Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»មិនគួរឲ្យជឿ! មានការងារជាសិប្បករ ១៧ឆ្នាំ ទើប Louis Vuitton អាចបង្កើតម៉ាកយីហោនេះឡើងបាន
    គំនិតអាជីវកម្ម

    មិនគួរឲ្យជឿ! មានការងារជាសិប្បករ ១៧ឆ្នាំ ទើប Louis Vuitton អាចបង្កើតម៉ាកយីហោនេះឡើងបាន

    December 2, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Louis Vuitton (LV) គឺជាម៉ាកយីហោប្រណីតលំដាប់ពិភពលោក ដែលមានដើមកំណើតពីប្រទេសបារាំង។ យីហោនេះត្រូវបានបង្កើតឡើងដោយលោក Louis Vuitton ផ្ទាល់នៅឆ្នាំ ១៨៥៤។ មុនពេលមានយីហោផ្ទាល់ខ្លួន លោក Louis Vuitton បានបម្រើការជាសិប្បករជំនាញផ្នែកផលិតកាបូប និងវ៉ាលីអស់រយៈពេលដល់ទៅ ១៧ឆ្នាំ។

    នៅឆ្នាំ ១៨៥៨ Louis Vuitton បានបង្កើតប្រអប់ដាក់ឥវ៉ាន់ ឬវ៉ាលីមួយ ដែលមានរាងជាចតុកោណកែង ផលិតឡើងពីបន្ទះឈើស្រោបដោយផ្ទាំងក្រណាត់ដែលធន់នឹងទឹក។ ការរចនារាងសំប៉ែតនេះ គឺមានភាពប្លែក និងប្រើប្រាស់យ៉ាងងាយស្រួលជាងវ៉ាលីរាងមូលក្នុងសម័យនោះ។ ស្របពេលតម្រូវការធ្វើដំណើរកើនឡើង វ៉ាលីដំបូងនេះ ទទួលបានជោគជ័យភ្លាមៗ។

    ពាណិជ្ជកម្ម

    ត្រឹមតែមួយឆ្នាំ អាជីវកម្មលោកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយលោក Vuitton បានផ្លាស់ប្តូររោងជាង និងទីលំនៅទៅកាន់តំបន់ Asnières ជិតទន្លេ Seine ដោយមានសិប្បករជាង ១០០នាក់​ធ្វើការនៅទីនោះ។​ នៅឆ្នាំ ១៨៧០ រោងជាងលោកត្រូវបានរឹបអូសឧបករណ៍ជាច្រើនត្រូវបានលួច និងបំផ្លាញចោល បណ្តាលឲ្យមានការខាតបង់យ៉ាងសម្បើម​ អំឡុងពេលដែលសង្រ្គាមបារាំង-អាល្លឺម៉ង់ផ្ទុះឡើង។

    សង្រ្គាមចប់ភ្លាម លោកបានប្រមូលប្រាក់សន្សំមកបង្កើតហាងថ្មីមួយនៅទីក្រុងប៉ារីស ម្តុំតំបន់ប្រវត្តិសាស្រ្ត Opéra Garnier និង Louvre។ ចំណែក​​​​​លោក ក៏បានចេញនូវវ៉ាលីថ្មីមួយ ដែលភ្ជាប់សោរមកជាមួយ ក្នុងការរក្សាសុវត្ថិភាពជាងមុន។ ភាពល្បីល្បាញរបស់វ៉ាលី Louis Vuitton បានធ្វើឲ្យមានជាការចម្លងទាំងរូបរាង បន្ទះឈើ សូម្បីក្រណាត់ក៏ដូចគ្នាស្ទើរតែទាំងស្រុង។

    ដើម្បីដោះស្រាយបញ្ហានេះ លោក Georges Vuitton ដែលជាស្នងមុខរបរ និងជាកូនប្រុសបានផ្តួចផ្តើមគំនិតក្នុងការប្រើប្រាស់ក្រណាត់ស្បែក ដែលមានអក្សរ “LV” បញ្ចូលគ្នាជាលំនាំផ្កាហៅថា “LV Monogram” ធ្វើជានិមិត្តសញ្ញាដ៏រឹងមាំក្នុងការរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃម៉ាកយីហោ។ ក្រោមការដឹកនាំលោក LV ចាប់ផ្តើមពង្រីកខ្លួន និងចូលរួមកម្មវិធីជាច្រើន។ ជាក់ស្តែងបានតាំងបង្ហាញម៉ូតវ៉ាលី នៅកម្មវិធី​ World’s Columbian Exposition ក្នុងទីក្រុង Chicago ដើម្បីនាំយកផលិតផលខ្លួនទៅទីផ្សារអាមេរិក។

    ម៉ាកយីហោ Louis Vuitton ត្រូវបានគ្រប់គ្រងបន្តពីមួយជំនាន់ទៅមួយជំនាន់ក្នុងត្រកូលគ្រួសារ។ ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ ១៩៨០ យីហោនេះត្រូវបានផ្លាស់ប្តូរក្នុងទិសដៅថ្មី ក្រោមការគ្រប់គ្រងរបស់លោក Henri Racamier។ លោកបានប្រកាសពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Louis Vuitton និងក្រុមហ៊ុនផលិតស្រាប្រណីត Moët-Hennessy បង្កើតទៅជា ក្រុមហ៊ុន LVMH ដោយមានលោក Bernard Arnault ជានាយកប្រតិបត្តិ។ ការរួមបញ្ចូលគ្នានេះបានជំរុញឲ្យ Louis Vuitton ក្លាយជាមហាអំណាចប្រណីតមួយនៅទូទាំងពិភពលោក។

    បច្ចុប្បន្ន យីហោ Louis Vuitton នៅឈរជើងយ៉ាងរឹងមាំក្នុងនាមជាម៉ាកមួយដែលប្រណិតបំផុតក្នុងរយៈពេលជិត ២សតវត្ស មានជាង ៦០០០ កន្លែងជុំវិញពិភពលោក។ ភាពជោគជ័យដ៏យូរអង្វែងនេះ បានបង្ហាញឲ្យឃើញពីមហិច្ឆតា និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម ការប្តេជ្ញាចិត្តចំពោះការផ្តល់នូវគុណភាពលំដាប់ខ្ពស់ និងការកសាងទំនុកចិត្តជាមួយអតិថិជន ដែលជាកត្តាសំខាន់បំផុតក្នុងការរក្សាអាជីវកម្មមួយឲ្យដើរបានឆ្ងាយ។

    BizNews Louis Vuitton LV LVMH
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្តអគ្គិសនីចិនបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចទាបជាងរថយន្តម៉ាស៊ីនសាំងយ៉ាងខ្លាំង
    Next Article ៨៥ឆ្នាំ នៅក្នុងវិស័យអាហារ តើនរណាជាអ្នកនៅពីក្រោយនៃការបង្កើតហាងមួយនេះ?

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.