Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ខ្មែរធ្វើបាន! នេះសុទ្ធតែជាផលិតផលខ្មែរ ផលិតនៅខ្មែរ អាចប្រើប្រាស់ជំនួសទំនិញបរទេស
    ព័ត៌មានថ្មីៗ

    ខ្មែរធ្វើបាន! នេះសុទ្ធតែជាផលិតផលខ្មែរ ផលិតនៅខ្មែរ អាចប្រើប្រាស់ជំនួសទំនិញបរទេស

    December 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ផលិតផលខ្មែរមិនតិចនោះទេកំពុងមានលក់នៅលើទីផ្សារ មានទាំងគុណភាព ដែលអាចប្រើប្រាស់ជំនួសទំនិញបរទេស កាត់បន្ថយការចំណាយលុយទៅលើផលិតផលគេទៀត ដោយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក នាំចំណូលដល់ពាណិជ្ជករខ្មែរ និងជំរុញសេដ្ឋកិច្ចជាតិ។ ខាងក្រោមនេះ ជាផលិតផលខ្មែរមួយចំនួន កំពុងមានវត្តមានលើទីផ្សារ៖

    ១) ប្រេងកូឡា ណាហ្គាបាម ជាម៉ាកយីហោរបស់ខ្មែរ ចាប់ផ្តើមបង្កើតតាំងពីឆ្នាំ ២០១៣ ជាមួយនឹងផលិតផល ១១មុខ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិមិនមានការបន្ថែមក្លិន ឬប្រើសំណល់ប្រេងមកផលិតនោះទេ។

    ពាណិជ្ជកម្ម

    ២) សិប្បកម្ម LTSM ត្រីខកំប៉ុងខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ ប្រើប្រាស់ត្រីសមុទ្រ វត្ថុធាតុដើមនៅក្នុងស្រុកមកផលិតចេញជាត្រីខកំប៉ុង ក្រោយការស្រាវជ្រាវរូបមន្ត យ៉ាងត្រឹមត្រូវ។

    ៣) សិប្បកម្មផលិតគ្រឿងទេស Camfood – ខេមហ្វូត ជាសិប្បកម្មដែលមានជំនាញទៅលើការផលិតទឹកសុីអុីវ ប្រេងខ្យង ដែលសុទ្ធតែជាគ្រឿងចាំបាច់ក្នុងការចម្អិនម្ហូបអាហារ។

    ៤) ម្សៅលាងបន្លែ ផ្លែឈើរបស់ក្រុមហ៊ុន Soda food ដែលជួយកម្ចាត់បាក់តេរី ជម្រះសារធាតុគីមី ក៏ដូចជាថ្នាំពុលកសិកម្ម​ រួមទាំងជួយរក្សាវីតាមីនបន្លែ ផ្លែឈើមិនឲ្យបាត់បង់។

    ៥) ប្រេងកន្ទក់សុខៈ ជាផលិតផលខេត្តបាត់ដំបង ប្រើប្រាស់កន្ទក់ផ្កាម្លិះបាត់ដំបង ១០០% យកមកផលិត ចម្រាញ់ចេញជាប្រេង ផ្ទុកនូវសារធាតុ Oryzanol​ ដែលមានអត្ថប្រយោជន៍ដល់ថ្លើម និងបេះដូង។

    ៦) សាប៊ូក្លិន (KLEN) ដែលជាក្រុមហ៊ុនផលិតសាប៊ូធំមួយនៅកម្ពុជា ផលិតបាននូវសាប៊ូជាច្រើនប្រភេទ មានទាំងស្តង់ដារ គុណភាព សម្រាប់ប្រើប្រាស់ដោយមានទំនុកចិត្ត។

    ៧) សិប្បកម្មផលិតគ្រឿងជ័រ បុប្ផា៩៩៩៩ មានទីតាំងនៅខេត្ត ព្រៃវែង ដែលអាចផលិតបានផលិតផលគ្រឿងជ័រប្រមាណជាង ២០០មុខ សុទ្ធតែជាសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ជាប្រចាំ។

    ៨) សិប្បកម្មផលិត និងកែច្នៃសាច់ប្រហិត ហុយហុយ ប្រើប្រាស់នូវសាច់ស្រស់ៗ មកកែច្នៃចេញជាប្រហិតដែលមានរសជាតិឈ្ងុយឆ្ងាញ់ មិនលាយម្សៅ មិនលាយសារធាតុគីមីដែលប៉ះពាល់សុខភាព។

    ៩) ឡាហ្វាតតូរៀ – La Fattoria ជាក្រុមហ៊ុនផលិតឈីសដំបូងគេនៅខ្មែរយើង ដែលផលិតបានជាឈីសស្រស់ ឈីសទន់ ឈីសស្ងួត និងយ៉ាអ៊ួរ។ គ្រប់ផលិតផលទាំងអស់គឺមិនមានសារធាតុរក្សាទុកបានយូរនោះទេជាប្រភេទឈីសដែលធ្វើហើយភ្លាមអាចញាំភ្លាមបាន។

    khmerproducts ផលិតផលខ្មែរ អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous Articleឥណ្ឌូនេស៊ី បង្ហាញផែនការថ្មីរបស់ខ្លួន ត្រៀមបញ្ចប់ការនាំចូលប្រេងម៉ាស៊ូតនៅឆ្នាំ ២០២៦ ខាងមុខនេះ!
    Next Article ក្តីស្រមៃចង់ក្លាយជាវិចិត្រករ បច្ចុប្បន្នក្លាយជាម្ចាស់ហាង នំប័ុងដ៏ល្បីមួយ!

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.