Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ស្ថាបនិក CHAGEE! ពីក្មេងកំព្រា ក្លាយជាម្ចាស់ហាងតែ ពង្រីកសាខាបានជាង ៦០០០កន្លែង!
    គំនិតអាជីវកម្ម

    ស្ថាបនិក CHAGEE! ពីក្មេងកំព្រា ក្លាយជាម្ចាស់ហាងតែ ពង្រីកសាខាបានជាង ៦០០០កន្លែង!

    December 4, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    CHAGEE ត្រូវបានលោក Zhang Junjie បង្កើតឡើងនៅក្នុង ខែមិថុនា ឆ្នាំ ២០១៧ និងបើកដំណើរការជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០១៧។ បច្ចុប្បន្នម៉ាកយីហោមួយនេះ កំពុងទទួលបានភាពល្បីល្បាញ មានជាង ៦០០០កន្លែង​កំពុងដំណើរការ។ ភាពជោគជ័យទាំងនេះ បានធ្វើឲ្យលោកក្លាយជាបុគ្គលជោគជ័យ មានទ្រព្យសម្បត្តិ និងឥទ្ធិពលទាំងវ័យក្មេង។

    លោក Zhang Junjie កើតនៅឆ្នាំ ១៩៩៣ នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។ ស្ថានភាពជីវិតលោកមិនស្រស់បំព្រងនោះទេ លោកក្លាយជាក្មេងកំព្រានៅអាយុ ១០ឆ្នាំ។ នៅអាយុ ១៧ឆ្នាំ ក្លាយជាជំនួយការហាងតែគុជមួយកន្លែងនៅ Kunming។ លោកមិនបានរៀនសូត្រនោះទេ ទើបនឹងអាយុ ១៨ឆ្នាំ បានចាប់ផ្តើមរៀនអាន និងសរសេរដោយខ្លួនឯង ខណៈពេលកំពុងធ្វើការនៅក្នុងហាងនោះ។

    ពាណិជ្ជកម្ម

    ជាមួយនឹងភាពឧស្សាហ៍ព្យាយាម និងសមត្ថភាព លោក Zhang ត្រូវបានឡើងតំណែងពីកូនជំនួញការ ទៅជាជំនួញការអ្នកគ្រប់គ្រង រហូតក្លាយជាអ្នកគ្រប់គ្រង និងត្រួតពិនិត្យប្រចាំតំបន់ថែមទៀត។ ក្រៅពីនេះ លោកថែមទាំងក្លាយជាដៃគូសិទ្ធិផ្តាច់មុខយីហោតែគុជនេះទៀតផង។ បទពិសោធន៍ជាច្រើនដែលលោកបានឆ្លងកាត់ ទើបលោកសម្រចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួន។ CHAGEE ឬ 霸王茶姬 ត្រូវបានបំផុសគំនិតចេញពីល្ខោនអូប៉េរ៉ាចិនបុរាណដ៏ល្បីល្បាញ រីឯឡូហ្គូ​ របស់ម៉ាកយីហោក៏រចនាឡើងទាក់ទងនឹងល្ខោនបុរាណនេះផងដែរ។

    កាន់តែពិសេសនោះ លោកបានប្រើប្រាស់នូវស្លឹកតែស្រស់មកផលិតចេញជាភេសជ្ជៈ លាយឡំជាមួយនឹងការរចនាបែបវប្បធម៌ចិនទៀតនោះ កាន់តែធ្វើឲ្យហាងនេះខុសប្លែកពីគេ។ ដោយឡែក រយៈពេល ៤ឆ្នាំដំបូង ស្ថានភាពម៉ាកយីហោមួយនេះនៅមានកម្រិតនៅឡើយ។ បន្ទាប់ពីឆ្នាំ ២០២១មក CHAGEE មានការរីកចម្រើនលឿន ដោយមានការផ្លាស់ប្តូរទីស្នាក់ការកណ្តាលពី Kunming ទៅទីក្រុង Chengdu ដើម្បីចាប់ផ្តើមពង្រីកទៅទូទាំងប្រទេសចិន។

    CHAGEE បានពង្រីកទៅកាន់ទីផ្សារអន្តរជាតិ ដោយដំបូងគេទៅកាន់ប្រទេសម៉ាឡេសុី សិង្ហបុរី និងមានហាងជាង ៦០០០កន្លែង នៅទូទាំងប្រទេសចិន និងក្រៅប្រទេស។ ជាងនេះទៅទៀត ក្នុងខែមេសា ឆ្នាំ ២០២៥ CHAGEE បានចុះបញ្ជីជាផ្លូវការនៅលើផ្សារហ៊ុន NASDAQ (CHA) ធ្វើឲ្យទ្រព្យសម្បតិ្តលោក Zhang Junjie កើនឡើងក្លាយជាមហាសេដ្ឋីវ័យក្មេង។ ភាពជោគជ័យរបស់លោក Zhang គឺជាការបំផុសគំនិតមួយសម្រាប់អ្នកជំនួញ ដោយបង្ហាញថាការតាំងចិត្ត ការមានគំនិតច្នៃប្រឌិត និងការផ្តោតលើគុណភាពផលិតផលអាចនាំមកនូវសមិទ្ធផលដ៏ធំធេង បើទោះជាចាប់ផ្តើមពីចំណុចសូន្យក៏ដោយ។

    BizNews Chagee China Tea
    Share. Facebook Telegram WhatsApp
    Previous ArticleTadashi Yanai! ផ្លាស់ប្តូរអាជីវកម្មគ្រួសារ មកក្លាយជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក
    Next Article មិត្តភក្តិ ៣នាក់ ចាប់ដៃគ្នាបង្កើតគំនិតអាជីវកម្មមួយ ពីចំណុចសូន្យរហូតដល់មានតម្លៃរាប់លាន!

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.