Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»Tadashi Yanai! ផ្លាស់ប្តូរអាជីវកម្មគ្រួសារ មកក្លាយជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក
    គំនិតអាជីវកម្ម

    Tadashi Yanai! ផ្លាស់ប្តូរអាជីវកម្មគ្រួសារ មកក្លាយជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក

    December 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក Tadashi Yanai គឺជាស្ថាបនិកនៃម៉ាកយីហោសម្លៀកបំពាក់ជប៉ុនដ៏ល្បីល្បាញ Uniqlo។ លោកមានគោលបំណង​ និងមហិច្ឆតាក្នុងការផ្លាស់ប្តូរអាជីវកម្មឪពុកលោក ដែលជាហាងលក់សម្លៀកបំពាក់បែបគ្រួសារ មកជាហាងស្តង់ដាមានម៉ាកយីហោវិញ។

    បន្ទាប់ពីបញ្ចប់ការសិក្សា លោកធ្លាប់នាំចូលឥវ៉ាន់មកលក់នៅផ្សារទំនើប និងបានរៀនបន្ថែមពីរបៀបគ្រប់គ្រងផលិតកម្ម សិក្សាពីម៉ូតសម្លៀកបំពាក់ជាដើម។ ដោយនៅក្នុងឆ្នាំ ១៩៨៤ Tadashi Yanai បានបើក Uniqlo ជាផ្លូវការនៅទីក្រុង Hiroshima។ ម៉ាកយីហោនេះមានភាពរីកចម្រើននៅក្នុងប្រទេសជប៉ុន រហូតមានទីតាំងដល់ទៅជាង ៣០០កន្លែងទូទាំងប្រទេស។

    ពាណិជ្ជកម្ម

    ដំណើរការបានត្រឹម ៧ឆ្នាំ លោកបានផ្លាស់ប្តូរឈ្មោះហាងឪពុកលោក ទៅជាក្រុមហ៊ុន Fast Retailing សម្រាប់គ្រប់គ្រង Uniqlo។ ការរីកចម្រើននេះ បាននាំឲ្យ Uniqlo ពង្រីកខ្លួនទៅប្រទេសផ្សេងៗទៀតដូចជាទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) និងទីក្រុងសៀងហៃ (ប្រទេសចិន)។ ប៉ុន្តែលទ្ធផលដែលពួកគេទទួលបាន មិនដូចអ្វីដែលបានរំពឹងទុកនោះទេ ដោយហាងជាច្រើនត្រូវបានបិទជាបន្តបន្ទាប់។ ការបរាជ័យដំបូងនេះអាចបណ្តាលមកពីម៉ូតសម្លៀកបំពាក់ និងទំហំស្តង់ដារ Uniqlo មិនត្រូវជាមួយនឹងជនជាតិដទៃ។ មួយវិញទៀតទីផ្សារ សម្លៀកបំពាក់ មានភាពចង្អៀតពិបាកក្នុងការជ្រៀតចូល។

    លោក Tadashi Yanai បានចាត់ទុកការបរាជ័យនេះជាបទពិសោធន៏ និងមេរៀនមួយ។ បន្ទាប់មក លោកបានរៀបចំផែនការនាំចេញ Uniqlo ឡើងវិញ ដោយមានការប្រុងប្រយ័ត្ន និងការសិក្សាស្រាវជ្រាវទីផ្សារកាន់តែស៊ីជម្រៅ។ លោកបានសហការជាមួយអ្នកជំនាញ ចាប់ដៃគូជាមួយអ្នកច្នៃម៉ូតល្បីៗដូចជា Jil Sander ជាដើម មុននឹងបង្ហាញខ្លួនសារជាថ្មីនៅទីក្រុង New York។

    ទោះបីជាមានការផ្លាស់ប្តូរយុទ្ធសាស្ត្រក៏ពិតមែន ម៉ាកយីហោ Uniqlo នៅតែរក្សាចំណុចពិសេស និងទស្សនវិស័យក្នុងការផលិតសម្លៀកបំពាក់ប្រភេទ Casual-wear ជាមួយនឹងការឌីហ្សាញដែលមានភាពទាន់សម័យ សាមញ្ញ គុណភាពល្អ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ។

    សម្រាប់បច្ចុប្បន្នវិញ Uniqlo មានហាងជាង ២៥០០​កន្លែង ទូទាំងសកលលោក។សមិទ្ធផលទាំងនេះ​បានកែប្រែជោគវាសនា ពីអាជីវកម្មលក្ខណៈគ្រួសារ ទៅជាក្រុមហ៊ុនលំដាប់ប្រចាំប្រទេស។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននេះ យើងអាចសន្និដ្ឋានបានថា ការស្វែងយល់ពីចំណូលចិត្ត និងតម្រូវការអតិថិជនជាមុន គឺជាគន្លឺះសំខាន់បំផុត។ ដោយឡែក ផលិតផលតែមួយ មិនអាចផ្គាប់ចិត្តអ្នកទិញបានគ្រប់រូបទេ ដូច្នេះហើយត្រូវតែស្វែងយល់ និងសិក្សាឲ្យបានច្បាស់ពីទីផ្សារក្នុងតំបន់ឲ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តបោះទុនទៅ។

    BizNews Tadashi Yanai Uniqlo
    Share. Facebook Telegram WhatsApp
    Previous Article៨៥ឆ្នាំ នៅក្នុងវិស័យអាហារ តើនរណាជាអ្នកនៅពីក្រោយនៃការបង្កើតហាងមួយនេះ?
    Next Article ស្ថាបនិក CHAGEE! ពីក្មេងកំព្រា ក្លាយជាម្ចាស់ហាងតែ ពង្រីកសាខាបានជាង ៦០០០កន្លែង!

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.