Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Samsung អាចនឹងបញ្ចប់អាជីវកម្មផលិត និងលក់ SSD SATA របស់ខ្លួនក្នុងពេលឆាប់ៗនេះ
    ព័ត៌មានថ្មីៗ

    Samsung អាចនឹងបញ្ចប់អាជីវកម្មផលិត និងលក់ SSD SATA របស់ខ្លួនក្នុងពេលឆាប់ៗនេះ

    December 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមានការរង្គោះរង្គើនៅក្នុងទីផ្សារអង្គផ្ទុកទិន្នន័យក្នុងរយៈពេលចុងក្រោយនេះ ពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការបញ្ចប់អាជីវកម្មផលិត និងលក់ SSD ប្រភេទ SATA របស់ខ្លួនហើយ។ ព័ត៌មាននេះ បានបង្កឲ្យមានការព្រួយបារម្ភ និងផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារអង្គផ្ទុកទិន្នន័យនាពេលបច្ចុប្បន្ននេះ។

    ពាណិជ្ជកម្ម

    យោងតាមរបាយការណ៍នាពេលថ្មីៗនេះ មូលហេតុសំខាន់នៃការគ្រោងនឹងចាកចេញពីទីផ្សារ SATA SSD នេះ គឺដោយសារពួកគេចង់ផ្តោត និងងាកការធ្វើផលិតកម្មទៅលើឈីប HBM (High Bandwidth Memory) សម្រាប់វិស័យ AI ជំនួសវិញ។ បច្ចុប្បន្ន ឈីប HBM កំពុងមានតម្រូវការខ្ពស់យ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅលើពិភពលោក ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាល AI និងប្រតិបត្តិការនៅក្នុង Data Center។

    គួរបញ្ជាក់ផងដែរថា ទោះបីជាទីផ្សារ SATA SSD មិនមានការរីកចម្រើនខ្លាំងដូច SSD ប្រភេទ NVMe ក៏ដោយ ក៏ប៉ុន្តែវានៅតែមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមអ្នកប្រើប្រាស់ដែលចង់ធ្វើការ Upgrade និងមានថវិកាក្នុងចំនួនកំណត់។ ដូច្នេះ ប្រសិនបើ Samsung ពិតជាបញ្ចប់អាជីវកម្មនេះមែន នោះវាអាចនឹងធ្វើឲ្យមានការផ្គត់ផ្គង់ថយចុះ និងការកើនឡើងតម្លៃជាខ្លាំងនៅក្នុងរយៈពេលខាងមុខ៕

    ប្រភពៈ Notebookcheck

    Samsung SATA SSD
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញឆ្កែមនុស្សយន្តថ្មីរបស់ខ្លួន អាចគូសផែនទីបានរហូតដល់ ១លានម៉ែត្រការ៉េឯណ្ណោះ!
    Next Article ឥណ្ឌូនេស៊ី បង្ហាញផែនការថ្មីរបស់ខ្លួន ត្រៀមបញ្ចប់ការនាំចូលប្រេងម៉ាស៊ូតនៅឆ្នាំ ២០២៦ ខាងមុខនេះ!

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.