Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា
    ព័ត៌មានថ្មីៗ

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត GAC-Toyota bZ7 ជា sedan អគ្គិសនីពេញលេញក្នុងក្រុម D-segment នឹងដាក់លក់ជាផ្លូវការនៅខែមីនា ខាងមុខនេះ ជាមួយតម្លៃប្រហែល 29,000 ដុល្លារ។ រថយន្តថ្មីនេះ នឹងប្រើការរួមបញ្ចូលប្រព័ន្ធឆ្លាតវៃ Xiaomi Smart Ecosystem ជាលើកដំបូងៗក្នុងឧស្សាហកម្ម និងត្រូវបានបំពាក់ដោយ Huawei HarmonyOS 5.0, ដែលមាន AI ម៉ូដែល Momenta R6 Flywheel សម្រាប់ប្រព័ន្ធជំនួយបើកបរ និងប្រព័ន្ធម៉ូទ័រអគ្គិសនី Huawei DriveONE។
    រូបរាងខាងក្រៅរបស់ GAC-Toyota bZ7 ប្រើរចនាបថ fastback ដោយមានភ្លើង DRL រាងអក្សរ C តាមស្ទាយ Toyota និងបន្ទះភ្លើងភ្ជាប់គ្នាតាមទទឹងខាងមុខរថយន្ត នៅលើដំបូល មានឧបករណ៍ LiDAR ខណៈផ្នែកខាងក្រោយ ប្រើភ្លើង taillight ដែលឆ្លុះបញ្ចាំងការរចនាដូចខាងមុខ។
    បន្ថែមពី LiDAR លើដំបូល រថយន្តនេះក៏មាន រ៉ាដារ millimeter-wave ចំនួន 5, កាមេរ៉ា 11, និង រ៉ាដារ ultrasonic 10 សម្រាប់ប្រព័ន្ធ ADAS ប្រើ chip បើកបរដោយស្វ័យប្រវត្តិ Nvidia។ ម៉ូដែល Momenta R6 Flywheel អាចគាំទ្រការបើកបរ NOA ក្នុងទីក្រុង និងល្បឿនលឿន, ជំនួយចតរថយន្តពីចម្ងាយ និងការចតដោយស្វ័យប្រវត្តិពេញលេញ។ Toyota bZ7 មានទំហំបណ្តោយ 5130 មម /ទទឹង 1965 មម/ កម្ពស់ 1506 មម និង គម្លាត់ពីកង់មុខទៅក្រោយ 3020 មម។
    Toyota bZ7 ប្រើប្រព័ន្ធ Huawei DriveONE រថយន្តនេះមាន ម៉ូទ័រអគ្គិសនីពីរ កម្លាំងអតិបរមា 207 kW (278 សេះ) និងប្រើថ្ម CATL Lithium Iron Phosphate (LFP) ជាមួយសមត្ថភាព 88.13 kWh ផ្តល់ចម្ងាយបើកបរ (CLTC) 680 km, 700 km និង 710 km និង 71.35 kWh ផ្តល់ចម្ងាយ 600 km។ ដែលល្បឿនអតិបរមារបស់វាគឺ 180 គម/ម៉ោង។
    ផ្នែកខាងក្នុងមានអេក្រង់គ្រប់គ្រងកណ្ដាល 15.6 អ៊ីញ, អេក្រង់ LCD, និង HUD ដំណើរការដោយ Huawei HarmonyOS 5.0 ដែលជាស្តង់ដារនៅគ្រប់ជម្រើស។ ការបំពាក់ផ្សេងៗរួមមាន៖ កន្លែងសាកឥតខ្សែ 50W សម្រាប់ទូរស័ព្ទ (ទាំងជួរមុខ និងក្រោយ), ទូទឹកកកនៅក្នុងរថយន្ត, ការគ្រប់គ្រងរថយន្តពីចម្ងាយតាមទូរស័ព្ទ, ប្រព័ន្ធ speaker 23 គ្រាប់
    GAC-Toyota bZ7 ត្រូវបានរំពឹងថា នឹងក្លាយជារថយន្ត EV Flagship មួយដែលបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធបើកបរជំនួយកម្រិតខ្ពស់ សម្រាប់ទីផ្សារចិននៅឆ្នាំនេះ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleChery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    Related Posts

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.