួលទាន។​

    រូបភាពពី IBIS Rice – Organic Wildlife Friendly Rice

    ផលិតផល អាយប៊ីសរ៉ាយស៍ – Ibis Rice បានចែកចាយនៅតាមផ្សារទំនើបក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ក៏បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតាមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី។ល។ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ប្រៀបបាននឹងការជួយដល់ជីវភាពកសិករ ចូលរួមការពារនូវធនធានធម្មជាតិ និងការលើកស្ទួយផលិតផលជាតិផងដែរ។

    BizNews Ibis Rice អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous Articleសូម្បីតែមនុស្សយន្តក៏ចេះចូលនិវត្តន៍ដែរ!
    Next Article បន្ទាប់ពីបំបែកកំណត់ត្រាជាមនុស្សយន្តដែលអាចដើរបានឆ្ងាយជាងគេនៅក្នុងលោក ពេលនេះ មនុស្សយន្ត AgiBot A2 របស់ចិន ត្រូវបានទទួលស្គាល់ជាផ្លូវការពី Guinness World Records ហើយ!

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.