Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ឈប់ចូល ឈប់ចាយលើទំនិញគេទៀត! មិនខ្វះទេផលិតផលខ្មែរ​ អាចស្វែងរកនៅម៉ាតខ្មែរទាំង ៤ នេះបាន
    ព័ត៌មានថ្មីៗ

    ឈប់ចូល ឈប់ចាយលើទំនិញគេទៀត! មិនខ្វះទេផលិតផលខ្មែរ​ អាចស្វែងរកនៅម៉ាតខ្មែរទាំង ៤ នេះបាន

    December 12, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ល្មមដល់ពេល ដែលបងប្អូនចេះឈឺចាប់នូវទង្វើ ចេះភ្ញាក់រឮកឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសសៀមតទៅទៀត គួរតែងាកប្រើប្រាស់ និងចូលរួមគាំទ្រនូវទំនិញខ្មែរ ដែលខ្មែរយើងព្យាយាមខំបង្កើតវិញ។ ម៉ាតខ្មែរទាំង ៤ នេះបាន ជាជម្រើសល្អសម្រាប់បងប្អូន ព្រោះសម្បូរទៅដោយផលិតផលក្នុងស្រុករាប់ពាន់មុខ។

    ១) Cambo Mart

    ពាណិជ្ជកម្ម

    Cambo Mart ជាម៉ាតបង្កើតឡើងដោយកូនខ្មែរ ដែលមានលក់នូវទំនិញខ្មែររាប់ពាន់មុខគ្រប់ប្រភេទ ប្រមូលផ្តុំក្នុងម៉ាតមួយនេះ។ បងប្អូនត្រូវការផលិតផលខ្មែរអាចមករកនៅ Cambo Mart ដែលមានឥវ៉ាន់គ្រប់មុខតាមតម្រូវការ។ បងប្អូនអាចទាក់ទងទៅកាន់ផេក “Cambo Mart – ខេមប៊ូម៉ាត” ផ្ទាល់សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាទីតាំងហាង ឬកុម្មង់អនឡាញ ព្រោះសុទ្ធតែមានការដឹកជញ្ជូនដល់កន្លែងទាំងអស់។

    ២) Khmer 25 mart

    Khmer 25 mart គឺជាម៉ាតខ្មែរមានលក់តាំងពីគ្រឿងទេស គ្រឿងសម្អាង សម្ភារប្រើប្រាស់ប្រចាំថ្ងៃ បន្លែផ្លែឈើ ត្រីសាច់ស្រស់ៗជាច្រើនមុខ។ ក្រៅពីនេះ ពួកគាត់ក៏មានទទួលរៀបជា ឈុតស្រាប់ៗ និងតាមការកុម្មង់ ដែលបងប្អូនអាចទាក់ទងទៅកាន់ផេកហ្វេសបុក “Khmer 25 mart” សម្រាប់ព័ត៌មានបន្ថែមពីទីតាំងហាង ឬក៏អាចឆែកមើលតាមវេបសាយ khmer25.com សម្រាប់ការកុម្មង់ផ្ទាល់ក៏បាន។

    ៣)  VinMart

    VinMart ម៉ាតដ៏ពេញនិយមមួយ ដែលទើបតែបើសម្ពោធជាផ្លូវការនៅអំឡុងខែកញ្ញានេះ។សម្រាប់ VinMart មានលក់នូវផលិតផលខ្មែរជាច្រើនដ៏សម្បូរបែប រាប់រយមុខ រាប់រយប្រភេទ។ ជាម៉ាតខ្មែរ ដែលបង្កើតឡើងដើម្បីបង្កើតជាទីផ្សារផលិតផលខ្មែរ ប្រមូលផ្តុំនូវផលិតផលច្រើនសម្បូរបែប។ ជាពិសេស បងប្អូនដែលរកផលិតផលខ្មែរ កំពុងពេញនិយម ផលិតផលចិនមួយចំនួននៅ VinMart ក៏មានផងដែរ។ បច្ចុប្បន្ន​ មាន ២សាខា ដោយទីសាខាទី១ ជិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងទី២ នៅទួលទំពូង។

    ៤) QRs ម៉ាតខ្មែរ 

    QRs ម៉ាតខ្មែរ ក៏ជាម៉ាតសម្បូរទៅដោយផលិតផលខ្មែរដូចគ្នា មានលក់នូវចំណីអាហារ គ្រឿងទេសគ្រប់ប្រភេទ។ ម៉ាតនេះបង្កើតឡើងចេញពីចិត្តស្រឡាញ់ និងលើកកម្ពស់ផលិតផលក្នុងស្រុក និងជាចំណែកទីផ្សារមួយ ដែលបងប្អូនកសិករខ្មែរ អាចយកផលិតផលមកដាក់លក់នៅទីនេះបាន ដើម្បីជាផ្នែកមួយអាចបំពេញតម្រូវការ ផលិតផលរបស់ខ្មែរយើងដល់អតិថិជន។ សម្រាប់ទីតាំង​ និងព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងទៅកាន់ផេកហ្វេសបុក QRs ម៉ាតខ្មែរ។

    BizNews khmermart khmerproducts
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញវ៉ែនតា AR ដំបូងគេក្នុងលោក អាចបម្លែងពី 2D ទៅ 3D ដោយស្វ័យប្រវត្តិ
    Next Article ចិន បង្ហាញផែនការថ្មីរបស់ខ្លួន ត្រៀមសាងសង់កប៉ាល់ដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេរបស់ពិភពលោក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.