ក្នុងនោះ សម្រាប់ដ្រូនកែឆ្នៃថ្មីនេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយអ្នកបង្កើតវីដេអូ YouTube ជនជាតិអង់គ្លេសម្នាក់គឺលោក Luke Maximo Bell ហើយវាគឺមានឈ្មោះថា Solar Powered Drone ។

បើនិយាយពីសមត្ថភាព និងការរចនារបស់ដ្រូននេះវិញ គឺត្រូវបានផលិតឡើងដោយប្រើតែសរសៃកាបូន និងបន្ទះសូឡាប៉ុណ្ណោះ ពោលគឺមិនមានថ្ម ឧបករណ៍ផ្ទុកថាមពល ឬប្រព័ន្ធបម្រុងណាមួយនោះឡើយ ប៉ុន្តែបើទោះបីជាមិនថ្មជាជំនួយក៏ដោយ វាក៏អាចដំណើរការហោះបានដោយជោគជ័យផងដែរ ពោលគឺប្រើប្រាស់តែបន្ទះសូឡាប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ ដ្រូននេះមិនទាន់អាចទប់ទល់នឹងបញ្ហាខ្យល់កន្ទាក់ ក៏ដូចជាអាចបើកបរបានចម្ងាយឆ្ងាយក៏ដោយ ក៏ប៉ុន្តែវាក៏បានបង្ហាញពីសមត្ថភាពកែឆ្នៃដ៏អស្ចារ្យរបស់លោក Luke Maximo Bell ផងដែរ៕




