កាលពីខែវិចិ្ឆការកន្លងទៅ កម្ពុជាឈ្នះបានពានរង្វាន់អង្ករល្អផ្ដាច់គេ (World Best Rice) ក្នុងកម្មវិធីលំដាប់ពិភពលោក ដែលរៀបចំដោយ The Rice Trader នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្ករម្លិះអង្គរ (ពូជស្រូវផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកឆ្នាំ ២០២៥ ក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោក ដែលនេះជាលើកទី ៧ ដែលកម្ពុជាទទួលបានសមិទ្ធផលដ៏ល្អមួយនេះ។

គួរបញ្ជាក់ផងដែរថា កម្ពុជាឈ្នះបានពានរង្វាន់ស្រូវអង្ករល្អផ្តាច់គេលើពិភពលោកនេះរហូតបានដល់ទៅ ៧ដង រួចមកហើយ ដោយបានឈ្នះ ៣ឆ្នាំជាប់គ្នា ក្នុងអំឡុងឆ្នាំ ២០១២ ដល់ ២០១៤, លើកទី៤ ឆ្នាំ ២០១៨, លើកទី៥ ឆ្នាំ ២០២២, លើកទី៦ ឆ្នាំ ២០២៤ និងចុងក្រោយលើកទី ៧ ក្នុងឆ្នាំ ២០២៥។
នេះជាមោទកភាពមួយ ដែលផលិតផលស្រូវអង្កររបស់កម្ពុជា ត្រូវបានទទួលបានស្គាល់ពីគុណភាពនៃផលិតផលនៅលើឆាកអន្តរជាតិជាច្រើនឆ្នាំ។




