សហគ្រាសដំបូងគេក្នុងស្រុក TK&D Manufacturing បានប្រើប្រាស់ម្សៅអង្ករមកផលិតចេញជាបំពង់ប៊ឺត ជំនួសឲ្យបំពង់ប៊ឺតប្លាស្ទិក ដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ។
លក្ខណៈពិសេសនៃបំពង់បឺតនេះ គឺអាចប្រើជាមួយការញាំកាហ្វេ ឬទឹកត្រជាក់បានដូចបំពង់ប៊ឺតប្លាស្ទិក ដែលអាចរក្សាទុកបានដល់ ១ ម៉ោងហើយពេលវាទន់អាចពិសារបានមិនធ្វើឲ្យបំះពាល់សុខភាព និងបរិស្ថាន។

បំពង់ប៊ឺតប្រភេទនេះ ត្រូវបានផលិតឡើងដោយបានប្រើប្រាស់នូវម្សៅអង្ករ ១០០% លាយជាមួយ នឹងម្សៅផ្លែឈើដូចជា ចេក ស្វាយ ស្លឹកតើយ យកជាពណ៌ធម្មជាតិមកផលិតដោយមិនបានលាយសារធាតុប្លាស្ទិកនោះទេ។ ចំណែកការផលិតវិញ ក៏មានតាមដំណាក់កាលត្រឹមត្រូវប្រើប្រាស់ជាមួយនឹងម៉ាសុីនទំនើប ការប្រើប្រាស់ទូកម្តៅដើម្បីបន្ថែមកាំរស្មី UV សម្លាប់មេរោគ បន្ទាប់មកវេចខ្ចប់ចូលប្រអប់រួចជាការស្រេច។

បំពង់ប៊ឺតម្សៅអង្ករ មិនមែនជាផលិតផលថ្មី ទើបតែផលិតនោះទេ ប៉ុន្តែផលិតបានយូរឆ្នាំហើយ តាំងពីសហគ្រាស TK&D Manufacturing បានបើកដំណើរការតាំងពីឆ្នាំ ២០២១ អំឡុងខែកញ្ញាមកម្ល៉េះ មានទីតាំងផលិតនៅក្នុងខេត្តពោធិ៍សាត់។ មកដល់ឥឡូវនេះ មានរយៈពេល ៤ឆ្នាំ ព្រមទាំងបានសហការជាមួយហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញតូចធំ ផ្សេងៗដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក។

នេះជាការរួមចំណែកក្នុងការកាត់បន្ថយប្រើប្រាស់នូវរបស់នាំ ចូលរួមចំណែកលើកស្ទួយ ផលិតផលខ្មែរ និងរួមចំណែកមួយផ្នែកទៀត ក្នុងការផ្តល់នូវការងារដល់ពលរដ្ឋយើងបានផងដែរ។




