Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»៨៥ឆ្នាំ នៅក្នុងវិស័យអាហារ តើនរណាជាអ្នកនៅពីក្រោយនៃការបង្កើតហាងមួយនេះ?
    គំនិតអាជីវកម្ម

    ៨៥ឆ្នាំ នៅក្នុងវិស័យអាហារ តើនរណាជាអ្នកនៅពីក្រោយនៃការបង្កើតហាងមួយនេះ?

    December 2, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    McDonald’s ជាហាងអាហាររហ័ស (Fast Food) ដ៏ល្បីល្បាញលើពិភពលោក មានដើមកំណើតនៅសហរដ្ឋអាមេរិកដោយត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសពីររូបគឺ លោក Richard McDonald និងលោក Maurice McDonald នៅឆ្នាំ ១៩៤០។

    ពាណិជ្ជកម្ម

    ទីក្រុង Bernardino រដ្ឋ California គឺជាទីតាំងដំបូងរបស់ Mcdonald’s។ ពីមុន ហាងនេះបានផ្តល់ជូនអាហារដល់ទៅ ២៥ មុខ។​ ប៉ុន្តែអាហារដែលលក់ដាច់គឺមានតែប្រភេទប៊ឺហ្គឺ និងប្រភេទភេសជ្ជៈក្រឡុកប៉ុណ្ណោះ។ ទើបធ្វើឲ្យ Richard និង Maurice បានសម្រេចចិត្តកែប្រែមីនុយក្នុងហាងឡើងវិញ ដោយឈប់សម្រាកដល់ទៅ ៣ខែ។

    នៅឆ្នាំ ១៩៤៨ McDonald’s ក៏បានត្រឡប់មកវិញជាមួយនឹងអាហារតែ ៩ មុខប៉ុណ្ណោះ រួមជាមួយនឹងខ្សែសង្វាក់ផលិតថ្មី Speedee Service System ដែលបានដាក់ឲ្យអនុវត្ត ដើម្បីសម្រួលដំណើរការនៅក្នុងផ្ទះបាយ និងដំណើរការហាងទាំងមូល។ ដោយបុគ្គលិកម្នាក់ៗមានតួនាទីមុខងាររៀងៗខ្លួន ក្នុងការចំអិន និងការវេចខ្ចប់អាហារទុកជាមុន។ ក្រៅពីនេះពួកគេ បានប្តូរមកប្រើប្រាស់ Self-Service​ វិញដែលអតិថិជនអាចធ្វើការកុម្មង់ និងមកទទួលអាហារដោយផ្ទាល់។

    Speedee Service System បានផ្តល់លទ្ធផលវិជ្ជមានជាច្រើនដល់កេរ្តិ៍ឈ្មោះ McDonald’s។ ជាពិសេស ខ្សែសង្វាក់ថ្មីនេះ បាននាំការចាប់អារម្មណ៍ដល់ Ray Kroc ដែលជាអ្នកផ្គត់ផ្គង់ម៉ាសុីនក្រឡុកដល់ McDonald’s។ នៅឆ្នាំ ១៩៥៤ លោក Ray Kroc បានមើលឃើញពីសក្តានុពលនៃគំរូអាជីវកម្មនេះ ហើយបានចរចាទិញសិទ្ធិផ្តាច់មុខពីបងប្អូន McDonald ដើម្បីពង្រីកសាខាទូទាំងប្រទេស ដោយចាប់ផ្តើមដំបូងនៅភាគខាងកើតនៃទន្លេ Mississippi។

    នៅឆ្នាំ ១៩៦១ លោក Ray Kroc បានទិញយកក្រុមហ៊ុន McDonald’s ទាំងស្រុងពី Richard និង Maurice ក្នុងតម្លៃ ២,៧ លានដុល្លារ។ បន្ទាប់ពីទិញយក លោកបានធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញា និងរបៀបគ្រប់គ្រងទាំងស្រុង។ ម៉្យាងវិញទៀត លោកបានអនុវត្តយុទ្ធសាស្រ្តថ្មីមួយ ដែលមិនតែប៉ុណ្ណោះ Ray ក៏បានអនុវត្តយុទ្ធសាស្រ្តថ្មីមួយ គឺទីតាំងដែលល្អសម្រាប់បើក McDonald’s គឺលោកនឹងទិញយក រួចជួលទៅឲ្យអ្នកដែលបានទិញសិទ្ធិផ្តាច់មុខ McDonald’s ទៅបើកតាមតំបន់នីមួយៗ។ វិធីសាស្ត្រនេះបានធ្វើឱ្យប្រាក់ចំណូលមានស្ថិរភាព និងងាយស្រួលក្នុងការគ្រប់គ្រងគុណភាពម៉ាកយីហោ។

    ទោះបីជា McDonald’s ត្រូវបានបង្កើតឡើងដោយលោក Richard និង Maurice McDonald ប៉ុន្តែពួកគេមិនត្រូវបានគេស្គាល់ច្រើនដូច Ray Kroc ទេព្រោះថា Ray គឺជាអ្នកនាំយក McDonald’s ទៅកាន់ទីផ្សារក្រៅប្រទេស និងជាអ្នកពង្រីកទីផ្សារឥតឈប់ឈរដូចគ្នា។ McDonald’s អាចសន្និដ្ឋានបានថាលើសពីហាង Fast Food​ ព្រោះពួកគេបានបង្ហាញពីដំណើរការកែច្នៃ និងកែប្រែពីមួយចំណុចទៅមួយចំណុច ក្នុងការផ្តល់ជូនអ្វីថ្មីៗដល់អតិថិជននៅជាង ៤០,០០០ កន្លែង ក្នុង ១០០ ប្រទេស។

    BizNews Fast Food McDonald's
    Share. Facebook Telegram WhatsApp
    Previous Articleមិនគួរឲ្យជឿ! មានការងារជាសិប្បករ ១៧ឆ្នាំ ទើប Louis Vuitton អាចបង្កើតម៉ាកយីហោនេះឡើងបាន
    Next Article Tadashi Yanai! ផ្លាស់ប្តូរអាជីវកម្មគ្រួសារ មកក្លាយជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.