Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»The New Mitsubishi Xpander & Xpander Cross 2026 រូបរាងផ្លាស់ប្ដូរថ្មីជារថយន្ត7កៅអីដែលមាន តម្លៃសមរម្យ និងសន្សំសំចៃខ្ពស់បំផុត
    ព័ត៌មានថ្មីៗ

    The New Mitsubishi Xpander & Xpander Cross 2026 រូបរាងផ្លាស់ប្ដូរថ្មីជារថយន្ត7កៅអីដែលមាន តម្លៃសមរម្យ និងសន្សំសំចៃខ្ពស់បំផុត

    December 2, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    The New Mitsubishi Xpander & Xpander Cross ជាប្រភេទ រថយន្ត៧កៅអីជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សជប៉ុន Mitsubishi ជាមួយតម្លៃធូរសមល្មមអាចពិចារណាបាន។ ដោយមើលឃើញពីការគាំទ្រ ភាពពេញនិយម និងតម្រូវការរបស់បងប្អូនក្នុងស្រុកខ្មែរយើង ទើបថ្មីៗនេះក្រុមហ៊ុន Mitsu (Cambodia) បាននាំចូលម៉ូឌែល New  Mitsubishi Xpander & Xpander Cross ស៊េរីឆ្នាំ២០២៦។
    Compact MPV មួយម៉ូឌែលនេះអាចនិយាយបានថាជាប្រភេទឡាន ៧កៅអី ដែលមានលក្ខណៈធំទូលាយ និងអាចបើកបរបានសម្រាប់ស្ថានភាពផ្លូវស្រុកខ្មែរ ជាមួយនិង ភាពទំនើបសន្សំសំចៃ សុវត្ថិភាព ទំនុកចិត្តក្នុងការបើកបរតែម្ដង។
    ចំពោះការរចនាផ្នែកខាងក្រៅវិញថ្មីតាមបែប Concept Advanced Dymanic Shield Design មើលទៅរាងស្លីម និងទាន់សម័យ ជាមួយនឹងតួរខ្លួនគ្រោងឆ្អឹងទាំងមូលផលិតពីដែកដ៏រឹងមាំការពារសុវត្ថិភាពបានកម្រិតខ្ពស់ពីការបុកប៉ះ។ ហើយផ្នែកការឌីស្សាញផ្ទៃខាងមុខមើលទៅអំណាច ដែលធ្វើការផ្លាស់ប្ដូរថ្មីខុសពីឆ្នាំមុនៗគឺបំពាក់បាណាលាយសំណាញ់ពណ៌ខ្មៅមើលទៅស្អាតបែបស្ព័រជាងមុន។
    ដោយរំលិចនូវភ្លើង Daytime Running Light អមដោយស៊ីញ៉ូឆ្នូតពណ៌ទឹកក្រូច ជាមួយនឹងចង្កៀងបំភ្លឺប្រភេទគុជ Full LED មានរាងជាអក្សរ T និងអំពូលកាត់អ័ព្ទ LED មួយគូរបន្ថែមទៀតភ្លឺច្បាស់ល្អអត់បារម្ភរឿងធ្វើដំណើរពេលយប់ឡើយ។ ចំណែកស្ដុបក្រោយក៏ប្រើជាភ្លើង Full LED រាងអក្សរ T អូសកាត់ជាមួយទ្វាក្រោយ មើលទៅប្លែកទាក់ទាញមិនចាញ់ឡានទំនើបលំដាប់ខ្ពស់ៗឡើយ។
    New Xpander & Xpander Cross មានប្រវែង ៤៥៩៥ម.ម ទទឹង ១៧៩០ម.ម កម្អស់ ១៧៥០ម.ម ពីដីមកបាតឡាន ២២៥ម.ម ជាមួយទម្ងន់នៃតួរឡានទាំងមូលដល់ទៅ ១តោនជាងឯណោះ។
    ចូលមកខាងក្នុងវិញប្រភេទ Compact MPV មួយម៉ូឌែលនេះទូលាយមិនធម្មតាឡើយព្រោះទទឹងដល់ទៅ១៧៩០ម.ម ធ្វើឲ្យផ្ទៃខាងក្នុងទាំងមូលអាចជិះគ្នា៧ ទៅ៨នាក់ និងសល់គូទក្រោយអាចដាក់អីវ៉ាន់បន្ថែមទៀតផងដែរ។ ចំពោះកៅអីវិញ Xpander Cross បំពាក់ប្រភេទស្បែកទន់ល្អមានមុខងារកាត់បន្ថយកម្ដៅ(Heat Guard) នឹងមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយសម្រាប់អ្នកដំណើរ,  ជាមួយនិងតាបឡូ ចង្កូត និងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។
    ហើយអ្វីដែលខាងក្នុង Update ធំបំផុតសម្រាប់ឆ្នាំ២០២៦នេះគឺ កៅអីស្បែក ថ្មី ចង្កូតថ្មី New Steering Wheel Design ស្អាតប្លែកដែលដូចទៅនឹង Mitsubishi Xforce និងជាប្រភេទ Funtional Steering Wheel អាចបញ្ជានិងគ្រប់គ្រងមុខងារមួយចំនួន ជាមួយនឹងកុងទ័របែបឌីជីថលរចនាថ្មីទំហំ8អ៊ីញ។
    ក្រៅពីនឹងក៏មានបំពាក់ Smart Key ប៉ូតុង Start/Stop, អេក្រង់Touch Screen ទំហំ១០អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay & Andriod Auto, កាំមេរ៉ាក្រោយជំនួយពេលចូលចត, មុខងារបញ្ចារលើដៃចង្កូតដូចជា ប្រព័ន្ធកំណត់ល្បឿន Cruise Control, មុខងារបញ្ជារដោយសម្លេងជាដើម។ បន្ថែមពីនឹង New Xpander & Xpander Cross ក៏បំពាក់ជាមួយ ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់បែបឌីជីថល, កញ្ចក់ក្ដោបអូតូ, ពោងសុវត្ថិភាព៦គ្រាប់ការពារពីការបុកប៉ះ ជាមួយនឹងកន្លែងទុកដាក់អីវ៉ានច្រើនផ្នែកពាសពេញផ្ទៃខាងក្នុងជាដើម។
    ផ្នែកប្លុកម៉ាស៊ីន Xpander Cross ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ បំពាក់បច្ចេកវិទ្យាចុងក្រោយ MIVEC ផលិតកម្លាំងបាន ១០៤សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុង១ 2WD ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។

