Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»មិត្តភក្តិ ៣នាក់ ចាប់ដៃគ្នាបង្កើតគំនិតអាជីវកម្មមួយ ពីចំណុចសូន្យរហូតដល់មានតម្លៃរាប់លាន!
    ប្រវត្តិអាជីវកម្ម

    មិត្តភក្តិ ៣នាក់ ចាប់ដៃគ្នាបង្កើតគំនិតអាជីវកម្មមួយ ពីចំណុចសូន្យរហូតដល់មានតម្លៃរាប់លាន!

    December 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Airbnb ដែលជាវេទិកាកក់កន្លែងស្នាក់នៅដ៏ពេញនិយម មានពាក្យពេញដើមជា “Airbed and Breakfast”។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយលោក Brian Chesky និងលោក Joe Gebbia។ លុះដល់ឆ្នាំ ២០០៨ ទើបសមាជិកទីបីគឺលោក Nathan Blecharczyk បានចូលរួមជាផ្លូវការ។

    Nathan Blecharczyk, Brian Chesky និង Joe Gebbia (រាប់ពីឆ្វេងទៅស្តាំ)

    កាន់តែប្លែកនោះ គំនិតអាជីវកម្មនេះបានកើតឡើង ក៏ព្រោះតែការឡើងថ្លៃជួលអាផាតមិន ទើបសម្រេចចិត្តដាក់ជួលបន្ទប់ទំនេរ ឲ្យអ្នកមកចូលរួមសិក្ខាសាលាដែលធ្វើឡើងនៅទីក្រុង San Francisco ខណៈពេល សណ្ឋាគារជាច្រើនត្រូវបានគេកក់អស់។ ការចាប់ផ្តើមដំបូងពួកគេគឺមានតែពូកខ្យល់បី ជាមួយនឹងវេបសាយមួយ ដើម្បីឲ្យភ្ញៀវកក់ស្នាក់នៅប៉ុណ្ណោះ។ក្នុងពេលត្រឹម ២៤ម៉ោង ពួកគេទទួលបានកក់ពេញអស់ ពីអ្នកមកចូលរួមសិក្ខាសាលានោះ។

    ពាណិជ្ជកម្ម

    បើទោះជាមានការចាប់ផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែក្រោយពេលដំណើរការពេញលេញ នៅឆ្នាំ ២០០៨ អ្វីៗហាក់ខុសពីការពិត។ អ្នកទាំងបីបានទទួលភ្ញៀវកក់ស្នាក់នៅបានតែ ២ នាក់ប៉ុណ្ណោះ ហើយបញ្ហាមួយទៀតនោះ ក្រុមហ៊ុនវិនិយោគធំៗជាច្រើនបានបដិសេធគំនិតរបស់ពួកគេម្តងហើយម្តងទៀតដោយថាគំនិតស្រមើស្រមៃ មិនគួរឲ្យចាប់អារម្មណ៍ជាដើម។ ពាក្យសម្តីទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើពួកគេ។ ប៉ុន្តែ ដូចគេថា មនុស្សកាន់ តែមានសម្ពាធ កាន់តែចង់ធ្វើឲ្យបានសម្រេច។

    សម្ពាធទាំងនេះហើយ ដែលបានជំរុញឲ្យពួកគេគិតឃើញគំនិតរកលុយដ៏ច្នៃប្រឌិតមួយទៀតគឺ ការលក់នំ Cereal ពិសេស ដែលមានរូបគំនូរតុក្កតារបស់លោក Obama និងលោក John McCain នៅលើប្រអប់។ នំនេះដាក់លក់អំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ ២០០៨។ នំច្រើនជាង ១,០០០ ប្រអប់ ត្រូវបានលក់អស់ ដែលអាចរកចំណូលបានជាង $៣០,០០០ ដើម្បីបន្តដំណើរក្រុមហ៊ុន Airbnb។

    ចំណែកនៅឆ្នាំ ២០០៩ Paul Graham ម្ចាស់ក្រុមហ៊ុន Y Combinator ចាប់អារម្មណ៍លើអាជីវកម្ម Airbnb ដោយបានវិនិយោគប្រមាណ $២០,០០០។ បើនិយាយពីដំណើរការ Airbnb នេះគឺមានបញ្ហាច្រើនរ៉ាប់មិនអស់ ដោយពួកគេត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ និងទីក្រុងជាច្រើន។ យ៉ាងណាក៏ដោយ ពួកគេបានចំណាយពេល ៣ ខែយ៉ាងយកចិត្តទុកដាក់ ដើម្បីកែលម្អគុណភាពនៃការថតរូប និងធានាសុវត្ថិភាព ដែលបានធ្វើឲ្យ Airbnb ក្លាយជាផ្ទះស្នាក់ដ៏ល្អមួយ។

    ចាប់ពីពេលនោះមក Airbnb បានចាប់ផ្តើមមានគេស្គាល់និងទទួលបានការកក់ស្នាក់នៅច្រើនឡើងៗ ដែលលទ្ធផលនេះបានទាក់ទាញអ្នកវិនិយោគថ្មីៗ ដូចជាក្រុមហ៊ុន Sequoia Capital ដែលបានផ្តល់ប្រាក់ $៦០០,០០០ សម្រាប់សហការ។ នៅឆ្នាំ ២០១១ ក្រុមហ៊ុនក៏បានបោះជំហានទៅកាន់ទីផ្សារអន្តរជាតិ។

    ក្រៅពីនេះ ក្រុមហ៊ុននៅតែបន្តពង្រីកសេវាកម្មថ្មីដូចជា “Airbnb for Business” និង “Airbnb Plus” ដើម្បីផ្តល់ជូននូវបទពិសោធន៍ល្អប្លែកដល់អតិថិជន។ បច្ចុប្បន្ន Airbnb ត្រូវបានប្រើប្រាស់ និងស្គាល់ពេញសកលលោក ដោយបើកដំណើរការជាង ២២០ ប្រទេស ជាមួយនឹងអ្នកប្រើប្រាស់ជាង ១៥០ លាននាក់។ នេះបង្ហាញឲ្យឃើញថា ភាពជោគជ័យកម្រនឹងចាប់ផ្តើមដោយភាពងាយស្រួលណាស់។ វាទាមទារនូវការ តាំងចិត្តបន្ត ការច្នៃប្រឌិត និងការដោះស្រាយបញ្ហាឥតឈប់ឈរ ដើម្បីឲ្យសម្រេចបាននូវលទ្ធផលដែលខ្លួនចង់បាន។

    Airbnb BizNews
    Share. Facebook Telegram WhatsApp
    Previous Articleស្ថាបនិក CHAGEE! ពីក្មេងកំព្រា ក្លាយជាម្ចាស់ហាងតែ ពង្រីកសាខាបានជាង ៦០០០កន្លែង!
    Next Article លាឈប់ពី Flight Attendant នៅក្រុមហ៊ុន Emirates មកក្លាយជាថៅកែហាងនំដ៏ល្បីមួយ!

    Related Posts

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.