ក្រុមហ៊ុន Mercedes-Benz នៅទីក្រុងប៉េកាំង បានប្រកាសដាក់លក់ជាផ្លូវការរថយន្តអគ្គិសនី CLA 300 L EV ដែលផលិតនៅចិន មានតម្លៃចាប់ពី 34,900 ដុល្លារ។ រថយន្តនេះមានមូលដ្ឋានលើគំរូ Mercedes-Benz Modular Architecture (MMA) ហើយត្រូវបានដាក់ជាតំណែងជារថយន្តអគ្គិសនីប្រភេទ compact។ កំណែផលិតក្នុងប្រទេសចិនមានប្រវែងកង់បន្ថែម 40 មម បើប្រៀបធៀបនឹងកំណែលក់សម្រាប់អន្តរជាតិ ហើយបំពាក់ជាមួយប្រព័ន្ធប្តូរការបញ្ជូនល្បឿនពីរ (two-speed transmission)។
CLA EV មានរចនាប័ទ្មខាងមុខជាប៉ាណាពណ៌ខ្មៅ ដោយបញ្ចូលនិមិត្តសញ្ញា “ផ្កាយបីជ្រុង” របស់ខ្លួននៅលើប៉ាណា។ ភ្លើង LED អូសពេញភ្ជាប់ទៅកាន់អំពូលមុខ ដែលមានលំនាំផ្កាយផងដែរ។ ផ្នែកខាងក្រោយរថយន្តមាន spoiler បែប “ducktail”, ភ្លើងក្រោយអូសពេញផ្នែកខាងក្រោយមាន “ផ្កាយបីជ្រុង” និងកាមេរ៉ាមើលក្រោយដែលអាចបើកឡើងបាន ដាក់ក្នុង Logo នៅកណ្តាល។ រថយន្តមានប្រវែង 4,763 មម, ទទឹង 1,836 មម, កម្ពស់ 1,471 មម, និង គម្លាតពីកង់មុខទៅកង់ក្រោយ 2,830 មម។
ផ្នែកខាងក្នុង CLA EV មានការផ្លាស់ប្តូរពីរចនាប័ទ្មរបស់ CLA ម៉ាស៊ីនសាំង ដោយបំពាក់ជាមួយ អេក្រង់ digital ទំហំ 10.25 អ៊ីញ, អេក្រង់កណ្តាលទំហំ 14 អ៊ីញ, និងសម្រាប់សេរីខ្ពស់ បន្ថែម អេក្រង់សម្រាប់អ្នកដំណើរផ្នែកមុខទំហំ 14 អ៊ីញ។ លក្ខណៈបន្ថែមរួមមាន៖ Head-Up Display (HUD), កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, និង ភ្លើងបំភ្លឺក្នុងកាប៊ីន 64 ពណ៌។ ប្រព័ន្ធដំណើរការរបស់វាជា MB.OS ដែលមានឈីប Qualcomm Snapdragon 8295, មានគាំទ្រជាមួយ MBUX Navigation, ក្រាហ្វិក 3D, ប្រព័ន្ធបញ្ជាដោយសម្លេង AI។
ប្រព័ន្ធជំនួយការបើកបររួមមាន Momenta system, និងសម្រាប់សេរីខ្ពស់ មាន Urban Navigation on Autopilot (NOA), ជំនួយចូលចតរថយន្ត និងចេញពីចំណត។
CLA EV ប្រើប្រព័ន្ធអគ្គិសនី 800V, មានកម្លាំងម៉ូទ័រអតិបរមា 200 kW ជាមួយប្រព័ន្ធប្តូរល្បឿនពីរ។ CLA EV សាកថ្មពេញម្តងបើកបររហូតដល់ 866 គីឡូម៉ែត្រ (CLTC) ហើយវាក៏មានកំណែថាមពលទាបជាមួយ 165 kW ដែលកំពុងរង់ចាំការអនុម័តផងដែរ។
CLA រូបរាងវែងផលិតនៅចិនខុសពីកំណែអន្តរជាតិចំនួនបួនចំណុច៖ 1.គម្លាតកង់បន្ថែម 40 មម សម្រាប់កន្លែងដាក់ជើងអ្នកដំណើរខាងក្រោយ, 2.រចនាផ្នែកប៉ាណាខាងក្រោមសាមញ្ញជាងមុន, 3.ប្រព័ន្ធ Urban NOA Momenta ដែលបង្កើតក្នុងប្រទេសចិន, 3.មានប្រព័ន្ធជំនួយដោយសម្លេង AI ដែលអភិវឌ្ឍរួមជាមួយម៉ូដែល ByteDance។
ស្តង់ដារសុវត្ថិភាពដូចគ្នារវាងកំណែអន្តរជាតិ និងក្នុងស្រុកចិន ដោយរួមមាន Pre-Safe 3.0, ប្រព័ន្ធបញ្ឈប់អាសន្ន (EESF), ប៉ោងសុវត្ថភាព 11, រចនាសម្ព័ន្ធដែកកម្លាំងខ្ពស់ជាមួយអាលុយមីញ៉ូម, និងសុវត្ថិភាពថ្មអគ្គិសនីច្រើនជាន់។ រថយន្តទាំងពីរបំពេញតាមស្តង់ដារ សុវត្ថិភាពអគ្គិសនីឆ្នាំ 2026 របស់ចិន គូប្រកួតសំខាន់ៗនៃ CLA EV នៅទីផ្សារចិនរួមមាន៖ Tesla Model 3, Xiaomi SU7, និង Xpeng P7។




