Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្តអគ្គិសនីចិនបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចទាបជាងរថយន្តម៉ាស៊ីនសាំងយ៉ាងខ្លាំង
    យានយន្ត

    រថយន្តអគ្គិសនីចិនបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចទាបជាងរថយន្តម៉ាស៊ីនសាំងយ៉ាងខ្លាំង

    December 2, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការសិក្សាថ្មីមួយពីសមាគម ADAC របស់អាល្លឺម៉ង់ បញ្ជាក់ថា រថយន្តអគ្គិសនីបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិច (EMR) មានកម្រិតទាបខ្លាំង ហើយស្មើ ឬទាបជាងរថយន្តម៉ាស៊ីនហេះខាងក្នុង។ ការវាស់ស្ទង់លើរថយន្តអគ្គិសនីសុទ្ធ 11 គ្រឿងនិង Plug-in Hybrid ជាច្រើន និងរថយន្តម៉ាស៊ីនសាំងមួយគ្រឿង បានបង្ហាញថា កម្រិតកាំរស្មីខ្ពស់បង្ហាញខ្លួននៅតំបន់ជិតជើង ហើយនៅក្រោមកម្រិតសុវត្ថិភាពអន្តរជាតិឆ្ងាយ។ ខណៈដែលក្បាល និងខ្នងរបស់អ្នកដំណើរទទួលបានឥទ្ធិពលតិចបំផុត។ ការសាកថ្មជាមួយថាមពល AC និង DC ក៏មិនមានឥទ្ធិពលច្រើនលើកម្រិតកាំរស្មីផងដែរ ហើយការសាក DC ក៏បង្កើតកម្រិតកាំរស្មីទាបជាងការសាកជាមួយ AC ផងដែរ។
    មជ្ឈមណ្ឌល CATARC បានអនុវត្តគម្រោងវាយតម្លៃសុវត្ថិភាពអគ្គិសនីជាង 300 គម្រោងក្នុងឆ្នាំ 2025 ក្រុមហ៊ុនផលិតរថយន្តចិនក៏បានបង្ហាញសមត្ថភាពខ្លាំងក្នុងវិស័យនេះ។ រថយន្តចំនួន 14 គ្រឿងបានឆ្លងកាត់វិញ្ញាបនបត្រ NESTA ដែលវាយតម្លៃសុវត្ថិភាព NESTA (New Energy Safety Technical Assessment) គឺជាការវាយតម្លៃទូលំទូលាយលើ៖ សុវត្ថិភាពការសាក, សុវត្ថិភាពអេឡិចត្រូម៉ាញេទិច, សុវត្ថិភាពមុខងារ, សុវត្ថិភាពតង់ស្យុងខ្ពស់, សុវត្ថិភាពថ្ម និងសុវត្ថិភាពអគ្គីភ័យ។
    មូឌែលដែលទទួលវិញ្ញាបនបត្រលើកទី 2 រួមមាន Aito M7, Jetour Zongheng G700, Onvo L90, Li Auto i8, M-Hero M817, Fulwin A9L និង Xiaomi YU7។ ការទទួលស្គាល់ពីលើកមុនរួមមាន Galaxy E8, Exeed Exlantix ES/ET, JAC Refine RF8, Jiyue 07, Aito M9, GAC Hypertec HT, Geely Galaxy Starship 7 EM-i, iCar V23, Aito M8, BYD Han L, Leapmotor B10 និង Lynk & Co 900។
    លទ្ធផល NESTA ឆ្នាំ 2025 ក៏កំណត់អ្នកឈានមុខក្នុងនីមួយៗ៖• សុវត្ថិភាពសាក៖ BYD Han L, Lynk & Co 900, Hyundai Elexio, សុវត្ថិភាពអេឡិចត្រូម៉ាញេទិច៖ Mercedes-Benz CLA, Li Auto i8, Zeekr 9X, Geely Galaxy M9, សុវត្ថិភាពមុខងារ៖ Onvo L90, Xiaomi YU7, Galaxy Starship 7 EM-i, Exeed Exlantix ET, សុវត្ថិភាពតង់ស្យុងខ្ពស់៖ Leapmotor B10, Fulwin A9L, Wuling Xingguang 730, សុវត្ថិភាពថ្ម៖ Jetour Zongheng G700, Aito M7, M-Hero 817, Toyota bZ3X, សុវត្ថិភាពអគ្គីភ័យ៖ Saic H5, Aito M8, Onvo L60, iCar V23។
    ការតេស្តពិតបញ្ជាក់ថា EV ចិនបញ្ចេញកាំរស្មីទាបឆ្ងាយជាងកម្រិតសុវត្ថិភាព។ កម្រិតកាំរស្មីក្នុងកាប៊ីនស្ថិតក្នុងចន្លោះ 0.8–1.0 μT នៅជួរមុខ និង 0.3–0.5 μT នៅជួរខាងក្រោយ ដែលស្មើតែ 1%–1.3% នៃស្តង់ដារជាតិរបស់ចិន (100 μT) ប៉ុណ្ណោះ។ តំបន់ដែលមានកាំរស្មីខ្ពស់ស្ថិតនៅជិតម៉ូទ័រអគ្គិសនី និងខ្សែភ្លើង ជាពិសេសតំបន់ជើង ខណៈក្បាល និងខ្នងមិនទទួលឥទ្ធិពល។ ការសាក AC/DC មិនបង្កើនកម្រិតកាំរស្មីឡើយ ហើយសាក DC នៅខ្លះអាចមានកាំរស្មីទាបជាងការសាក AC។
    បើប្រៀបធៀបឧបករណ៍គ្រួសារធម្មតា ដូចជា ភួយកម្តៅ អាចបញ្ចេញ 10–50 μT ដែលខ្ពស់ជាងរថយន្ត EV ចិនច្រើន។ សរុបមក រថយន្តអគ្គិសនីចិនបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចទាបខ្លាំង និងនៅក្រោមស្តង់ដារអន្តរជាតិឆ្ងាយ។ NESTA ក៏វាយតម្លៃឱ្យបានលម្អិតលើ 6  សុវត្ថិភាពដើម្បីធានាថារថយន្តមានគុណភាព និងមានសុវត្ថិភាពខ្ពស់។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleThe New Mitsubishi Xpander & Xpander Cross 2026 រូបរាងផ្លាស់ប្ដូរថ្មីជារថយន្ត7កៅអីដែលមាន តម្លៃសមរម្យ និងសន្សំសំចៃខ្ពស់បំផុត
    Next Article មិនគួរឲ្យជឿ! មានការងារជាសិប្បករ ១៧ឆ្នាំ ទើប Louis Vuitton អាចបង្កើតម៉ាកយីហោនេះឡើងបាន

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.