    បើនិយាយចំពោះជើងក្រោមវិញ Compact MPV របស់ Mitsubishi មួយនេះប្រើប្រភេទ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយបំពាក់ Torsion Beam។ ជើងក្រោមប្រភេទនេះវាជួយឲ្យការបើកបរមានភាពបត់បែនបានល្អ បូករួមទាំងប្រព័ន្ធទប់សម្លេងពីខាងក្រៅផង ធ្វើឲ្យអ្នកដំណើរខាងក្នុងប្រកបដោយផាសុកភាព និងកាត់បន្ថយរំញ័របានច្រើនផងដែរ។
    ចំណែកយាន់កង់ប្រើទំហំ ១៧អ៊ីញ អាលុមីញ៉ូម ជួយកាត់បន្ថយកម្ដៅបានល្អ និងមិនងាយច្រែះ ពិសេសអាចបត់ត្រឹមតែ ៥.៤ម ប៉ុណ្ណោះសម្រាប់ការបត់ត្រឡប់ក្រោយ។
    ហើយផ្នែកប្រព័ន្ធសុវត្ថិភាពជំនួយហ្វ្រាំងក្នុងការបើបរវិញមានដូចជា៖ ប្រព័ន្ធជំនួយហ្វ្រាំង ABS, ប្រព័ន្ធជំនួយបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធជំនួយហ្វ្រាំងបន្ទាន់ BA, ប្រព័ន្ធផ្ដល់សញ្ញាពេលចាប់ហ្វ្រាំងបន្ទាន់ ESS, ប្រព័ន្ធជំនួយពេលឡើងចំណោត Hill Start Assist, ប្រព័ន្ធទប់លំណឹងពេលបើកបរផ្លូវកោង ឬរអិល ASC, ប្រព័ន្ធគ្រប់គ្រង់សម្ពាធហ្វ្រាំងឆ្វេងស្ដាំឲ្យស្មើគ្នាដើម្បីឲ្យមា នតុល្យភាពថតយន្ដ AYC, និងប្រព័ន្ធហ្វ្រាំង Auto Hold ជាដើម។
    សម្រាប់តម្លៃខាងក្រុមហ៊ុនដាក់លក់ត្រឹមតែ 

    ពាណិជ្ជកម្ម

    ·      The new Xpander ស៊េរីឆ្នាំ ២០២៦ តម្លៃត្រឹមតែ 33,500ដុល្លារ ជាមួយនឹងផ្តល់ជូនស្លាកលេខវែងនិងកាដូរ៤មុខបន្ថែមទៀត ជាមួយជម្រើសពណ៌ចំនួន ៥ពណ៌ផងដែរ។

    ·      The new Xpander Cross ស៊េរីឆ្នាំ ២០២៦ តម្លៃត្រឹមតែ 35,500ដុល្លារ ជាមួយនឹងផ្តល់ជូនស្លាកលេខវែងនិងកាដូរ៤មុខបន្ថែមទៀត ជាមួយជម្រើសពណ៌ចំនួន ៥ពណ៌ផងដែរ។
    ជារួម The New Xpander & Xpander Cross 2026 រូបរាងទាក់ទាញ់ទាន់សម័យ ខាងក្នុងបំពាក់កៅអី៣ជួរ មានភាពទូលាយ បូករួមទាំងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើនទៀត ប្រាក់កដថាការធ្វើដំណើររបស់លោកអ្នកពិតជាមានទំនុកចិត្តនឹងសុវត្ថិភាពក្នុងការបើរបរ។ ម្យ៉ាងទៀតនៅស្រុកខ្មែរឡាន Compact MPV ដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារជាង បំពាក់នៅបច្ចេកវិទ្យា ប្រព័ន្ធមុខងារសំខាន់ៗ និងខាងក្នុងស្អាតមិនចាញ់ឡាន Luxury ដូចរថយន្តទាំងពីរនេះក៏មានមិនច្រើនឡើយ៕
    ចំពោះបងប្អូនណាដែលមានចំណាប់អារម្មណ៍ទៅលើ The New Xpander & Xpander Cross 2026 នេះអាចទាក់ទងសាកសួរព័ត៍មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ៖ 011 999 892 / 010 999 892 ឬហ្វេសប៊ុកផេក Mitsubishi Motors Cambodia អរគុណ!

    Mitsubishi Mitsubishi Motors MitsubishiXpander
    Share. Facebook Telegram WhatsApp
    Previous Articleឪពុកខ្លាំង កូនក៏មិនធម្មតា! មកស្គាល់អ្នកស្នងត្រកូលក្រុមហ៊ុន Rosewood Hotel Group
    Next Article រថយន្តអគ្គិសនីចិនបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចទាបជាងរថយន្តម៉ាស៊ីនសាំងយ៉ាងខ្លាំង

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.