បន្ទាប់ពីបានប្រកាសគ្រោងនឹងបញ្ចេញជាផ្លូវការនៅក្នុងខែឧសភា ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ពេលនេះ ក្រុមហ៊ុន Rockstar Games បានប្រកាសធ្វើការពន្យាពេលក្នុងការប្រកាសចេញនូវហ្គេម GTA 6 របស់ខ្លួនម្តងទៀតហើយ ដោយក្នុងនោះ នឹងធ្វើការពន្យារពេលប្រកាសចេញទៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វិញ។

ក្នុងនោះ ចំពោះមូលហេតុដែលក្រុមហ៊ុន Rockstar Games បន្តក្នុងការពន្យាពេលប្រកាសចេញហ្គេម GTA 6 របស់ខ្លួននេះ គឺដើម្បីយកពេលវេលាក្នុងអភិវឌ្ឍន៍ និងកែលម្អបន្ថែម ដើម្បីបំពេញតាមស្តង់ដារដែលបានរំពឹងទុក និងសមនឹងទទួលបាន។

គួរបញ្ជាក់ផងថា បើយោងតាមការវិភាគជាច្រើននៅទូទាំងពិភពលោកបានអះអាងថា តម្លៃទឹកលុយសរុបដែលក្រុមហ៊ុន Rockstar Games បានចំណាយលើការអភិវឌ្ឍន៍ហ្គេម GTA 6 នេះ គឺអាចនឹងមានចន្លោះខ្ទង់ ២ពាន់លានដុល្លារឯណ្ណោះ ហើយនៅពេលប្រកាសចេញជាផ្លូវការវិញ វាក៏អាចនឹងមានតម្លៃលក់ថ្លៃគួរសម្យចាប់ពី ៨០ដុល្លារ ទៅ ១០០ដុល្លារផងដែរ៕




