ក្នុងនោះ សម្រាប់វ៉ែនតាឆ្លាតវៃថ្មីរបស់ចិននេះ មិនត្រឹមតែជាវ៉ែនតា AI ដែលត្រូវបានផលិតជាពិសេសសម្រាប់ប៉ូលីសចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែវ៉ែនតានេះ ក៏មាននូវលក្ខណៈពិសេសៗជាច្រើនផងដែរ។ ក្នុងនោះ វាគឺអាចកំណត់អត្តសញ្ញាណយានយន្ត និងទាញយកព័ត៌មានរបស់អ្នកបើកបរក្នុងរយៈពេលត្រឹមតែ ១ ទៅ ២វិនាទីប៉ុណ្ណោះ។

បើនិយាយពីលក្ខណៈពិសេស និងការរចនារបស់វ៉ែនតានេះ គឺមានទម្ងន់ស្រាល និងរូបរាងដូចគ្នានឹងវ៉ែនតាធម្មតាអញ្ចឹង ហើយវាគឺត្រូវបានបំពាក់ដោយអេក្រង់ដែលអាចបង្ហាញព័ត៌មាន, កាមេរ៉ា 12MP និងបច្ចេកវិទ្យាដែលអាចសម្គាល់ផ្លាកលេខយានយន្តដោយស្វ័យប្រវត្តិជាដើម។
លើសពីនេះ វ៉ែនតា AI នេះ ក៏អាចដំណើរបានល្អទាំងពេលថ្ងៃ និងពេលយប់ រួមជាមួយមុខងារសម្គាល់មុខ បកប្រែសំឡេងជាង 10ភាសា ព្រមទាំងថតវីដេអូ និងដំណើរការបានរយៈពេលយូររហូតដល់ម៉ោង 8ម៉ោងផងដែរ។
គួរបញ្ជាក់ថា វ៉ែនតា AI នេះ គឺត្រូវបានដាក់ឲប្រើប្រាស់សម្រាប់មន្ត្រីប៉ូលីសចរាចរណ៍នៅក្នុងទីក្រុង Changsha ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់ការិយាល័យសន្តិសុខសាធារណៈក្រុង Changsha នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ២០២៥ នេះ៕




