Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ពិតជាសមនឹងឈ្មោះ! សហគ្រាសខ្មែរកែច្នៃផ្លែចេកផ្លែដូង ទៅជាផលិតផលជិត ៣០ មុខ
    គំនិតអាជីវកម្ម

    ពិតជាសមនឹងឈ្មោះ! សហគ្រាសខ្មែរកែច្នៃផ្លែចេកផ្លែដូង ទៅជាផលិតផលជិត ៣០ មុខ

    October 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្ករចេក គឺជាផលិតផលខ្មែរយើងមួយ ដែលបានកែច្នៃពីផ្លែចេកទុំ ទៅជាស្ករ អាចទទួលទានដូចស្ករទូទៅដែរ។ បច្ចុប្បន្នត្រូវបានផលិតឡើងដោយ សហគ្រាសមួយស្ថិតនៅស្រុកចំការលើគឺ សហគ្រាស គំនិតថ្មី។ 

    ពាណិជ្ជកម្ម

    សហគ្រាសគំនិតថ្មី ជាសហគ្រាសបង្កើតឡើងដោយកូនខ្មែរ នៅក្នុងឆ្នាំ ២០១៣។ មកដល់ឥឡូវនេះចូល ១២ឆ្នាំហើយ។ ការចាប់ផ្តើមគំនិតអាជីវកម្មមួយនេះគឺ ខណៈពេលដែលទិន្នផលផ្លែចេកនៅតំបន់មួយចំនួននៅស្រុកចំការលើ មិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ។ ដូច្នេះទើបបំផុសឲ្យមានគំនិតប្លែកក្នុងការកែច្នៃ ដើម្បីបង្កើតបានទីផ្សារនាំចេញថ្មីមួយ ដែលជួយកាត់បន្ថយការខាតបង់របស់កសិករ និងអាចបង្កើតការងារដល់អ្នកស្រុកភូមិរកកម្រៃបានបន្ថែមទៀត។ 

    ការផលិតស្ករចេកនេះ ចំណាយពេលស្រាវជ្រាវជិត ២ឆ្នាំ ក្នុងការកែច្នៃរូបមន្ត ដើម្បីទទួលបានរសជាតិប្លែកខុសពីគេ។ សម្រាប់ស្ករប្រភេទនេះ អាចប្រើប្រាស់ជាគ្រឿងទេស លាយជាមួយតែ ឬកាហ្វេបាន។ ចំណែកផ្លែចេក ដែលជាវត្ថុធាតុដើម ភាគច្រើនប្រមូលពីកសិករក្នុងស្រុកចំការលើ និងមួយចំនួនទៀតទិញពីខេត្តផ្សេងៗ។ សព្វថ្ងៃនេះ សហគ្រាសផលិតបានប្រមាណជិត ៣០មុខ មានជាប្រភេទស្ករ ដំណាប់ និង ស្រាជាដើម។ 

    ពិតជាគួរឲ្យសរសើរនូវគំនិត ដែលប្រើប្រាស់ផ្លែឈើចេញជាផលិតផលថ្មីប្លែកមួយនៅលើទីផ្សារ។ បច្ចុប្បន្ននេះមានលក់នៅតាមផ្សារទំនើបតូចធំ ក៏ដូចជាផ្សារសហគមន៍នានាក្នុងប្រទេស។ ដូច្នេះហើយ ការគាំទ្ររបស់បងប្អូនទៅលើកសិផលក្នុងស្រុក គឺជាសកម្មភាពមួយក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចកសិករ ពាណិជ្ជករ និងសង្គមជាតិបន្ថែមទៀត។ 

    khmerproducts សហគ្រាសគំនិតថ្មី អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei បញ្ចេញ HarmonyOS 6 public beta របស់ខ្លួនជាផ្លូវការ មានការអាប់ឌែតថ្មីទៅលើផ្នែក UI និង AI
    Next Article ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះជាងពាក់កណ្តាលឯណ្ណោះ!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    ស្ថាបនិក Walmart ជ្រើសរើសចំណុចគេមើលរំលង មកបង្កើតចេញជាផ្សារទំនិញដ៏ ជោគជ័យមួយ!

    December 30, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.